អេ អាយ អេ ខេមបូឌា តែងតាំង Jane Tay ជាអគ្គនាយិកា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព បានតែងតាំង Jane Tay ជាអគ្គនាយិកាថ្មីរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី 4…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព បានតែងតាំង Jane Tay ជាអគ្គនាយិកាថ្មីរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី 4…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព បានតែងតាំង Jane Tay ជាអគ្គនាយិកាថ្មីរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2023 ។ Jane នឹងបន្តតំណែងពី Andrew Loh ដែលត្រូវបានទទួលតំណែងថ្មីជាអគ្គនាយក និងសមាជិកក្រុមប្រឹក្សាភិបាលរបស់ AIA Vietnam ។
មុនពេលចូលមកកាន់តំណែងជាមួយ អេ អាយ អេ ខេមបូឌា លោកស្រី Jane ជានាយិកាផ្នែកយុទ្ធសាស្ត្រសម្ព័ន្ធភាពអាជីវកម្មប៊េងកាសួរេន AIA Thailand ។ លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងយុទ្ធសាស្ត្រដៃគូរបស់ AIA ជាមួយធនាគារបាងកក ។ លោកស្រីក៏បានដឹកនាំគម្រោងគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់លើវិន័យផ្នែកលក់ ផលិតភាព និងកិច្ចសហការជាមួយធនាគារ ។
Jane មានបទពិសោធក្រាស់ក្រែលលើផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង ហើយបានកាន់មុខតំណែងក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយ AIA Group ដែលលោកស្រីបានទទួលតំណែងជានាយកចែកចាយភាពជាដៃគូ ក្រុមហ៊ុនព្រូដិនសលអាស៊ី និងធនាគារ Citibank និងតាមបណ្តាក្រុមហ៊ុនធំៗផ្សេងទៀត ។
លោក Tan Hak Leh អគ្គនាយកប្រចាំតំបន់ AIA មានប្រសាសន៍ថា “សូមស្វាគមន៍ Jane មកកាន់គ្រួសារ អេ អាយ អេ ខេមបូឌា ។ តាមរយៈបទពិសោធកន្លងមក គាត់បានបង្ហាញខ្លួនជាអ្នកដឹកនាំដែលផ្តោតលើភាពជោគជ័យ លើកទឹកចិត្តខ្លួនឯង និងពោរពេញដោយភាពស្វាហាប់ ។លក្ខណៈសម្បត្តិទាំងនេះ ធ្វើឲ្យលោកស្រីជា អ្នកដឹកនាំដ៏សក្តិសមបំផុតក្នុងការដឹកនាំអាជីវកម្មរបស់យើងក្នុងទីផ្សារកម្ពុជា។ ខ្ញុំមានទំនុកចិត្តទាំងស្រុងលើសមត្ថភាព និងជំនាញគ្រប់គ្រងរបស់ Jane ហើយជឿជាក់ថាគាត់នឹងដឹកនាំ អេ អាយ អេ ខេមបូឌា ឆ្ពោះទៅរកអនាគតប្រកបដោយភាពរីកចម្រើន ។
«ខ្ញុំក៏សូមអរគុណដល់ Andrew សម្រាប់ការរួមចំណែកបង្កើតបានសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ដល់ អេ អាយ អេ ខេមបូឌា ។ ក្រោមការដឹកនាំរបស់លោក បានធ្វើឲ្យ អេ អាយ អេ ខេមបូឌា សម្រេចបានកំណើនទីផ្សារគួរឲ្យកត់សម្គាល់ ។ Andrew ជាបុគ្គលដ៏សំខាន់ក្នុងការលើកកម្ពស់ អេ អាយ អេ ខេមបូឌា និងចាប់ផ្តើមប្រព័ន្ធអេកូឡូស៊ីសុខភាពដើម្បីដឹកនាំ អេ អាយ អេ ខេមបូឌា ក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ ។ សមិទ្ធផលដែល Andrew សម្រេចបានរួមមាន ការផ្តល់អត្ថប្រយោជន៍ដល់អតិថិជនលក្ខណៈបុគ្គល និងសាជីវកម្ម តាមរយៈកម្មវិធីឌីជីថល ដែលផ្តល់នូវបទពិសោធល្អឥតខ្ចោះដល់អតិថិជន និងជួយប្រជាជនកាន់តែច្រើននៅប្រទេសកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ» ។
Jane Tay អគ្គនាយិការបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ៖ «ខ្ញុំពិតជាមានកិត្តិយសណាស់សម្រាប់មុខតំណែងថ្មីនេះ ។ សមិទ្ធផលដែលបានបង្កើតឡើងក្រោមការដឹកនាំរបស់ Andrew ពិតជាជម្រុញទឹកចិត្តខ្ញុំបន្ថែមក្នុងការបន្តអភិវឌ្ឍ អេ អាយ អេ ខេមបូឌា។ ហើយខ្ញុំក៏សូមអរគុណ Andrew ដែលបានកសាងធនធានមនុស្សដ៏រឹងមាំពោរពេញដោយទេពកោសល្យ។ ខ្ញុំមានទំនុកចិត្តថា យើងនឹងបន្តពង្រីកអាជីវកម្មរបស់យើង និងផ្តល់ការការពារសុខុមាលភាព និងហិរញ្ញវត្ថុរយៈពេលយូរអង្វែងដល់គ្រួសារកម្ពុជាកាន់តែច្រើន» ។
Andrew Loh មានប្រសាសន៍ថា ៖ «ខ្ញុំសូមអរគុណ និងមានមោទនភាព ដែលបានធ្វើការជាមួយក្រុមការងារដែលប្រកបដោយទេពកោសល្យនៅ អេ អាយ អេ ខេមបូឌា ក៏ដូចជាក្រុមដៃគូអាជីវកម្មរបស់យើងខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ការប្តេជ្ញាចិត្តរបស់ពួកគាត់ចំពោះអតិថិជន គឺជាសក្ខីភាពចំពោះទស្សនវិជ្ជាប្រតិបត្តិការរបស់យើង “ប្រតិបត្តិលើគោលការណ៍ និងក្បួនខ្នាតត្រឹមត្រូវ ជាមួយធនធានពោរពេញដោយទេពកោសល្យ នោះយើងនឹងសម្រេចបានលទ្ធផលដ៏សមប្រកប» ។
ជាមួយនឹងប្រវត្តិនៃការគ្រប់គ្រង សមិទ្ធផល និងស្នាដៃដ៏អស្ចារ្យរបស់ Jane ខ្ញុំជឿជាក់ថាគាត់ពិតជាអាចដឹកនាំ អេ អាយ អេ ខេមបូឌា ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក-សាខាគ្រប់គ្រងទាំងស្រុង ។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស ។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម ។
យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា ។ ជាងនេះទៀតសោធ យើងក៏សហការជាមួយក្លិបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លិបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន ។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3 ឆ្នាំជាប់គ្នា 2020, 2021 និង 2022 ។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ