រាជធានីភ្នំពេញ ៖ CAMBODIA BEER រួមគ្នាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក ក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរឱ្យបានការទទួលស្គាល់កាន់តែទូលំទូលាយជាអន្តរជាតិមួយកម្រិតទៀត តាមរយៈមហាព្រឹត្តិការណ៍៣ធំៗក្នុងរយៈពេល ២ ថ្ងៃគឺ ថ្ងៃទី ៩ និងទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅដីឡូតិ៍ទល់មុខ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។
មហាព្រឹត្តិការណ៍ធំៗទាំង ៣ រួមមាន ៖
១) សន្និសីទសារព័ត៌មាន «CAMBODIA គុនខ្មែរ» រៀបចំឡើងនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីប្រកាសជាផ្លូវការនៃការបើកមហាព្រឹត្តិការណ៍ប្រកួតនៃកំពូលកីឡាករគុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិទាំង ៦ គូ ដែលរៀបចំឡើងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៤ល្ងាចតទៅ ។
២) មហាព្រឹត្តិការណ៍ប្រគំតន្ត្រី «CAMBODIA គុនខ្មែរ» រៀបចំឡើងនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ នៅដីឡូតិ៍ទល់មុខ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៨ យប់តទៅ ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល តាមរយៈការជួបជុំដ៏រីករាយជាមួយនឹងកំពូលតារាចម្រៀង ។
៣) មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ «CAMBODIA គុនខ្មែរ» រៀបចំឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅដីឡូតិ៍ទល់មុខ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៧ យប់តទៅ ជាមួយគូរប្រកួតអន្តរជាតិរហូតដល់ទៅ ៦ គូ ។
ចូលរួមទស្សនាដោយសេរីជាមួយមហាព្រឹត្តិការណ៍ដ៏អស្ចារ្យទាំង៣នាពេលចុងសប្តាហ៍ និងទទួលយកឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី និងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ក៏មានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer ផងដែរ ។
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ