ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ប័ណ្ណ​វី​សា របស់​ខ្លួន​ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍ ​ក្នុង​ការ​ទូទាត់​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល និង​លឿន​រហ័ស​

8 ខែ មុន

ភ្នំពេញ ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ក្រុង​ស្រ៊ី…

ភ្នំពេញ ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ ​លំដាប់​ទី​ប្រាំ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ និង​ជា​សមាជិក​មួយ​នៃ MUFG Financial Group របស់​ប្រទេស​ជប៉ុន បាន​ប្រកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ​ នូវ​ប័ណ្ណ​វី​សា ហត្ថា នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល មាន​ជ័យ (​អ៊ី​អន​ម៉​ល​ទី ៣)​ ។ នៅ​ក្នុង​កម្ម​ពិធី​សម្ពោធ​នេះ មានការ​អញ្ជើញ​ចូលរួម​ជាក​ត្តិ​យស​ពី​សំណាក់ លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​នាយក​នៃ ធនាគារ ហត្ថា និង​លោកស្រី Ivana Tranchini អ្នកគ្រប់គ្រង​នៃ​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​មក ពី​ស្ថាប័ន​ទាំង​ពីរ និង​ដៃគូ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ជា​ច្រើន​អ្នកផង​ដែរ ​។

ព្រឹត្តិការណ៍​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ ហត្ថា ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​បទ​ពិសោធ​ថ្មី​ៗ ​នៃ​ការ​ទូទាត់​បែប ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ងាយស្រួល លឿន​រហ័ស មាន​សុវត្ថិភាព​ខ្ពស់ និង​ប្រើប្រាស់​បាន​ទូលំទូលាយ​ជាស​កល ។ ព្រឹត្តិការណ៍​នេះ គឺជា​ភាព​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ធនាគារ ហត្ថា ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ភាព​រីក​ចម្រើន មាន​វិជ្ជាជីវៈ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អតិថិជន និង​តែងតែ​បំពេញតម្រូវការ​របស់​អតិថិជន​ជា​អាទិភាព​ចម្បង ​។

លោក​ឧកញ៉ា ហួត អៀង​តុង បាន​សម្តែង​ការ​សាទរ​ចំពោះ​សមិទ្ធិ​ផល​ដ៏​សំខាន់​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា៖ «​យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ទូទាត់​ប្រាក់​តាម​បែប​ឌី​ជី​ថ​ល​ជា​សាកល​ដល់​អតិថិជន​បច្ចុប្បន្ន និង​អនាគត​របស់ យើង ​។ នេះ​បង្ហាញ​ពី​វឌ្ឍនភាព​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​របស់​យើង នៅ​ពេល​ដែល​យើង​ពង្រីក​ប្រព័ន្ធ អេកូ​ធនាគារ​ឌី​ជី​ថ​ល របស់​យើង​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន​ទូទៅ និង​ម្ចាស់​អាជីវកម្ម​» ។

លោក​បាន​ពន្យល់​បន្ថែម​ថា៖ «​តាម​រយៈ​ការ​ប្រើប្រាស់ ប័ណ្ណ​ឥណ​ពន្ធ វី​សា អតិថិជន​អាច​ធ្វើការ​ទូទាត់​ប្រាក់​តាម​អន​ឡាញ ឬ​ក្នុង​ហាង​ទំនិញ​ណាមួយ​បាន​យ៉ាង​ងាយ ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​នៅ​ទីកន្លែង​ជា​ច្រើន​ជុំវិញ​ពិភពលោក ដែល​មាន​និមិត្តសញ្ញា Visa» ។

លោកស្រី Ivana Tranchini បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ក្តី​រំភើប​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ធនាគារ ហត្ថា ដើម្បី​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​នូវ​សុវត្ថិភាព និង​ភាព​ងាយស្រួល​នៃ​ប័ណ្ណ​ឥណ​ពន្ធ វី​សា​”​។ “​យោង​តាម​ការ​សិក្សា​អំពី ឥរិយា​បទ របស់​អតិថិជន បាន​បង្ហាញ​ថា​ការ​ប្រើប្រាស់​ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រួម​ជាមួយនឹង​ការ​ចាប់អារម្មណ៍​លើ​ប័ណ្ណ​ដែល​មាន Contactless និង​ប័ណ្ណ​និម្មិត​។ យើង​នៅ​តែ​បន្ត ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ដំណើរការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ធ្វើ​ឱ្យ​បទ​ពិសោធន​នៃ​ការ​ទូទាត់​របស់​អ្នក​ប្រើប្រាស់​កាន់តែ​ប្រសើរ​ឡើង ជាមួយនឹង​ដំណោះស្រាយ​ទូទាត់​បែប​ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​» ។

ដើម្បី​អបអរសាទរ​សមិទ្ធិ​ផល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ ធនាគារ ហត្ថា ក៏​មានការ​ផ្តល់​ជូន​ពិសេស​សម្រាប់​អ្នក​កាន់​ប័ណ្ណ វី​សា ថ្មី របស់​ធនាគារ​ផង​ដែរ​ ។ ការ​ផ្តល់​ជូន​ពិសេស​ទាំងនេះ​រួម​មានការ​លើកលែង​ថ្លៃ​សេវា​ប័ណ្ណ​ប្រចាំឆ្នាំ​រហូត​ដល់ ៥ ឆ្នាំ និង​ផ្តល់​ជូន ទឹកប្រាក់ ត្រឡប់​មក​វិញ 10% បន្ថែម​ពីលើ​មុខងារ​ពិសេស​នៃ​ប័ណ្ណ​នេះ​។ ជាមួយនឹង​ប័ណ្ណ ហត្ថា វី​សា អតិថិជន​អាច​រីករាយ ជាមួយនឹង ភាព​ងាយស្រួល​នៃ​ការ​ទូទាត់​តាម​អន​ឡាញ និង​នៅ​ក្នុង​ហាង​នានា​ទូ​ទាំង​ពិភពលោក គ្រប់​ទីកន្លែង​ដែល​មាន​និមិត្តសញ្ញា Visa​។ រាល់​ការ​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ប័ណ្ណ វី​សា ហត្ថា គឺ​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​ទទួល​បានការ​ជូនដំណឹង​ត្រឡប់​តាម​រយៈ​សារ SMS និង​លេខ​កូដ​សម្ងាត់​(OTP) ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​បន្ថែម​ទៅ​លើ​ប្រតិបត្តិការ​សម្រាប់​ការ​ទូទាត់​តាម​អន​ឡាញ​ផង​ដែរ​។ លើស​ពី​នេះ ធនាគារ ហត្ថា ក៏​បាន​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​សម្រាប់​ម្ចាស់​ប័ណ្ណ វី​សា Platinum រួម​មានការ​ចូល​សម្រាក​នៅ​ក្នុង​បន្ទប់​រង់ចាំ​ពិសេស របស់ អាកាសយានដ្ឋាន​ជាង​១៣០​កន្លែង​ទូ​ទាំង​ពិភពលោក និង​ការ​ធានា​រ៉ាប់រង​លើ​ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស​រហូត​ដល់ ១.០០០.០០០ ដុល្លារ​អា​មេ​រិ​ក ​។

ដើម្បី​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើ អតិថិជន​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណ ហត្ថា វី​សា នៅ​សាខា​ណា មួយ​ដែល​ជិត​លោក​អ្នក​បំផុត ឬ​តាម​រយៈ​ទូរ​សព្ទ​ទៅ​លេខ 1800 212 222 ឬ 023 999 266​ ។

អំពី​ធនាគារ ហត្ថា​៖
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត ៣០ ឆ្នាំ​មក​ហើយ និង​បាន​ផ្តល់​ជូន​នូវ សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន ​។ គិត​ត្រឹម​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២៣​នេះ ធនាគារ ហត្ថា គឺជា​ធនាគារពាណិជ្ជ ធំ​លំដាប់​ទី​បី​ក្នុង​ប្រទេស​កម្ពុជា ​។ លើស​ពី​នេះ ធនាគារ ហត្ថា បាន​រក្សា​ជំហរ​រឹង​មាំ​របស់​ខ្លួន​ដោយ​ជោគជ័យ ជាមួយ​ចំណាត់ថ្នាក់​ទី ៤ ទាំង​សមតុល្យ​ឥណទាន និង​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ក្នុង​ចំណោម​ធនាគារ​ធំ​ទាំង​ដប់​ក្នុង​ប្រទេស​កម្ពុជា ​។ ធនាគារ ហត្ថា ធ្វើ​ប្រតិបត្តិការ ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់ ទី​ប្រាំ​នៅ​ក្នុង ព្រះរាជាណាចក្រ​ថៃ និង​មាន​ប្រវត្តិ​អស់​រយៈពេល 77 ឆ្នាំ ​។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​មួយ​នៃ MUFG Financial Group របស់​ប្រទេស​ជប៉ុន និង​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​ទូ​ទាំង​ពិភពលោក​ ។

អំពី​ក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខ​គេ ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​រយៈ​ឌី​ជី​ថ​ល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ រវាង​អ្នក​ប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើន​ជាង ២០០ ប្រទេស និង តំបន់ ជា​រៀង​រាល់​ឆ្នាំ ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សា​ភ្ជាប់​ពិភពលោក​ទាំងមូល តាម​រយៈ​កា​រត​ភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្ត​បាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន ​។ យើង​ជឿជាក់​ថា​សេដ្ឋកិច្ច​ដែល​រួម​បញ្ចូល​មនុស្ស​គ្រប់​រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញ​ថា នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែង​យល់​បន្ថែម​តាម​រយៈ​Visa.com​ ៕ អត្ថបទសហការ