រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីកន្លងមកនេះ យុវសិស្ស ហេង មុនីរៀម ជាសិស្សថ្នាក់ទី ១២ នៃសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុកបានទទួលជ័យលាភី «The Most Promising Award» វគ្គផ្ដាច់ព្រ័ត្រ សម្រាប់គម្រោងនវានុវត្តន៍ល្អបំផុតទាំង ១០ ក្នុងចំណោម៦០គម្រោង នៃកម្មវិធីប្រកួត «ASEAN-India Grassroots Innovation Forum 2023» នៅប្រទេសម៉ាឡេស៊ីពីថ្ងៃទី ២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ចំពោះអ្នកទទួលជ័យលាភី ក្នុងការប្រកួតត្រូវបានជ្រើសរើសយកគម្រោងនវានុវត្តន៍ល្អបំផុតទាំង ១០ ដើម្បីចូមរួមដោះស្រាយបញ្ហាក្នុងតំបន់ដែលកំពុងប្រឈម និងលើកកម្ពស់វិស័យ បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ។
កម្មវិធីនេះមានបេក្ខជនជាច្រើននាក់ដែលជាតំណាងមកពីប្រទេសចំនួន ១១ ក្នុងក្របខណ្ឌអាស៊ាន+ឥណ្ឌាដែលរួមមាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌា ថៃ វៀតណាម ឡាវ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ានម៉ា និងប្រ៊ុយណេ ។
សូមជម្រាបថា កម្មវិធីប្រកួត «ASEAN-India Grassroots Innovation Forum 2023» នេះរៀបចំដោយ អគ្គលេខាធិការដ្ឋានអាស៊ានបច្ចេកវិទ្យា និងក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី ដោយមានការឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលឥណ្ឌា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ