ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​! គ្លីនិក​កែ​សម្ផស្ស​ល្បីឈ្មោះ​មួយ​របស់​ខ្មែរ ទទួល​បាន​ពានរង្វាន់ ​ពី​ស្ថាប័ន​សុខភាព​ពិភពលោក​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ឆ្លងកាត់​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ទៅ​លើ​ឯកទេស​សើ​ស្បែក​ និង​កែ​សម្ផស្ស​ដោយ​មិន​វះកាត់ ទីបំផុត​គ្លីនិក La Belle Acesthetic Centre…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ឆ្លងកាត់​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ ទៅ​លើ​ឯកទេស​សើ​ស្បែក​ និង​កែ​សម្ផស្ស​ដោយ​មិន​វះកាត់ ទីបំផុត​គ្លីនិក La Belle Acesthetic Centre ដែល​ជា​គ្លីនិក​ឈានមុខ​គេ​មួយ​ ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​ពានរង្វាន់ Aesthetic Dermatologist of the Year ពី​ស្ថាប័ន​សុខភាព​ពិភពលោក​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ( GlobalHealth Asia-Pacific) ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០២៣ ទីក្រុង​បាងកក​ប្រទេស​ថៃ​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​គ្លីនិក La Belle Acesthetic នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ​ឱ្យ​ដឹង​ថា ចំពោះ​ភាព​ជោគជ័យ​របស់ La Belle Acesthetic Centre នៅ​ពេល​នេះ ​គឺជា​ការ​សមិទ្ធផល ​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​មានការ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​របស់ វេជ្ជបណ្ឌិត ឃុន សុ​ភាវៈ​នារី ដែល​ជា​អ្នកជំនាញ​ទៅ​លើ​ផ្នែក​សើ​ស្បែក​ និង​កែ​សម្ផស្ស​ដោយ​មិន​វះកាត់ ដែល​កញ្ញា ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សើ​ស្បែក ពី​សាកលវិទ្យាល័យ Thammasat ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ និង​សញ្ញាបត្រ​ផ្នែក​សើ​ស្បែក​និង​កែ​សម្ផស្ស​ដោយ​មិន​វះកាត់​ពី American Academy of Aesthetic Dermatology សហរដ្ឋអាមេរិក​ថែម​ទៀត​ផង ​។

បើ​តាម​ការ​លើក​ឡើង​ដោយ​ផ្ទាល់​ពី វេជ្ជបណ្ឌិត ឃុន សុ​ភាវៈ​នារី ដែល​ជា​សហ​ស្ថាបនិក​ផ្ទាល់ ​របស់​គ្លីនិក La Belle Acesthetic Centre បានឱ្យ​ដឹង​ថា៖ «ក​ក្តា​សំខាន់​ដែល​ធ្វើ​ឱ្យ La Belle Aesthetic Centre អាច​ទទួល​បាន​ពានរង្វាន់ Aesthetic Dermatologist of the Year ពី​ស្ថាប័ន​សុខភាព​ពិភពលោក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នេះ​ក៏​ដោយសារ​តែ គ្លីនិក​របស់​កញ្ញា​គឺជា​គ្លីនិក​ ដែល​មាន​ស្តង់ដារ​ត្រឹមត្រូវ និង​មាន​ជំនាញ​ច្បាស់លាស់​ នៅ​ក្នុង​ការ​កែ​សម្ផស្ស​តាំងពី​ក្បាល​រហូត ​ដល់​ចុងជើង​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ធានា​បាន​នូវ​សុវត្ថិភាព​ ដោយសារ​តែ​រាល់​ផលិតផល​ប្រើប្រាស់ ​ជូន​អតិថិជន​គឺ​គ្លីនិក La Belle Aesthetic Centre បាន​ធ្វើការ​តេស្ត​ និង​ពិសោធន៍​យ៉ាង​ម៉ត់ចត់​ មុន​នឹង​យក​មក​ប្រើប្រាស់​ជាមួយ​អតិថិជន​របស់​ខ្លួន​» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​គ្លីនិក La Belle Aesthetic Centre មាន​បម្រើ​ជូន​នូវ​សេវាកម្ម​ ជា​ច្រើន​ដូច​ជា ការ​បន្តឹង​ស្បែក​មុខ​ ប្រឆាំង​នឹង​ភាព​ចាស់ ការ​ចាក់ Botox ការ​ព្យាបាល​មុខ​ដោយ​ប្រើ​ឡាស៊ែរ ក្នុង​នោះ​ក៏​មាន​សេវាកម្ម​វះកាត់​ត្របកភ្នែក ការ​វះកាត់​ខ្ទង់ច្រមុះ កែ​ដើមទ្រូង និង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត ដោយ វេជ្ជបណ្ឌិត ម៉​ម គឹ​ម​អេ​ង ។ ដូច្នេះ​សម្រាប់​បងប្អូន​ដែល​ចង់​ទទួល​បាន​សេវាកម្ម​កែ​សម្ផស្ស​ ដោយ​វះកាត់​និង​មិន​វះកាត់ ដែល​មាន​ស្តង់ដារ មាន​ទំនុកចិត្ត​ខ្ពស់ ជាមួយនឹង​ពេទ្យ​ឯកទេស ​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ ​កុំ​ភ្លេច​គ្លីនិក La Belle Aesthetic Centre ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្ទះ​លេខ​3 ផ្លូវ​លេខ​321 សង្កាត់​បឹង​កក់​2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​តាម​រយៈ Facebook Page: La Belle Clinic ឬ​លេខ​ទំនាក់ទំនង Tel: 012 299 915/ 093 999 863 ៕ អត្ថបទសហការ