ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ចាប់ផ្តើមបើកលក់ដំណាក់កាលដំបូងនៅទីក្រុងរណបជ្រោយចង្វារ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គម្រោងទីក្រុងរណបជ្រោយចង្វារ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី បានបើកលក់គម្រោងថ្មីរបស់ខ្លួនគឺ គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ជាផ្លូវការកាលពីដើមខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ គម្រោងទីក្រុងរណបជ្រោយចង្វារ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី បានបើកលក់គម្រោងថ្មីរបស់ខ្លួនគឺ គម្រោងអគារពាណិជ្ជកម្ម សុវណ្ណមច្ឆា ជាផ្លូវការកាលពីដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ១០% ។ គោលការណ៍បង់ប្រាក់ថ្មីមានភាពងាយស្រួល និងចំណេញបំផុត បង់ប្រចាំខែត្រឹមតែ 0.៦៥% ឥតការប្រាក់រយៈពេល ២០ ខែ និងបង់ជាដំណាក់កាលដោយឥតការប្រាក់រហូតដល់ ២៨ ខែ ។

គម្រោងអគារពាណិជ្ជកម្មសុវណ្ណមច្ឆាស្ថិតនៅជុំវិញរង្វង់មូលសុវណ្ណមច្ឆា ជាចំណុចផ្សាភ្ជាប់គ្នាពីផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា តាមរយៈស្ពានបេតុងខ្សែកាប ឫស្សីកែវ ខណ្ឌជ្រោយចង្វារ ដែលនឹងចាប់ផ្តើមលេចវត្តមានក្នុងពេលឆាប់ៗនេះ ។

គម្រោងនេះរចនាឡើងប្រកបដោយវឌ្ឍនភាព និងប្រណីតភាព ស័ក្តិសមសម្រាប់ លោកអ្នកដែលមានបំណងបើកហាងគ្រឿងអលង្ការប្រណីតៗ, Showroom, និងក្រុមហ៊ុនធំៗ លើដងមហាវិថីដែលមានដង់ស៊ីតេប្រជាជនច្រើនកុះករ និងចរាចរណ៍ខ្វែងខ្វាត់ អមដោយ ទេសភាពដ៏ស្រស់ត្រកាលតាមដងទន្លេសាប ។

គម្រោង សុវណ្ណមច្ឆា នឹងផ្លាស់ប្ដូរមុខមាត់ទីក្រុងរណបជ្រោយចង្វារ ឱ្យក្លាយជាទីក្រុងទំនើបទាន់សម័យដ៏សម្បូរបែប មានមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ពហុវិស័យ ទទួលបាននូវការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រកបដោយក្តីសុទិដ្ឋិនិយមបំផុត ។

អគារពាណិជ្ជកម្មដ៏ទំនើបនេះមានទំហំ ៨ ម៉ែត្រ x ១៨ ម៉ែត្រ ទំហំដី ៨ ម៉ែត្រ x ៣១ ម៉ែត្រ កម្ពស់ ៦ ជាន់ មានលំហអាជីវកម្ម ៤ ជាន់ និង ២ ជាន់ខាងលើជាវីឡាដ៏ប្រណីត  មិនតែប៉ុណ្ណោះអគារនេះក៏មានជាចំណតក្រោមដី រួមទាំងជណ្តើរយោងឯកជនផងដែរ ដែលផ្តល់ភាពងាយស្រួលដល់ម្ចាស់អគារ ក៏ដូចជាម្ចាស់អាជីវកម្ម ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ផ្នែកលក់ ឬ អញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់គម្រោងជ្រោយចង្វារ ៖ វិថីអភិវឌ្ឍន៍ កែងវិថីភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ទំនាក់ទំនងលេខទូរស័ព្ទ ៖ 099 76 76 65 | 010 91 09 28 | 093 66 36 03 | 015 58 15 67 | 085 54 59 13 | 017 47 50 50

តំណរភ្ជាប់ទៅកាន់ ឆានែល Telegram ៖ https://t.me/chroychangvarsatellitecity

តំណរភ្ជាប់ទៅកាន់ឆានែល Facebook ៖ https://www.facebook.com/chroychangvarcity ៕ អត្ថបទសហការ