ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ជួប​សំណេះសំណាល​ជាមួយនិស្សិត​ជ័យ​លា​ភី​អាហារូបករណ៍ MEXT ដែល​ទៅសិក្សា​នៅ​ជប៉ុន

1 ខែ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​ ២៥…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​ ២៥ ខែមីនា ឆ្នាំ ​២០២៤ ​នេះ បាន​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយនឹង​និស្សិត​ជ័យ​លា​ភី​អាហារូបករណ៍ MEXT ដែល​ជា​ជ័យ​លា​ភី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​។ កម្មវិធី​នេះ ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ឯកឧត្តម​ ហេង សួរ បាន​រំលឹក​ពី​ការ​ផ្តួចផ្តើម​គំនិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចំពោះ​ការ​បង្កើត​ឱ្យ​មានកម្ម​វិធី​ជួបជុំ​ជូន​ដំណើរ​ដល់​និស្សិត​ជ័យ​លា​ភី​ទៅ​បរទេស​ដើម្បី​ឱ្យ​បាន​ស្គាល់​ពី​សិស្ស​ច្បង​ជំនាន់​មុន​ដែល​ធ្លាប់​បាន​ចេញ​ទៅ​សិក្សា ក៏​ដូច​ជា​ការ​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​សិក្សា និង​ការ​រស់នៅ​នៅ​បរទេស​ជាដើម​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់​ជូន​ប្អូន​ៗ​និស្សិត​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ទាំង​ជំនាញ និង​កិច្ចការ​ទំនាក់ទំនង​ក្នុង​សង្គម​ដែល​ក៏​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ជីវិត​ការងារ​ផង​ដែរ​ ។ បន្ថែម​ពី​នេះ ក្នុង​នាម​និស្សិត​ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដែរ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា​ ។

ក្នុង​ពិធី​សំណេះសំណាល​នោះ លោក សុង វិ​ចិត្ត ដែល​បាន​ឡើង​ថ្លែង​តំណាង​ឱ្យ​ក្រុម​និស្សិត បាន​អំណរ​គុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​ចំណាយពេល​សម្រាប់​ជួប​សំណេះសំណាល និង​ផ្តល់​ឱវាទ​ដល់​និស្សិត​ដែល​នឹង​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ជា​ទុន​ក្នុង​ជីវិត​នៅ​បរទេស ​៕ អត្ថបទសហការ