ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Tube Central ប្តូរ​មកជា Tube Coffee + មាន​ទាំងភេសជ្ជៈ និងមុខម្ហូប​បែប​ខ្មែរ ដែល​មាន​រសជាតិឆ្ងាញ់ អនាម័យ​ខ្ពស់ និង​តម្លៃ​សមរម្យ

8 ខែ មុន

រាជធានី​ភ្នំពេញ ​៖ Tube Central បាន​ផ្លាស់​ប្តូរ​ឈ្មោះ​មក​ជា Tube Coffee + ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ ​!…

រាជធានី​ភ្នំពេញ ​៖ Tube Central បាន​ផ្លាស់​ប្តូរ​ឈ្មោះ​មក​ជា Tube Coffee + ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ ​! ដោយ Tube Coffee + នឹង​មាន​ទាំង​ភេសជ្ជៈ និង​មុខម្ហូប​បែប​ខ្មែរ​ជា​ច្រើន​មុខ ដែល​មាន​រសជាតិ​ឆ្ងាញ់ អនាម័យ​ខ្ពស់ តម្លៃ​សមរម្យ មាន​ភាព​ងាយស្រួល និង​សេវាកម្ម​រហ័ស​ទាន់ចិត្ត ព្រមទាំង​ការ​វេច​ខ្ចប់​ទាន់សម័យ​ផង​ដែរ​ ។ សាខា​ចំនួន 6 ទូ​ទាំង​រាជធានី​ភ្នំពេញ អតិថិជន​អាច​ទទួលទាន​អាហារ​កម្ពុជា បែប​ចិញ្ចើម​ផ្លូវ​ទំនើប ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​ចាប់ពី 3.20 ដុល្លារ​តែ​ប៉ុណ្ណោះ ​។

នៅ​ក្នុង​ស​ន្និសីទសារព័ត៌មានកាលពី​ថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ​ ២០២៤ មកនេះ កញ្ញា ស៊ូ មុន្នី​ពេជ្រ អគ្គ​នាយិកា​ក្រុមហ៊ុន ធ្យូ​ប កាហ្វេ ឯ​.​ក (Tube Café Co., LTD.) បានឱ្យ​ដឹង​ពី​គោលបំណង​នៃ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី​នេះ​ថា​ ៖ «Tube Coffee + ជា​ឈ្មោះ​ថ្មី​ដែល​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ពី Tube Central ហើយ​ពាក្យ​ថា ផ្លឹ​ស មាន​ន័យ​ថា​ មាន​ទាំង​ម្ហូប​បែប​ខ្មែរជា​ច្រើន​ជម្រើស និង​ភេសជ្ជៈ​ដែល​មានគុណ​ភាព​ខ្ពស់ ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន ក្នុង​ការ​ចំណាំ​ឈ្មោះ​ថ្មី​នេះ លើស​ពី​នេះ​ទៅ​ទៀត Tube Coffee + មិន​ត្រឹមតែ​ផ្តល់​ជូន​ភេសជ្ជៈ​កាហ្វេ​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ផ្តល់​ជូន​នូវ​អាហារ​បែប​ខ្មែរ​ជា​ច្រើន​ជម្រើស ដែល​មានគុណ​ភាព​ខ្ពស់ អនាម័យ តម្លៃ​សមរម្យ សេវាកម្ម​រហ័ស ឈ្ងុយ​ឆ្ងាញ់ និង​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​ទាំងអស់​របស់ ធ្យូ​ប កាហ្វេ​» ។

កញ្ញា មុន្នី​ពេជ្រ បាន​បន្ត​ថា ធ្យូ​ប កាហ្វេ ផ្លឹ​ស មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​ផ្តល់​សេវាកម្ម​កាហ្វេ​តែ​មួយ​មុខ​នោះ​ទេ តែ​យើង​នឹង​ផ្តល់​ម្អូ​ប​ជា​ច្រើន​ដែល​ជាទី​ពេញ​និយម​របស់​ប្រជាជន​ខ្មែរ​យើង​មាន ដូច​ជា ៖ បាយ​សាច់​ជ្រូក​អាំង បាយ​ឡុកឡាក់ បាយ​មាន់​គ្រឿង លោត​ឆា​សាច់​គោ មីឆា​សាច់​គោ ជា​ពិសេស​មី​សាច់​ស្រួយ ​។​ល​។ ចំពោះ​ការ​វេច​ខ្ជ​ប់​អាហារ ឬ​ការ​បរិភោគ​នៅ​ហាង​ក្តី គឺ​ការ​វេច​ខ្ចប់​យើង​មាន​លក្ខណៈ​ពិសេស​ខុស​គេ ដោយ​អាហារ​ដាក់​ក្នុង​ចាន​អា​ល៊ុ​យ​មី​ញ៉ូ​ម​ស្រាប់ ដូចនេះ​អតិថិជន​អាច​កំ​ដៅ​បាន​នៅ​ពេល​ក្រោយ​ ។ ធ្យូ​ប កាហ្វេ ផ្លឹ​ស គឺ​សក្តិ​សមជា​មួយ​អតិថិជន​គ្រប់​រូប សម្រាប់​ការ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក អាហារ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច​ផង​ដែរ​ ។

ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម និង​ផលិតផល​ជូន​ដល់​អតិថិជន កញ្ញា មុន្នី​ពេជ្រ តែងតែ​ប្រកាន់ខ្ជាប់​នូវ​ពាក្យស្លោក​ទាំង ៣ គឺ «​លឿន​រហ័ស តម្លៃ​សមរម្យ និង​គុណភាព​ខ្ពស់​» ​។

សូម​ជម្រាប​ផង​ដែរ​ថា ចាប់តាំងពី ឆ្នាំ​ ២០១៧ នៃ​ការ​ដំណើរការ ធ្យូ​ប កាហ្វេ មក​ដល់​បច្ចុប្បន្ន​នេះ ធ្យូ​ប កាហ្វេ មាន​សាខា​ទាំងអស់ ៣៧ សាខា​ទូ​ទាំង​រាជធានី​ភ្នំពេញ​និង​ខេត្ត ​។

បន្ថែម​ពី​នេះ កញ្ញា មុន្នី​ពេជ្រ បន្ត​ថា ​៖ «​តាម​រយៈ​ការ​ប្រកាន់ខ្ជាប់​គុណ​តម្លៃ​ស្នូល និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមការងារ​ទាំងអស់ បូក​រួម​ទាំង​បទ​ពិសោធន៍ និង​ការ​គាំទ្រ​របស់​អតិថិជន យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ធ្យូ​ប កាហ្វេ ផ្លឹ​ស នឹង​មាន​ប្រជាប្រិយភាព លេចធ្លោ​នៅ​ក្នុង​ទីផ្សារ ក៏​ដូច​ជា​ការ​គាំទ្រ​ពី​អតិថិជន​បន្ថែម​ទៀត​ ។ មួយវិញទៀត​ខ្ញុំ​សង្ឃឹមថា ប្រ៊េ​ន កាហ្វេ របស់​យើង ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ផ្ទាល់​នឹង​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សារ​ក្រៅប្រទេស ក្នុង​កំឡុង​ពេល​ ២ ទៅ ៣ ឆ្នាំ​ខាង​មុខ​» ​។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ ឯ​.​ក គឺជា​ប្រ៊េ​ន​របស់​ខ្មែរ ដែល​ត្រូវ​មាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ផ្ទាល់ ដោយ​មាន​សហ​ស្ថាបនិក​ខ្មែរ ៣ រូប ៕ អត្ថបទ​សហការ