ក្រុមហ៊ុន Yeo’s Cambodia លើកទឹកចិត្តអតិថិជនទាំងអស់ឱ្យចូលរួមក្នុងបរិយាកាសដ៏រីករាយ ខណៈដែលក្រុមហ៊ុនបាននាំមកនូវកំប៉ុងរូបរាងថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន ឆ្នាំរោង
រាជធានីភ្នំពេញ ៖ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅកម្ពុជាក្នុងការផលិតភេសជ្ជៈអាស៊ី (Asian Drink) និងដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន (ឆ្នាំរោង) ក្រុមហ៊ុន Yeo’s Cambodia បានច្នៃប្រឌិត និងបញ្ចេញនូវកំប៉ុងភេសជ្ជៈតែត្រជាក់ ឈីង ប៉ូលាំង ជាមួយរចនាបទនៃកំប៉ុងប្រកបទៅដោយភាពទាក់ទាញ និងទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អតិថិជនយកទៅអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខនេះ ពីព្រោះរចនាបទដ៏ពិសេសពិសាលនេះត្រូវបានរចនាឡើងជារូបនាគ និងមានផ្ទៃកំប៉ុងពណ៌ក្រហម ដែលជានិមិត្តរូបតំណាងឱ្យសេចក្តីរីករាយ ការជួបជុំ ភាពរឹងមាំ ភាពជោគជ័យ និងសំណាងល្អ ។
ភេសជ្ជៈ Yeo’s ឈីងប៉ូលាំង គឺជាប្រភទ តែរុក្ខជាតិ ល្អសម្រាប់សុខភាព ដែលចម្រាញ់ចេញពីរុក្ខជាតិពិសេស ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ ។ ភេសជ្ជៈមួយនេះ ស័ក្ដិសមយ៉ាងល្អឥតខ្ចោះជាមួយការពិសាសាច់អាំង អាហារហឹរៗ និងស៊ុបក្តៅៗ ។ ក្នុងនាមជានិមិត្តរូបនៃភេសជ្ជៈដែលនាំមកនូវសុខភាព និងភាពរីករាយ ពិធីបុណ្យចូលឆ្នាំចិន គឺជាឱកាសដ៏ស័ក្ដិសមបំផុតសម្រាប់លោកអ្នកនាំយកភេសជ្ជៈ ឈីងប៉ូលាំង ដើម្បីរៀបចំប្រារព្ធពិធីបុណ្យប្រពៃណី និងសកម្មភាពកម្សាន្ដនានាផងដែរ ។
លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា ៖ «នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ក្រុមហ៊ុន Yeo’s Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញអតិថិជនប្រើប្រាស់នូវភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង រូបរាងថ្មី (មានកំណត់) នេះ សម្រាប់ឱកាសដ៏ពិសេសមួយនេះ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនសូមជូនពរដល់អតិថិជនគ្រប់ៗគ្នាឱ្យជួបប្រទះតែភាពរុងរឿងក្នុងឆ្នាំថ្មី ឆ្នាំរោងនេះ ហើយក្រុមហ៊ុនយើងជឿជាក់ថាភេសជ្ជៈតែត្រជាក់ ឈីងប៉ូលាំង គឺពិតជាល្អឥតខ្ចោះសម្រាប់ការអបអរសាទរក្នុងឱកាសនៃការជួបជុំមួយនេះ» ។
ដើម្បីអបអរសាទរនូវការដាក់តាំងបង្ហាញរ ចនាបទកំប៉ុងរូបរាងថ្មី ស្របពេលជាមួយនឹង ការចូលរួមអបអរសាទរពិធីបុណ្យប្រពៃណីចិន ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ក្រុមហ៊ុន Yeo’s Cambodia កំពុងរៀបចំកម្មវិធីសប្បាយៗជាបន្តបន្ទាប់។ សកម្មភាពដ៏ពិសេសជាងគេ គឺការរាំជាក្រុមនូវរបាំប្រពៃណីវប្បធម៌ចិន (Flash Mob) ដើម្បីជាការ កម្សាន្តនៅតាមភោជនីយដ្ឋាននានាទូទាំងរាជធានីភ្នំពេញ។ ទីតាំងទាំងនេះ រួមមាននៅភោជនីយដ្ឋាន ហាងមីហឹរ ហាងស៊ុបស៊ីឆ័ន ហាងសាច់អាំង និងផ្សារអាហារពេលរាត្រី ជាដើម ។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏មានឱកាសចាប់យករង្វាន់ ដោយការលេងហ្គេមផ្សេងៗក្នុងអំឡុងពេលកម្មវិធីនីមួយៗផងដែរ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម ។
អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬត្រូវបានស្គាល់ថា Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng Ltd. ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ