
ការបញ្ចប់ដោយជោគជ័យ នៃកិច្ចប្រជុំកំពូល CamTech ឆ្នាំ2023
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ2023៖ កិច្ចប្រជុំកំពូល CamTech 2023 បានបញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ ។ ពិធីនេះត្រូវបានផ្តល់កកិត្តិយសបើកដោយ…
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ2023៖ កិច្ចប្រជុំកំពូល CamTech 2023 បានបញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ ។ ពិធីនេះត្រូវបានផ្តល់កកិត្តិយសបើកដោយ…
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ2023៖ កិច្ចប្រជុំកំពូល CamTech 2023 បានបញ្ចប់ដោយជោគជ័យដ៏អស្ចារ្យ ។ ពិធីនេះត្រូវបានផ្តល់កកិត្តិយសបើកដោយ លោកជំទាវ បណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានប្រមូលផ្តុំទៅដោយមេដឹកនាំឧស្សាហកម្ម អ្នកបង្កើតគោលនយោបាយ និងអ្នកច្នៃប្រឌិតក្នុងស្រុក និងទូទាំងតំបន់ ដើម្បីស្វែងយល់និងរៀបចំអនាគត នៃហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា ។
ក្នុងសុន្ទរកថាបើក លោកជំទាវ បណ្ឌិត ជា សេរី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៖ «កិច្ចប្រជុំកំពូល CamTech គឺជាឱកាសពិសេសមួយក្នុងការផ្តល់នូវវេទិការួមបញ្ចូលគ្នាសម្រាប់អ្នកបង្កើតគោលនយោបាយ និយតករ អាជីវកម្ម និងបច្ចេកវិទ្យាពីវិស័យផ្សេងៗ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនាពេលថ្មីៗនេះរបស់ បច្ចេកវិទ្យាទាំងនៅក្នុងប្រទេសកម្ពុជា និងសកលលោក ឱកាស និងបញ្ហាប្រឈមដែលពួកគេផ្តល់ និងសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ពួកគេក្នុងការរៀបចំសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល ជាពិសេសក្នុងបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ។ វេទិកានេះនឹងលើកកម្ពស់ការយល់ដឹង ការសម្របសម្រួល ការផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ហើយអាចឱ្យអ្នកបង្កើតគោលនយោបាយ និងនិយតករទាំងអស់បានចូលរួមគ្នាពិភាក្សាអោយកាន់តែប្រសើរឡើងនៃគោលនយោបាយ និងបទប្បញ្ញត្តិសមស្រប ដើម្បីទប់ទល់នឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជាពិសេសរៀបចំប្រទេសកម្ពុជាសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅរក សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ រួមគ្នាផងដែរ អនុញ្ញាតឱ្យយើងចាប់យកឱកាសនេះ ដើម្បីបើកឱ្យកាន់តែរីកចម្រើនប្រកបដោយថាមពល សុវត្ថិភាព និងរួមបញ្ចូលនូវសេវាកម្មហិរញ្ញវត្ថុឌីជីថល» ។
ក្នុងនាមជាអ្នករៀបចំកម្មវិធី CamTech Summit សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និងធនាគារជាតិនៃកម្ពុជា (NBC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរបៀបវារៈ ដែលមិនត្រឹមតែលើកទឹកចិត្តដល់កិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផងដែរ ។ ការយកចិត្តទុកដាក់របស់ពួកយើងចំពោះការ ផ្លាស់ប្តូរនៃកិច្ចសហប្រតិបត្តិការនេះ បានបង្កើតស្តង់ដារថ្មីមួយសម្រាប់កិច្ចប្រជុំកំពូល និងសន្និសីទនៅក្នុងប្រទេសកម្ពុជាគួរតែត្រូវបានធ្វើឡើង ។
លោក Remi Pell ប្រធាន សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) មានប្រសាសន៍ថា៖ «CamTech Summit គឺជាវេទិកាមួយដែលបង្កើតអោយមានការសហការ ការតស៊ូមតិ ការសម្របសម្រួល និងការបង្រៀន ដែរនោះជាអ្វីដែល CAFT ធ្វើឡើង និងត្រូវបានឆ្លុះបញ្ចាំង។ យើងបានឃើញថាកិច្ចប្រជុំកំពូលនេះថាជាវេទិកាមួយសម្រាប់ការប្រមូលផ្តុំវាគ្និនផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកលដើម្បីធ្វើអន្តរកម្ម សហការ និងកសាងភាពជាដៃគូជាមួយទីផ្សារក្នុងស្រុករបស់យើង។
ចំណុចសំខាន់ៗនៃកិច្ចប្រជុំកំពូល CamTech ឆ្នាំ 2023៖
«ជាមួយនឹងការផ្តល់ជូនសំខាន់ៗរបស់ CamTech Summit សង្ឃឹមថាយើងនឹងបានចាប់ផ្តើមការសន្ទនាស្តីពីបញ្ហាប្រឈមក្នុងការទទួលយកសេវាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។ បញ្ហាប្រឈមមួយដែលចាំបាច់ត្រូវដោះស្រាយគឺភាពជាដៃគូ B2B ។ ហើយនេះមិនមែនជាការដោះស្រាយដោយដៃគូភាគីតែម្ខាង ប៉ុន្តែគ្រប់គ្នាត្រូវតែធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គឺការរួមបញ្ចូលវិស័យផ្លូវការជាមួយវិស័យមិនផ្លូវការនៅកម្ពុជា ព្រោះកម្ពុជានៅតែត្រូវបានជំរុញដោយសេដ្ឋកិច្ចក្រៅផ្លូវការ ពាណិជ្ជកម្មក្រៅផ្លូវការ អាជីវកម្មដែលមិនទាន់បានចុះបញ្ជីព្យាយាមធ្វើអាជីវកម្មជាមួយអាជីវកម្មដែលបានចុះបញ្ជី ហើយនោះមិនទាន់ត្រូវបានដោះស្រាយរហូតមកដល់ពេលថ្មីៗនេះ។ ដូច្នេះ ការរួមបញ្ចូលនៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុគឺជាអ្វីដែល CAFT, CamTech Summit និងដៃគូសហការរបស់យើងកំពុងព្យាយាមដោះស្រាយ។ ចុងក្រោយនេះជាមួយនឹងការរួមបញ្ចូលទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីអ្វីដែលមាននៅលើទីផ្សារ» ។ លោក Tomas Pokorny នាយកក្រុមប្រឹក្សាភិបាលនៃ CAFT បានសង្កត់ធ្ងន់ថាមានព្រឹត្តិការណ៍ និងគម្រោងមួយចំនួនដែល CAFT បានចូលរួមជាមួយសមាគមន វិស័យឯកជន និងរដ្ឋាភិបាល ប៉ុន្តែនៅមានច្រើនទៀតដែលត្រូវធ្វើដើម្បីផ្តល់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។
វិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅ CamTech៖
រួមទាំងធនាគារ ABA ដែលជា (Gold Sponsor) និងក្រុមហ៊ុន Huawei (Cambodia) ដែលជា (Silver Sponsor) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីសក្តានុពលផ្លាស់ប្តូកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ការរួមចំណែករបស់ក្រុមហ៊ុនទាំងពីរបានបង្ហាញពីទិដ្ឋភាពផ្សេងៗនៃកិច្ចសហការ ដោយធនាគារ ABA បង្ហាញពីការប្រើប្រាស់ជាយុទ្ធសាស្ត្រនៃបច្ចេកវិទ្យានៅក្នុងសេវាកម្មហិរញ្ញវត្ថុ ហើយក្រុមហ៊ុន Huawei តំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យា ។
លោក Zokhir Rasulov ប្រធានផ្នែកឌីជីថលនៃធនាគារ ABA បានអត្ថាធិប្បាយក្នុងកិច្ចប្រជុំកំពូលដោយមានប្រសាសន៍ថា៖ «ABA មានកិត្តិយសដែលបានក្លាយជា(Gold Sponsor) នៃ CamTech Summit 2023 ហើយតាមរយៈការឧបត្ថម្ភព្រឹត្តិការណ៍នេះ យើងសូមបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍បែបនេះសម្រាប់ ប្រទេស និងតំបន់ ដែលបានចូលរួមឧស្សាហកម្មហិរញ្ញវត្ថុគ្រប់ទំហំ អាចមានឱកាសប្រើប្រាស់វេទិកាមួយដើម្បីផ្លាស់ប្តូរមតិទូទៅលើ បញ្ហាប្រឈម ការគំរាមកំហែង និងឱកាស ក៏ដូចជានៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផងដែរ។ ABA គឺជាតួអង្គសំខាន់មួយក្នុងវិស័យ fintech ក្នុងប្រទេសកម្ពុជា ហើយតាមរយៈការធ្វើការជាមួយនិយតករ សមាគមដូចជា CAFT និងក្រុមហ៊ុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យាផ្សេងទៀតនៅក្នុងទីផ្សារ ពួកយើងកំពុងសហការគ្នាដើម្បីបង្កើតយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍថ្មីៗនៅក្នុង ឌីជីថលភាវូបនីយកម្មនៃប្រទេសកម្ពុជា ដែលនឹងជួយជ្រោមជ្រែងជាច្រើនក្នុងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មរបស់ប្រទេស ទៅដល់សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ប្រទេស» ។
CamTech Summit 2023 ប្រព្រឹត្តទៅបានដោយមានការឧបត្ថម្ភពី៖
Gold Sponsor – ABA Bank
Silver Sponsor – Huawei (Cambodia)
Bronze Sponsor – Mastercard, Panda Bank, Phillip Bank, Pi Pay Plc
Content Spnsor – Acleda Bank; Bun & Associates, TrueMoney Cambodia, Visa
Community Sponsor – Canadia Bank, CISA, DQD Consulting, Ipay88 Cambodia, Tada Cambodia
Media Sponsor – FreshNews, Khmer Times, PR Newswire និង Sabay ។
ជាមួយនឹងការគាំទ្រឥតឈប់ឈរមួយនេះ បានធ្វើឱ្យកិច្ចប្រជុំកំពូលនេះបានឈានឡើងទៅដល់ចំនុចថ្មីមួយកម្រិតទៀតនោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់កំណើន និងការច្នៃប្រឌិតជាបន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ។
ព្រឹត្តការណ៍ CamTech Summit ៖
CamTech Summit គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលផ្តល់នូវវេទិការួមបញ្ចូលគ្នាមួយសម្រាប់អ្នកបង្កើតគោលនយោបាយ និយតករ អាជីវកម្ម និងអ្នកបច្ចេកវិទ្យាពីផ្នែកផ្សេងៗ ដើម្បីពិភាក្សាអំពីភាពជឿនលឿននៃបច្ចេកវិទ្យាទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោក។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ed@caftkh.org ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ