ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កា​ណា​ឌី​យ៉ា ទទួល​បាន​ពានរង្វាន់ Best Domestic Bank និង Best SME Bank ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ ២០២៣ ពី​ស្ថាប័ន International Finance Awards

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​មួយ​ដែល​ឈានមុខ និង​មាន​វត្តមាន​យូរ​ឆ្នាំ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ឈ្នះ​ពានរង្វាន់ ធនាគារ​ក្នុងស្រុក​ឆ្នើម​ជាងគេ​បំផុត​នៅ​កម្ពុជា ជា​លើក​ទី​ប្រាំ…

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ​មួយ​ដែល​ឈានមុខ និង​មាន​វត្តមាន​យូរ​ឆ្នាំ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ឈ្នះ​ពានរង្វាន់ ធនាគារ​ក្នុងស្រុក​ឆ្នើម​ជាងគេ​បំផុត​នៅ​កម្ពុជា ជា​លើក​ទី​ប្រាំ និង​ពានរង្វាន់ ធនាគារ​ឆ្នើម​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ជា​លើក​ទី​បី ពី​សំណាក់​ស្ថាប័ន International Finance ដែល​ជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ឈានមុខ​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស ​។

ពានរង្វាន់ International Finance Awards (IFA) ជា​ពានរង្វាន់​ដ៏​មាន​កិត្តិនាម​ទូ​ទាំង​ពិភពលោក រៀបចំ​ឡើង​ដើម្បី​ទទួលស្គាល់​ឧត្តមភាព​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការ​ច្នៃប្រឌិត ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ និង​ការ​ផ្តោត​សេវាកម្ម​អតិថិជន នៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​នីមួយ​ៗ​។ ពានរង្វាន់​ទាំង​ពីរ​នេះ ជា​សក្ខីកម្ម​ជាក់ស្តែង​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ កា​ណា​ឌី​យ៉ា ទៅ​លើ​ការ​ផ្តល់​នូវ​សេវាកម្ម​ធនាគារ​ដ៏​ប្រសើរ​ទៅ​កាន់​អតិថិជន​ ។

មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ជាង​៣២​ឆ្នាំ ធនាគារ កា​ណា​ឌី​យ៉ា នៅ​តែ​បន្ត​រក្សា​យ៉ាង​មុតមាំ​នូវ​កិត្តិនាម​របស់​ខ្លួន​ជា ស្ថាប័នហិរញ្ញវត្ថុ​ប្រកបដោយ​ឧត្តមភាព​ផ្នែក​ធនាគារ ស្ថិរភាព និង​មាន​ទំនុកចិត្ត​ខ្ពស់ ​។ ធនាគារ កា​ណា​ឌី​យ៉ា នៅ​តែ​បន្ត​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ស្ថាប័ន​ដ៏​ធំ​មួយ ដែល​បាន​គាំទ្រ​យ៉ាង​សកម្ម ក្នុង​ការ​ផ្តល់​ឥណទាន​សម្រាប់​ភាព​រីក​ចម្រើន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ​។

ពានរង្វាន់ ធនាគារ​ក្នុងស្រុក​ឆ្នើម​បំផុត​ក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​ ២០២៣ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ កា​ណា​ឌី​យ៉ា​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ការ​ច្នៃប្រឌិត​ជា​បន្តបន្ទាប់​ ។ នា​ខែកុម្ភៈ ឆ្នាំ ​២០២៣ កម្មវិធី Canadia Bank App បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​អតិថិជន​ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ធនាគារ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ជា​ក្រុម និង​មុខងារ​ពិសេស​មួយ​ក្នុង​ការ​ទទួល​បាន​ពិន្ទុ​សម្រាប់​រង្វាន់​ ។

ខណៈ​ពេល​នេះ​ដែរ ដើម្បី​ពង្រឹង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ ធនាគារ កា​ណា​ឌី​យ៉ា បាន​ដាក់​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​នូវ​សាខា​ឆ្លាត​វៃ​ជា​ច្រើន ដែល​បំពាក់​ដោយ​គ្រឿង​បរិក្ខារ ធនាគារ​ទំនើប​ៗ និង​ម៉ាស៊ីន​ឌី​ជី​ថ​ល​ស្វ័​យ​សេវា​ធនាគារ​ ។ ចាប់តាំងពី​ខែតុលា ឆ្នាំ ​២០២៣​ មក ធនាគារ កា​ណា​ឌី​យ៉ា បាន​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចំនួន​ ៧​ សាខា​បន្ថែម​ទៀត រួម​មាន​សាខា​សែន​សុខ សាខា​អ៊ី​អន​ម៉​ល មាន​ជ័យ សាខា អាយ​អេ​ហ្វ​អិ​ល សាខា​ចេ​ន​ឡា សាខា​ពោធិ៍​សែន​ជ័យ សេវា​ធនាគារ​ឆ្លាត​វៃ ស្នាក់​ការ​កណ្ដាល និង​មាន​គម្រោង​សម្ភោ​ធ​សាខា​ជា​ច្រើន​ទៀត​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

បន្ថែម​ពីលើ​នេះ ការ​ទទួលស្គាល់​ក្នុង​នាម​ជា ធនាគារ​ឆ្នើម​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ពី​សំណាក់​ស្ថាប័ន IFA ឆ្លុះ​បញ្ចាំង​ពី​ផលប័ត្រ​ដ៏​រឹង​មាំ​របស់​ធនាគារ ​។ ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​និរន្តរភាព​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​សហគ្រាស​ធុន​តូច និង​មធ្យម ធនាគារ កា​ណា​ឌី​យ៉ា បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ន​វា​នុ​វត្ត​ទៅ​លើ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន វិនិយោគ​ទៅ​លើ​ដំណោះស្រាយ​ឌី​ជី​ថ​ល និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយនឹង​គម្រោង​ហិរញ្ញវត្ថុ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ ។

ធនាគារ កា​ណា​ឌី​យ៉ា គឺជា​ធនាគារ​ដំបូង​គេ​មួយ​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម (BRGS) ក្រោម​ការ​គ្រប់គ្រង​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ក្នុង​ការ​ផ្តល់​កម្ចី​និង​ឥណទាន​ដល់​ធុរកិច្ច ក្រុមហ៊ុន ឬ​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​ត្រូវ​បាន​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ទទួលស្គាល់ កា​ណា​ឌី​យ៉ា ជា “​គ្រិះ​ស្ថាន​ហិរញ្ញវត្ថុ​ឆ្នើម​ចំណាត់​ថ្នាក់ទីមួយ របស់ CGCC” ដែល​ជា​ធនាគារ​បញ្ចេញ​កម្ចី​ដែល​មានការ​ធានា​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​ ២០២២​ ។

ដើម្បី​បង្កើត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សេវាកម្ម​ទូទាត់​ឌី​ជី​ថ​ល​ពេញលេញ​មួយ ធនាគារ កា​ណា​ឌី​យ៉ា ក៏​បាន​ខំ​ខិត​ប្រឹងប្រែង​ពង្រឹង​ទៅ​លើ សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណិ​ត​សម្រាប់​សាជីវកម្ម គម្រោង​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី Merchant App និង​ផ្តល់​នូវ​ដំណោះស្រាយ​ទូទាត់​ឌី​ជី​ថ​ល ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​កើនឡើង​របស់​អតិថិជន​សហគ្រាស​ធុន​តូច និង​មធ្យម សាជីវកម្ម និង​ពាណិជ្ជករ សម្រាប់​ប្រសិទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួក​គេ ​។

លោក Raymond Sia នាយក​ប្រតិបត្តិ និង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ កា​ណា​ឌី​យ៉ា មាន​ប្រសាសន៍​ថា «​យើងខ្ញុំ​មាន​សេ​ក្តី​សោម​ន្ស​រីករាយ និង​មោទនភាព​ជា​ថ្មី​ម្តងទៀត ដែល​ស្ថាប័ន International Finance បាន​ទទួលស្គាល់​ធនាគារ កា​ណា​ឌី​យ៉ា ជា ធនាគារ​ក្នុងស្រុក​ដ៏​ឆ្នើម​បំផុត និង​ធនាគារ​ឆ្នើម​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​ ២០២៣ ​។ យើងខ្ញុំ​មាន​ភាព​រីករាយ​ជា​ខ្លាំង​ដែរ ចំពោះ​ការ​ទទួល​បាន​កិត្តិនាម​ជា​ធនាគារ​ឆ្នើម​ពី​សំណាក់​ស្ថាប័ន​ល្បី​ៗ​ក្នុង​តំបន់ ដែល​បាន​ផ្តល់​រង្វាន់​ផ្នែក​អាជីវកម្ម​ចំនួន ​៤ ​របស់​យើង​គឺ ផ្នែក​រូបវន្តបុគ្គល ផ្នែក​សហគ្រាស​ធុន​តូច និង​មធ្យម ផ្នែក​សាជីវកម្ម និង​ថ្មី​ៗ​នេះ​ផង​ដែរ​គម្រោង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ធនាគារ​ក៏​ទទួល​បាន​នូវ​ពានរង្វាន់​ពី​ស្ថាប័ន​អន្តរជាតិ​ផង​ដែរ» ​។​

«​ពានរង្វាន់​ទាំងនេះ​គឺជា​សក្ខីកម្ម​មួយ ដែល​កើតឡើង​ពី​ការ​ព្យាយាម ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ធនាគារ ​។ យើងខ្ញុំ​បន្ត​ប្តេជ្ញា នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ធនាគារ​ប្រកបដោយ​វិវឌ្ឍន​ភាព និង​ភាព​ជា «ដៃគូ​ហិរញ្ញវត្ថុ​ដ៏​ល្អ​” ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ការ​រីក​ចម្រើន និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា»​ ។

ធនាគារ កា​ណា​ឌី​យ៉ា គឺជា​ធនាគារពាណិជ្ជ ដ៏​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩១​ ។ ក្នុង​ឆ្នាំ ​២០២២ ធនាគារ កា​ណា​ឌី​យ៉ា ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ទទួលស្គាល់​ជា​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ដ៏​ឆ្នើម​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធនាគារ​ទទួល​បាន​ពានរង្វាន់​ដូច​ជា “Dream Company To Work For” ពី World HRD Congress ក៏​ដូច​ជា​ពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំង​ពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន International Finance Awards និង​ពានរង្វាន់ “Best Domestic Bank” ពី​ស្ថាប័ន AsiaMoney ក្នុង​ឆ្នាំ​២០២២​។ ថ្មី​ៗ​នេះ​ផង​ដែរ ធនាគារ កា​ណា​ឌី​យ៉ា ក៏​បាន​ទទួល​ពានរង្វាន់ “Best SME Bank” ពី​ស្ថាប័ន Digital Banker ពានរង្វាន់ “Best Retail Bank” ពី​ស្ថាប័ន The Asian Banker និង​ពានរង្វាន់ “Best Corporate Bank” នៃ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ ​២០២៣​ ។

គិត​ត្រឹម​ឆ្នាំ​ ២០២៣ ធនាគារ កា​ណា​ឌី​យ៉ា មាន​សាខា​ចំនួន ​៦៨ ទូ​ទាំង​ខេត្ត រាជធានី ក៏​ដូច​ជា​ម៉ាស៊ីន ATM, CRM, VTM, SEM និង​ម៉ាស៊ីន​ស្វ័​យ​សេវា​ធនាគារ​ឌី​ជី​ថ​ល ចំនួន​ជាង ៤០០​ ទីតាំង ទូ​ទាំង​ប្រទេស​។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ពួក​យើង​ ៖ www.canadiabank.com.kh ៕ អត្ថបទសហការ