រាជធានីភ្នំពេញ ៖ បេប៉ង់តែន ជាផលិតផលរបស់ក្រុមហ៊ុន Bayer ប្រទេសអាល្លឺម៉ង់ ដែលតែងតែផ្តល់ភាពជឿជាក់លើប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពទទួលស្គាល់ពីផ្នែកវេជ្ជសាស្ត្រ ជាជម្រើសដ៏ល្អសម្រាប់អ្នកម្តាយក្នុងការថែរក្សាស្បែកកូនៗជាទីស្រលាញ់ ។ ម្តាយ ៩ នាក់ ក្នុងចំណោម ១០ នាក់ ជឿជាក់លើ ប៉េបង់តែន ។
ថ្មីៗនេះ Bepanthen Ointment បានផ្លាស់ប្តូរទៅជា Bepanthen Baby Ointment ជាមួយរូបរាងថ្មី មានគម្របបិទបើក ងាយស្រួលប្រើប្រាស់ ប្រសិទ្ធភាព និងគុណភាពកាន់តែប្រសើរ ។ Bepanthen Baby Ointment ផ្សំឡើង Dexpanthenol (Pro Vitamin B5) 5% ជំរុញការបង្កើតកោសិកាស្បែកទ្បើងវិញពីខាងក្នុងតាមបែបធម្មជាតិ Lanolin ជារបាំងការពារស្បែកជួយរក្សាសំណើមស្បែក និងកាត់បន្ថយការកកិតស្បែក ធ្វើឲ្យស្បែកស្រទន់ជួយការពារ និងព្យាបាលការរលាកដោយសារកន្ទប ការរលាកដោយសារកកិត ឬដោយសារកំដៅថ្ងៃ បញ្ហាស្បែកស្ងួតប្រេះឬបែកស្រការ និងថែរក្សាការស្ងួតប្រេះឈឺចុងសុដន់របស់អ្នកម្ដាយបំបៅដោះកូន ឬប្រើម៉ាស៊ីនបូមទឹកដោះ ។
ជាពិសេសគ្មានពណ៌ គ្មានក្លិន គ្មានសារធាតុគីមីទុកបានយូរ ងាយស្រួលប្រើប្រាស់ សុវត្តិភាពទទួលស្គាល់ដោយផ្នែកវេជ្ជសាស្ត្រ អាចប្រើបានចាប់ពីទារកទើបនឹងកើត លាបបានទាំងលើស្បែកមុខនិងរាងកាយផងដែរ ។
រូបរៀងថ្មី គម្របថ្មី ងាយស្រួលបិទបើក ប្រើប្រាស់ និងយកតាមខ្លួន ផលិតផលពិតរបស់ប្រទេសអាល្លឺម៉ង់ ចែកចាយដោយក្រុមហ៊ុនឌី ខេ អេស អេច អាចរកទិញបានតាមគ្រប់ឱសថស្ថាន និងហាងលក់សម្ភារៈទារកដែលនៅជិតអ្នកបំផុត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ