ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម គ្រោង​រៀបចំ​ពិព័រណ៍ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល លើក​ទី ១៦ ឆ្នាំ ២០២៣ ក្នុង​កម្រិត​អន្តរជាតិ

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល លើក​ទី​១៦ ក្នុង​កម្រិត​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៥…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល លើក​ទី​១៦ ក្នុង​កម្រិត​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៨ ខែធ្នូ ខាង​មុខ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។

ក្នុង​ឱកាស​នៃ​ការ​រៀបចំ​ពិព័រណ៍​នេះ ក្រសួងពាណិជ្ជកម្ម ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​កម្មវិធី សិក្ខាសាលា​ស្តី​ពី ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វេទិការ​ធុរកិច្ច និង​វិនិយោគ ជំនួប​ពាណិជ្ជកម្ម និង​កម្មវិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​លើ​កិច្ចការ​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​គាំទ្រ និង​អភិវឌ្ឍន៍​វិស័យ​ឯកជន ។

ការ​រៀបចំ​ពិព័រណ៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ជំរុញ​ការ​នាំ​ចេញ​ផលិតផល និង​សេវា​ឱ្យ​ដល់​គោលដៅ​ទីផ្សារ​ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ ។ ជាមួយ​គ្នា​នេះ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​នឹង​ផ្តល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ក្នុងស្រុក​រវាង​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស និង​រវាង​កម្ពុជា​ជាមួយ​អន្តរជាតិ ។

ដើម្បី​កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស សូម​អញ្ជើញ​សាធារណជន​ទាំងអស់ អញ្ជើញ​ចូលរួម​ទស្សនា​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា លើក​ទី ១៦ នេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ៕ អត្ថបទសហការ

ព័ត៌មាន​លម្អិត សូម​ចុច Link ហ្វេ​ស​ប៊ុ​ក​នេះ ៖ https://www.facebook.com/CIEGxpo/