រាជធានីភ្នំពេញ៖ សាលារៀនសហគមន៍២១ នឹងបើកវគ្គសិក្សាថ្មី ចូលរៀនទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយការផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៣៥% ឯកសណ្ឋានដោយឥតគិតថ្លៃ ធានារ៉ាប់រងបុត្រធីតា និងការពារការសិក្សារហូតដល់ ៥ ឆ្នាំ ព្រមទាំងសិក្សាវគ្គបំប៉នដោយឥតគិតថ្លៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងលេខ 011 888 572 / 011 888 652 ។
សាលារៀនសហគមន៍ ២១ ដែលជាបណ្តាញគ្រឹះស្ថានអប់រំមួយរបស់ វេសឡាញ អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន ។ សាលារៀនមានទិសដៅផ្តល់នូវគុណភាពអប់រំប្រហាក់ប្រហែលសាលារៀន ក្នុងទីក្រុងជាមួយតម្លៃសិក្សាសមរម្យផងដែរ ។
យោងតាមបេសសកម្មរបស់ខ្លួន សិស្សថ្នាក់ទី១២ ទាំងអស់ដែលបញ្ចប់ការសិក្សានៅសាលារៀនសហគន៍២១ ពួកគាត់អាចមានជម្រើសជាច្រើនក្នុងជីវិតដូចជាអាចបន្តការសិក្សានៅឧត្តមសិក្សា ធ្វើការរកប្រាក់ចំណូល ឬជួយក្រុមគ្រួសារគ្រប់គ្រង អាជីវកម្មបាន ដោយប្រើប្រាស់ជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលពួកគាត់បានរៀននៅក្នុងថ្នាក់វិទ្យាល័យ ។
ចំពោះកម្មវិធីមត្តេយ្យភាសាខ្មែរ និងភាសារអង់គ្លេសផ្តោតសំខាន់ លើការអភិវឌ្ឍលើភាសា បញ្ញា ទំនាក់ទំនង អារម្មណ៍ និងកាយសម្បទា ព្រមទាំងបញ្ជ្រាបទម្លាប់ល្អ ក្នុងថ្នាក់រៀន និងគ្រួសារ ។ លើសពីនេះ កុមារតូចនឹងមានភាពម្ចាស់ការ និងបង្កើនទំនុកចិត្តលើខ្លួនឯង ឥរិយាបថវិជ្ជមាន និងមានទំនាក់ទំនងល្អ ចេះចូលរួមសហការ និងធ្វើការជាក្រុម ។ សាលារៀនក៏បានបន្ថែមសេវាតាមដានសុខភាព និងប្រឹក្សាយោបល់លើវិធីសាស្ត្រអប់រំកុមារតូច ជូនដល់មាតាបិតា និងអាណាព្យាបាលសិស្សផងដែរ ។
សម្រាប់កម្មវិធីបឋមភាសាខ្មែរ និងភាសាអង់គ្លេសវិញ សាលារៀនយកចិត្តទុកដាក់លើចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំ ផ្នែកភាសាខ្មែរ គណិតវិទ្យា និងសិក្សាសង្គម អភិវឌ្ឍសុខភាព កាយសម្បទា និងសីលធម៌ ចំណេះដឹងមូលដ្ឋានគ្រឹះ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ICT និងភាសាបរទេស ។ សាលារៀនក៏មានកម្មវិធីបន្ថែម ដើម្បីបណ្តុះការគិតបែបវិជ្ជមាន និងមានទំនាក់ទំនងល្អចេះចូលរួមសហការ មានទម្លាប់ល្អ និងទំនួលខុសត្រូវខ្ពស់ ទាំងក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ ។
រីឯកម្មវិធីភាសាអង់គ្លេស សាលារៀនតម្រូវឱ្យសិស្ស ធ្វើតេស្តវាស់ស្ទង់សមត្ថភាពគ្រប់កម្រិត ដើម្បីចូលរៀនឱ្យបានត្រឹមត្រូវតាមចំណេះដឹង ។ សិស្សនឹងបានជំនាញភាសាអង់គ្លេស សម្រាប់ត្រៀមសាកលវិទ្យាល័យ កន្លែងការងារ និងអាជីវកម្ម ជំនាញភាសាអង់គ្លេស ដើម្បីត្រៀមប្រឡងតេស្ដស្ដង់ដារអន្តរជាតិ Pearson PTE, TOEFL IBT, IELTS, Cambridge Assessment សម្រាប់បន្តការសិក្សានៅបរទេស និងឱកាសប្រឡងយកអាហារូបករណ៍ ទៅសិក្សានៅបរទេសផងដែរ ។ ក្រៅពីចំណេះដឹងផ្នែកភាសាងអង់គ្លេស សាលារៀនបន្ថែមបំណិនជីវិត សតវត្សទី២១ ជំនាញភាពជាអ្នកដឹកនាំ សហគ្រិនភាព ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងកុំព្យូទ័រ ។ សិស្សដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជក់ការសិក្សាគ្រប់កម្រិត ។
ក្រៅពីកម្មវិធីសិក្សាគោល សាលារៀនក៏បានបន្ថែមកម្មវិធីទម្លាប់ទាំង ៧ សម្រាប់បុគ្គលឆ្នើមដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ នាំមកពីប្រទេសសិង្ហបុរី កម្មវិធីកុំព្យូទ័រ
សេវា និងប្រឹក្សាយោបល់សុខភាព ការសិក្សា និងការងារជូនដល់សិស្សានុសិស្សផងដែរ ។ ប្រព័ន្ធទំនាក់ទំនងដូចជា គេហទំព័រ ហ្វេសប៊ុក តេឡេក្រា និង អេបសាលារៀន ។
ទន្ទឹមនេះ សិស្សមានឱកាសទទួលបានអាហារូបករណ៍ ពីសំណាក់សាកលវិទ្យាល័យល្បីៗ ក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងទទួលបានការផ្លាស់ប្ដូរបទពិសោធន៍ សិក្សាតាមរយៈការចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងបោះជំរុំនៅក្នុង និងក្រៅប្រទេសផងដែរ ។
សូមបញ្ជាក់ថា ទីតាំងសាលារៀនសហគមន៍២១ មាន៖ ទី១ សាខាក្រាំងធ្នង់(ខណ្ឌសែនសុខ) ទី២ សាខាព្រែកអញ្ចាញ(ស្រុកមុខកំពូល) ទី៣ សាខាផ្សារគគីរ (ស្រុកកៀនស្វាយ) ទី៤ សាខាបឹងធំ (ខណ្ឌកំបូល) ទី៥ សាខាកំបូល (ខណ្ឌកំបូល) ទី៦សាខាសន្ទុក (ខេត្តកំពងធំ) ទី៧ សាខាពញាឮ(ស្រុកពញាឮ) និងទី៨ សាខាតំបែរ (ស្រុកតំបែរ កំពុងសាងសង់) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ