ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អង្គរ​ឌែ​រី​ប្រូ​ដាក​ខូ​អិ​ល​ធី​ឌី បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី ក្នុង​ឆ្នាំ​២០២៤ ដើម្បី​ពង្រីក​ទីផ្សារ​និង​បង្កើន​អតិថិជន

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​លោក កុយ សុវណ្ណ នាយកដ្ឋាន​ផ្នែក​លក់​និង​ទីផ្សារ នៃ​ក្រុមហ៊ុន អង្គរ​ឌែ​រី​ប្រូ​ដាក​ខូ​អិ​ល​ធី​ឌី (​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​មី​ល​) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​…

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​លោក កុយ សុវណ្ណ នាយកដ្ឋាន​ផ្នែក​លក់​និង​ទីផ្សារ នៃ​ក្រុមហ៊ុន អង្គរ​ឌែ​រី​ប្រូ​ដាក​ខូ​អិ​ល​ធី​ឌី (​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​មី​ល​) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ០៧ ខែមករា ឆ្នាំ​២០២៤ នេះ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​និង​បរិបទ​នៃ​ការ​ប្រ​គួ​ត​ប្រជែង​ដ៏​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​នឹង​ខិតខំ​បង្កើត​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ៗ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ប្រ​កួ​ត​ប្រជែង​លើ​ទីផ្សារ​ប្រកបដោយ​យុទ្ធសាស្ត្រ ឈ្នះ​-​ឈ្នះ​-​ឈ្នះ​-​ឈ្នះ ។

ថ្លែង​ក្នុង​កម្មវិធី Angkormilk Annual Trade Party 2023 នៅ​សណ្ឋាគារ សុខា​ភ្នំពេញ អូ​តែ​ល លោក កុយ សុវណ្ណ បន្ត​ថា​ ៖ «​ដោយ​មាន​ភាព​ជឿជាក់​ទៅ​លើ​សមត្ថភាព និង​បទ​ពិសោធន៍​ក្នុង​ការ​ចែកចាយ​លក់​ផលិតផល​យូរ​ឆ្នាំ​ព្រមទាំង​ការ​ក្តាប់​បាននូវ​ព័ត៌មាន​ទីផ្សារ​យ៉ាង​ជាក់​លាក់​នៅ​ក្នុង​តំបន់​រៀង​ៗ​ខ្លួនរបស់​តំណាង​ចែកចាយ​ទាំងអស់ ក្រុមហ៊ុន​មានការ​រំពឹង​ទុកជា​មុន​ថា​ ការ​សហការ​ធុរកិច្ច​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ នឹង​បញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០២៣ ហើយនឹង​មាន​កំណើន​មិន​តិច​ជាង ១០-១៥% នោះ​ឡើយ ដោយសារ​យើង​មានយុទ្ធសាស្ត្រ​ល្អ ផលិតផល​ល្អ អ្នក​ចែកចាយ​ពូកែ ការ​សហការ​ល្អ នោះ​នឹង​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ជា​មិន​ខាន​ ។ យុទ្ធសាស្ត្រ​គន្លឹះ​ឆ្នាំ​ ២០២៤ គឺ ​៖
-​ ​ការ​កសាង​ម៉ាក​យីហោ តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​បណ្តាញ​សង្គម និង ឌី​ជី​ថ​ល (Social and digital media)
-​ ​ការ​ពង្រីក​ទីផ្សារ​តាម​រយៈកម្មវិធី​លក់​ជា​ពិសេស​ដល់​ដៃគូ​លក់​ និង​ចែកចាយ​បន្ត​,
-​ ​ការ​បង្កើន​បរិមាណ នៃ​អតិថិជន​ប្រើប្រាស់​ចុង​ក្រោយ​លើ​ទូ​ទាំង​ប្រទេស ។

ឆ្នាំ ​២០២៣ ជា​ឆ្នាំ​ដ៏​ប្រពៃ ដែល​ការ​សហការ​ធុរកិច្ច​រវាង​ក្រុមហ៊ុន អង្គរ​ឌែ​រី​ប្រូ​ដាក​ខូ​អិ​ល​ធី​ឌី និង​តំណាង​ចែកចាយ​ទូ​ទាំង​ប្រទេសទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ។ លោក កុយ សុវណ្ណ សូម​អបអ​សាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អ​ក្នុង​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​អង្គរ​ឌែ​រី​ប្រូ​ដាក​ខូ​អិ​ល​ធី​ឌី (​រោងចក្រ​ផលិត​ទឹកដោះគោ​អង្គរ​មី​ល​) ទទួល​បាន​អាជ្ញា​ប​ណ្ណពី​រាជរដ្ឋាភិបាល​នា​ខែវិច្ឆិកា ​ឆ្នាំ​ ២០១៣ លើ​ផ្ទៃដី​ ៣ ​ហិ​កតា ហើយ​បាន​ដំណើរ​ផលិត​ផលិតផល​ទឹកដោះគោ ដំបូង​នៅ​ខែកញ្ញា ​ឆ្នាំ​ ២០១៥ ជាមួយ​ការ​ដាក់​បន្ថែម​ទន់​វិនិយោគជា​បន្តបន្ទាប់​មក​ដល់​ពេល​នេះ​ទន់​វិនិយោគ​បាន​កើនឡើង​ដល់​ប្រមាណ​ជិត ៤១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ផ្ទៃដី​រោងចក្រ​ផលិត​បាន​កើន​ដល់ ៦ ​ហិ​កតា (​ទ្វេ​ដង​) នា​ពេល​បច្ចុប្បន្ន​នេះ ។ និង​បាន​កំពុង​ផ្តល់​ការងារ​ជូន​កម្មករ​នា​យោ​ជិត​ប្រមាណ​ជា​ជិត ៦០០ នាក់ ក្នុង​នោះ​នាយកដ្ឋាន​ផ្នែក​លក់ និង​ទីផ្សារ​មាន​ចំនួន ១៥៨ នាក់​ទូ​ទាំង​ប្រទេស (​ឆ្នាំ​ ២០២៤ ​មាន​កំណើន​ប្រមាណ ​១០%) និង​បាន​ចូលរួម​ចំណែក​បង់ពន្ធ​ជូន​ថវិកាជាតិ​ប្រមាណ ៨​ ទៅ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ ។

ក្នុង​នាម នាយកដ្ឋាន​ផ្នែក​លក់ និង​ទីផ្សារ យើងខ្ញុំ​នឹង​ខិតខំ​សិក្សា​ស្វែង​យល់​អំពី​តម្រូវការ គោលបំណង​របស់​អ្នក​ប្រើប្រាស់​ចុង​ក្រោយ ដើម្បី​អភិវឌ្ឍន៍​នូវ​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ទៀត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ប្រកបដោយ​និរន្ត​ភាព និង​ដើម្បី​ពង្រីក​ទំហំ​ទីផ្សារ​របស់​យើង​អោយ​កាន់តែ​ធំ​ជា​លំដាប់​ជា​រៀង​រាល់​ឆ្នាំ​ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០២៣​ ថ្មី​ៗ​កន្លង​ទៅ​នេះ យើង​បាន​ផលិតផល ​១​ ប្រភេទ បន្ថែម​ទៀត​គឺ ​៖ ទឹកដោះគោ​បេស៍​ខៅ ប្រភេទ​ប្រអប់​ក្រដាស​បរិស្ថាន ចំណុះ 1,284Kg ហើយ​រំពឹង​ទុកជា​មុន​ថា​ផលិតផល​នេះ​នឹង​ក្លាយជា​ផលិតផល​លក់ដាច់​ខ្លាំង ​និង​មានការ​ពេញ​និយម​គាំទ្រ ពី​អតិថិជន​ទាំងអស់ ៕ អត្ថបទសហការ