ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្តេជ្ញា​ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់ការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្មី​ៗ​នេះ លោក​បណ្ឌិត​សេង ប៊ុ​ន​ធឿ​ន សាកល​វិទ្យា​ធិ​ការ​រង នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សាស្ត្រាចារ្យ​ជា​ច្រើន​រូប​ទៀត​បាន​ដឹកនាំ​ក្រុម​និ​សិ​ត្ស​ជាង​ ៣០០ ​នាក់…

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្មី​ៗ​នេះ លោក​បណ្ឌិត​សេង ប៊ុ​ន​ធឿ​ន សាកល​វិទ្យា​ធិ​ការ​រង នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សាស្ត្រាចារ្យ​ជា​ច្រើន​រូប​ទៀត​បាន​ដឹកនាំ​ក្រុម​និ​សិ​ត្ស​ជាង​ ៣០០ ​នាក់ ធ្វើ​ដំណើរ​ទស្សនា​កិច្ច​នៅ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ឱ្យ​និស្សិត​បាន​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់ អំពី​ដំណើ​ការ​នៃ​ចង្វាក់​ផលិត​រោងចក្រ ការ​គ្រប់គ្រង និង​ការ​ធ្វើ​ទីផ្សារ​របស់​ក្រុមហ៊ុន ​។ អ្វី​ដែល​ពិសេស​នោះ គឺ​ក្រុម​និស្សិត​បាន​ទទួល​នូវ​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ដឹកនាំ និង​គ្រប់គ្រង​អាជីវកម្ម​ដោយ​ផ្ទាល់​ពី​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែ​ម្ដង ​។

អ្នកឧកញ៉ា លាង ម៉េ​ង បាន​ថ្លែង​ឱ្យ​ដឹង​ថា រូប​លោក​ផ្ទាល់​ក៏​ដូច​ជា​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បណ្ដុះ​នូវ​ផ្នត់គំនិត​រៀនសូត្រ​ពី​អ្វី​ដែល​ថ្មី​ជា​និច្ច ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការ​ដឹកនាំ និង​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​មានកា​រីក​ចម្រើន ​។ អ្នកឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា ការ​អនុវត្ត​ការងារ​អ្វី​ក៏​ដោយ រមែង​តែងតែមាន​ឧបសគ្គ ក៏​ប៉ុន្ដែបញ្ហា​ទាំងនោះ គឺ​សុទ្ធតែ​ជា​ឱកាស​ដើម្បី​ឱ្យ​យើង​បាន​រៀនសូត្រ​ដក​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព ​។ ក្នុង​ន័យ​នេះ អ្នកឧកញ៉ា លាង ម៉េ​ង បាន​សង្កត់ធ្ងន់​ប្រាប់​ទៅ​កាន់​ក្រុម​និស្សិត​ថា ការ​កសាង​ក្រុមហ៊ុន​មួយ​រឹង​មាំ​ក៏​ដូច​ជា​គ្នា​ដែរ គឺ​ត្រូវ​រៀន​ពី​អ្វី​ដែល​ថ្មី និង​អនុវត្ត​ឱ្យ​ត្រូវ​តាម​ស្ដង់ដារ​និន្នាការ​ពិភពលោក នោះ​ទើប​ក្រុមហ៊ុន​អាច​ឈរជើង​រឹង​មាំ និង​អា​ចត​ជំនាន់​រាប់រយ​ឆ្នាំទៅ​បាន ​។ ដោយហេតុ​នេះ​ហើយ​ទើប ខ្មែរ ប៊ែ​វើ​រី​ជី​ស យក​វា​ជា​ការ​ទទួលខុសត្រូវ​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​ជំនាញ និង​ឧបករណ៍ តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ប្អូន​ៗ​និស្សិត ព្រោះថា​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​សុទ្ធតែ​អ្នកជំនាញ​ពី​គ្រប់​ផ្នែក មិនមែន​ត្រឹមតែ​ផ្នែក​ផលិតកម្ម​នោះ​ទេ ថែម​ទាំង​ផ្នែក​ផ្សេង​ៗ​ដូច​ជា ផ្នែក​ទីផ្សារ ផ្នែក​ធនធានមនុស្ស​ជាដើម ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ​ ១០០% ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​សង្វា​ក់​ផលិតកម្ម​លំដាប់​ពិភពលោក និង​ទទួល​បាន​វិញ្ញាបនបត្រ​អន្តរជាតិ​ធំ​ៗ​ពីរ​គឺ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ ។ ហើយ​គ្រប់​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​មេដាយមាស ៣៣​គ្រឿង ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ Monde Selection ​៕ អត្ថបទសហការ