
ក្រុមហ៊ុន សែលកាត ជំរុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាមជាអ្នកឧបត្ថម្ភធំ សម្រាប់រៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន- កម្ពុជា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ខេម…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ខេម…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មានមោទភាពក្នុងនាមជា អ្នកឧបត្ថម្ភធំ នៃការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៤ ដែលប្រព្រឹត្តិនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ ២០២៤ ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ផ្តោតលើ បច្ចេកវិទ្យា នៃការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ ដែលមានសក្តានុពលដ៏អស្ចារ្យ និងការអភិវឌ្ឍន៍របស់វាប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន ។
កិច្ចប្រជុំកំពូលបានប្រមូលផ្តុំ ថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ថ្នាក់ដឹកនាំនយោបាយ និងថ្នាក់ដឹកនាំគោលនយោបាយ ដើម្បីស្វែងយល់ពីប្រធានបទសំខាន់ៗមកពិភាក្សាដូចជា ការប្រើប្រាស់តភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ ការទទួលយកបច្ចេកវិទ្យា និងការសម្រេចបានកំណើនអភិវឌ្ឍន៍របស់វា ប្រកបដោយបរិយាប័ន្ន ក្នុងសហគមន៍អាស៊ាន ។
កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមធិបតីដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ លោកនាយករដ្ឋមន្ត្រីបានចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីរបៀបដែលរាជរដ្ឋាភិបាលកម្ពុជា អាចគាំទ្រធុរកិច្ចក្នុងតំបន់អាស៊ាន និងកម្ពុជាមានការរីកចម្រើនរួមគ្នា ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធុរកិច្ចអាស៊ាន-កម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន និងបានសង្កត់ធ្ងន់លើរបៀបវារៈ “ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព ការច្នៃប្រឌិតឆ្នើម បច្ចេកវិទ្យាឌីជីថលរូបនីយកម្ម និងធានានូវកំណើនប្រកបដោយបរិយាប័ន្ម ដែលមិនទុកនរណាម្នាក់នៅពីក្រោយឡើយ ។ ការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍គឺជាសរសៃឈាមជីវិតនៃវិបុលភាពសេដ្ឋកិច្ច។ យើងស្វែងរកការកសាងទំនាក់ទំនងសេដ្ឋកិច្ច បង្រួបបង្រួមទីផ្សារ និងប្រជាជន ដែលជាសេចក្តីប្រាថ្នានៃប្រទេសទាំងដប់របស់យើង” ។
ក្នុងនាមជាអ្នកឧបត្ថម្ភធំដល់កិច្ចប្រជុំកំពូលនេះ ក្រុមហ៊ុន សែលកាត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រែក្លាយក្រុមហ៊ុនអោយលើសពីការផ្តល់សេវាទូរគមនាគមន៍ ពីព្រោះក្រុមហ៊ុនយល់ច្បាស់ថាបច្ចេកវិទ្យា ជាស្ពានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ដែលមានសមត្ថភាពកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និងបង្កើតគំរូកំណើនប្រកបដោយបរិយាប័ន្ននៅទូទាំងអាស៊ាន ។
ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នាំមុខផ្នែកវិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ ចាត់ទុកថាជាច្រកទ្វារដ៏សំខាន់សម្រាប់អាជីវកម្មដែលចូលមកក្នុង ប្រទេសកម្ពុជា និងតភ្ជាប់វិស័យនេះ ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានឱ្យកាន់តែទូលំទូលាយ ។
លោក Simon Perkins អគ្គនាយកប្រតិបត្តិ បានមានប្រសាសន៍ថា “នៅសែលកាត យើងមិនត្រឹមតែរក្សាល្បឿននៃសេវាទូរគមនាគមន៍តែមួយនោះទេ យើងក៏កំពុងនាំមុខគេក្នុងការប្រែក្លាយទៅឌីជីថលរូបនីយកម្មរបស់អាស៊ានផងដែរ ។ “ក្រុមហ៊ុនបានចាក់ឫសក្នុងស្រុកដ៏យូរ ដែលផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិតថ្មីៗ និងជាក្រុមហ៊ុនមានឥទ្ធិពលប្រព័ន្ធអេកូឡូស៊ីពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មួយនេះមានភាពរឹងមាំជាងក្រុមហ៊ុនទូរគមនាគមន៍ដ៏ទៃ ។ យើងមើលឃើញថាបច្ចេកវិទ្យានៃការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ មានសក្តានុពលដ៏អស្ចារ្យ និងការអភិវឌ្ឍន៍របស់វាប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន ។
កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ ២០២៤ បានបង្ហាញឱ្យឃើញថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនេះបានបង្ហាញពីអនាគតរបស់អាស៊ាន ដោយមានការជជែកពិភាក្សាយ៉ាងស៊ីជម្រៅ និងការប្តេជ្ញាចិត្តចំពោះការសហការគ្នាល្អ។ ការចូលរួមរបស់ក្រុមហ៊ុន សែលកាត ក្នុងនាមជាអ្នកឧបត្ថម្ភធំ ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការក្លាយជាតួអង្គសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ាន ។
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត”
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្តបំផុត។ ក្រុមហ៊ុននេះជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរក ការផ្តល់នូវការតភ្ជាប់ទំនាក់ទំនងសេវាទូរគមនាគមន៍ សម្រាប់យើងទាំងអស់គ្នា និងជួយសម្រួលដល់សកម្មភាពរស់នៅដល់អតិថិជន ធ្វើការងារ និងការកម្សាន្តរបស់ពួកគាត់។ ក្រុមហ៊ុន សែលកាត នៅតែបន្តពង្រីកបណ្តាញសេវាដើម្បីសម្រួលដល់ ការកសាងសហគមន៍កីឡា esports ហ្គេម និងផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីសម្រួលតាមតម្រូវការអតិថិជនតាមពេលវេលាជាក់ស្តែង និងតាមតម្រូវការមាតិកា។ ក្រុមហ៊ុន សែលកាត ផ្តល់សេកម្មទូរគមនាគមន៍ជូនសហគ្រាសប្រកបដោយភាពច្នៃប្រឌិត ដើម្បីសម្រួលដល់អាជីវកម្ម។ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ ចំនួនជាង៤០ ដែលជាពានរង្វាន់ដែលទទួលបានច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយមានការទទួលស្គាល់ជាសកល និងក្នុងតំបន់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ