ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី​ ÷​ អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​អំណោយ​ជូន​ដល់​គ្រួសារ​ ចាស់ជរា​និង​ខ្វះខាត ៥ ​គ្រួសារ ​នៅ​ឃុំ​កំពង់ថ្ម

1 ឆ្នាំ មុន

រាជធានីភ្នំពេញ÷ ​បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១​នៅ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​នោះ​លោក​ជំទាវ​បណ្ឌិត ជា សិរី សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក នា​រសៀល​ថ្ងៃ​ទី​៣០​ខែកញ្ញា​ឆ្នាំ​២០២៣​ បាន​អញ្ជើញ​ចុះ​សាកសួ​សុខទុក្ខ​ និង​បាន​នាំ​អំណោយ​របស់​ឯកឧត្តម ជា…

រាជធានីភ្នំពេញ÷ ​បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១​នៅ​តាម​បណ្ដា​វត្ត​មួយ​ចំនួន​ក្នុងស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​នោះ​លោក​ជំទាវ​បណ្ឌិត ជា សិរី សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក នា​រសៀល​ថ្ងៃ​ទី​៣០​ខែកញ្ញា​ឆ្នាំ​២០២៣​ បាន​អញ្ជើញ​ចុះ​សាកសួ​សុខទុក្ខ​ និង​បាន​នាំ​អំណោយ​របស់​ឯកឧត្តម ជា ចាន់​តូ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ​ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​៥​គ្រួសារ រស់នៅ​ក្នុង​ឃុំ​កំពង់ថ្ម ក្នុង​នោះ​រួម​មានគ្រួសារ​ចាស់ជរា គ្រួសារ​មេម៉ាយ​កូន​ពីរ ដែល​ម្តាយ​បាត់បង់​ស្មារតី​ក្រោយ​ប្តី​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រួសារ​ដែល​មាន​សមាជិក​មាន​ជំងឺ​រាំ​រៃ​ ។

នៅ​ក្នុង​ឱកាស​នោះ​ក្រោយ​ពី​ពិនិត្យ ឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​ជម្ងឺ​លោក​ជំទាវ​បណ្ឌិត ជា សិរី បានសម្រេចចិត្ត​ឲ្យ​ក្រុមការងារ​រៀបចំ​ប​ញ្ជួ​ន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ចំពោះ​រាល់​ការ​ចំណាយ​លើ​ការ​ព្យាបាល​, ស្នាក់​នៅ និង សោ​ហ៊ុន​ធ្វើ​ដំណើរ​គឺ​ទទួល​ការ​ឧបត្ថម្ភ​ទាំងស្រុង​ពី​ឯកឧត្តម ជា ចាន់​តូ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​លោក​ជំទាវ ខៀវ ស៊ី​ណា​ ។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​បណ្ឌិត ជា សិរី ក៏​បាន​នាំ​នូវ​ប្រសាសន៍​សាកសួ​សុខទុក្ខ​ ពី​សំណាក់​សម្ដេច​មហា​បវរ​ធិ​បតី​  ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​ប្រជាជន​នៅ​ទីនោះ​ផ​ដែរ​។​ជាមួយ​នេះ​ដែរ​លោក​ជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ជូន​ថា​ ÷​ រាជរដ្ឋាភិបាល​អាណ្ណត្តិ​ទី​៧​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិ​បតី​  ហ៊ុន ម៉ា​ណែ​ត  ​គឺ​នៅ​តែ​បន្ត​យកចិត្តទុកដាក់​និង​ការ​លើកកម្ពស់​ចំពោះ​សុខា​មា​ល​ភាព​របស់​ប្រជាជន ពិសេស​នៅ​តំបន់​ជនបទ ​។

សូម​បញ្ជាក់​ជូន​ថា​ ​ប្រជាជន​ដែល​មាន​ជម្ងឺ​ត្រូវ​ប​ញ្ជួ​ន​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣​នាក់​ស្ថិត​ក្នុង​ចំណោម​គ្រួសារ​ទាំង ​៥​ គ្រួសារ ​ដែល​បាន​ទទួល​អំណោយ​ក្នុង​នោះ ម្នាក់​ត្រូវ​វះកាត់​ពក​ក​,​ទី​២​ព្យាបាល​ដៃ​បាក់​និង​ទី​៣​មាន​ជម្ងឺ​សើ​ស្បែក ​។

អំណោយ​របស់​ឯកឧត្តម​បណ្ឌិត ជា ចាន់​តូ និង​លោក​លោក​ជំទាវ ខៀវ ស៊ី​ណា​ដែល​លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​នាំ​យក​ទៅ​ជូន​ប្រជាជន​ខ្វះខាត​ទាំង​៥​គ្រួសារ​នា​ពេល​នោះ​រួម​មាន​÷​ថវិកា​និង​គ្រឿង​ឧបភោគ បរិភោគ ​៕ អត្ថបទសហការ