ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ជំទាវ ផ្ញើ​សារអបអរសាទរ និង​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយក​រដ្ឋមន្ត្រី​

5 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ បាន​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ បាន​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយក​រដ្ឋមន្ត្រី​ ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​នេះ​ផង​ដែរ យើងខ្ញុំ​សូម​សូម​ថ្លែង​ការ​សរសើរ​ដោយ​សុទ្ធចិត្ត​បំផុត​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី ជា​ថ្នាក់ដឹកនាំ​កំពូល​ដ៏​ល្អ​ប្រសើរ ជាទី​គោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រជាពលរដ្ឋ មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្ក ការពារ​និរន្តរភាព​រាជា​និយម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ជា​ថ្មី​ម្តងទៀត យើង​សូម​ប្រសិទ្ធពរ​ជ័យ​មហាប្រសើរ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី ព្រមទាំង​ក្រុម​គ្រួសារ សូម​បាន​សមប្រកប​ដោយ​ព្រះពុទ្ធ​ពរ​ទាំង​ ៤ ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕ អត្ថបទសហការ