ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហា​វ៉ាស់ ខេ​ម​បូ​ឌា ពង្រឹង​ស្ថាប័ន​របស់​ខ្លួន​តាម​រយៈ​ការ​តែងតាំង និង​ដំឡើង​ឋានៈ​បុគ្គលិក​ប្រកបដោយ​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ​កំណើន​ថ្មី​ៗ​បន្ថែម​ទៀត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ហា​វ៉ាស់ ខេ​ម​បូ​ឌា (Havas Cambodia) បាន​ប្រកាស​ពី​ការ​តែងតាំង និង​ដំឡើង​ឋានៈ​ជាន់ខ្ពស់​ដល់​បុគ្គលិក​របស់​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព និង​ជំរុញ​កំណើន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ហា​វ៉ាស់ ខេ​ម​បូ​ឌា (Havas Cambodia) បាន​ប្រកាស​ពី​ការ​តែងតាំង និង​ដំឡើង​ឋានៈ​ជាន់ខ្ពស់​ដល់​បុគ្គលិក​របស់​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព និង​ជំរុញ​កំណើន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Agency) មួយ​នេះ ​។ ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​ទាំងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​តែងតាំង​លោក Rastislav Kanuch ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Havas Cambodia កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ឥត​រួញរា​ប្រកបដោយ​ថាមភាព​ខ្ពស់​របស់ Agency ក្នុង​ការ​ពង្រឹង និង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ឥត​ឈប់​ឈរ​មួយ​នេះ ​។

លោក Peter Holán ទទួល​តួនាទី​ជា​ប្រធាន​ផ្នែក​អន្តរ​កម្ម (Head of Interactions) ដើម្បី​ដឹកនាំ​លើ​កិច្ចការ​ឌី​ជី​ថ​ល​សម្រាប់​ក្រុមហ៊ុន Havas Cambodia ។ លោក Peter មានបទពិសោធន៍​ច្រើន​រាប់​មិន​អស់​លើ​ជំនាញ​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ផ្សាយពាណិជ្ជកម្ម (AdTech) វេទិកា​គ្រប់គ្រង​ទិន្នន័យ និង​ឧបករណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ (media tools)​ ។ ក្នុង​នាម​ជា​ប្រធាន​ផ្នែក​អន្តរ​កម្ម លោក​មាន​ភារកិច្ច​ក្នុង​ការ​បង្កើន​នូវ​ការ​បម្រើ​សេវាកម្ម និង​ការ​ផ្តល់​ជូន​ប្រកបដោយ​ភាព​ច្នៃប្រឌិត បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​ផ្នែក​ច្នៃប្រឌិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ (creative and media teams) ដើម្បី​រួម​បញ្ចូល​បច្ចេកវិទ្យា AdTech ស្តង់ដា​សកល​ចូល​ទៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នានា​របស់​អតិថិជន​ឲ្យ​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ​ទៀត កញ្ញា Junnette Hasco ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ប្រធាន​ក្រុមការងារ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media Group) ដោយ​ទទួល​បន្ទុក​លើ​ការ​ផ្តល់​ជូន​សេវា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ កញ្ញា Sarah Louzioui ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន ហា​វ៉ាស់ សាំ​ប៉ា​ញ (Havas Champagne) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Havas Cambodia ដែល​ផ្តល់​ជូន​សេវាកម្ម 360 ដឺ​ក្រេ ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទំនុកចិត្ត​ខ្ពស់​។ កញ្ញា Sarah ជា​មនុស្ស​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ក្នុង​វិស័យ​ឧស្សាហកម្ម​នេះ និង​មាន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​យ៉ាង​ទូលំទូលាយ ដែល​បាន​ឆ្លងកាត់​ការ​បំពេញការងារ​ក្នុង​បណ្តា​ស្ថាប័ន​ផ្សេង​ៗ​ជា​ច្រើន ​។ ដោយ​មាន សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាន់​មុខងារ​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ គោលដៅ​ចម្បង​របស់​កញ្ញា គឺ​ធានា​ផ្តល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​អភិវឌ្ឍន៍​អាជីវកម្ម​ដែល​គ្របដណ្តប់​លើ​គ្រប់​ជ្រុងជ្រោយ​ដោយ​រួម​បញ្ចូល​គ្នា​នូវ​ការ​យល់​ដឹង​ជា​លក្ខណៈ​យុទ្ធសាស្ត្រ (strategic insights) ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ការ​អនុវត្ត​ដោយ​ភាព​វៃឆ្លាត​ប្រកបដោយ​ការ​ច្នៃប្រឌិត ស្រប​ពេល​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​បទ​ពិសោធន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​សារសំខាន់​ ។

ទន្ទឹម​នឹង​ការ​ផ្តល់​តម្លៃ និង​លើក​កិត្តិយស​ទាំងនេះ​ស្រប​ទៅ​នឹង​សភាពការណ៍​វិវត្តន៍​ជាក់ស្តែង​នៃ​ឧស្សាហកម្ម​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​ផង កញ្ញា Constance Dayot ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​នាយករង​ផ្នែក​ធនធានមនុស្ស (HR Associate Director) ផង​ដែរ​ ។ ក្នុង​តួនាទី​ដែល​ត្រូវ​បាន​ដំឡើង​នេះ កញ្ញា នឹង​មើល​ការ​ខុស​ត្រូវ​លើ​គំនិត​ផ្តួចផ្តើម​ផ្នែក​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោយ​ធានា​ថា Agency នឹង​នៅ​តែ​បន្ត​ទាក់ទាញ និង​រក្សា​បាន​នូវ​បុគ្គលិក​ជំនាញ និង​អ្នក​ដែល​មាន​ទេព​កោសល្យ​កំពូល​ៗ​ដើម្បី​បំពេញការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​អង្គភាព ​។

កាន់​មុខ​តំណែង​ជានា​យក​ផ្នែក​គំនិត​ច្នៃប្រឌិត (Creative Director) លោក គង់ គី​ណា​ល់ ជា​ធនធានមនុស្ស​ដ៏​សំខាន់ មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​មួយ​រូប​ទៀត ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ទូទៅ​ថា​ជា​មនុស្ស​ពូកែ​ខាង​ការ​គិត​ប្រកបដោយ​ទស្សនទាន ភាព​ច្នៃប្រឌិត និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ចាក់​ឫស​យ៉ាង​រឹង​មាំ​គួប​ផ្សំ​នឹង​ភាព​ប៉ិន​ប្រសប់​របស់​លោក​ក្នុង​ដឹកនាំ​ការងារ​សិល្បៈ (art direction) ការ​រចនា​ក្រាហ្វិក (graphic design) និង​ផលិតកម្ម​(production) ថែម​ទៀត​ផង​ ។

ការ​បំពេញបន្ថែម​លើ​ការ​តែងតាំង​មុខ​ដំណែង​ថ្មី​ទាំងនេះ គឺជា​ការ​ដំឡើង​ឋានៈ និង​ការ​ផ្តល់​តម្លៃ​ដ៏​ប្រសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ក្រុមការងារ​សម​នឹង​ទទួល​បាន​បំផុត​។ ក្នុង​តួនាទី​ជួយ​គាំទ្រ​ក្រុមការងារ​ផ្នែក​គំនិត​ច្នៃប្រឌិត កញ្ញា Freddie Bernal និង លោក សៅ បញ្ញា​រិ​ទ្ធ ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​នាយករង​ផ្នែក​គំនិត​ច្នៃប្រឌិត (Associate Creative Directors) ផង​ដែរ​ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក ជិន ចន្ទ​ពិសាល ត្រូវ​បាន​ដំឡើង​ឋានៈ​ជា ប្រធាន​ក្រុម​គំនិត​ច្នៃប្រឌិត​ជាន់ខ្ពស់ (Senior Creative Group Head) ខណៈ លោក ខុន សុខ​មាស ហៅ “​ស៊ូ​ជី​ន​” បាន​កាន់​តួនាទី​ជា​ប្រធាន​ក្រុម​គំនិត​ច្នៃប្រឌិត (Creative Group Head) ។ បន្ថែម​ពីលើ​នេះ លោក អ៊ុយ ច័ន្ទ​រក្សា ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​ផលិតកម្ម មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ផលិតកម្ម (Head of Production) ​។

ទន្ទឹម​នឹង​នោះ ផ្នែក​ស្រាវជ្រាវ​របស់ Havas Cambodia គឺ Barefoot ក៏​បាន​ដំឡើង​ឋានៈ​ផង​ដែរ​ជូន​ដល់​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ កញ្ញា ថ្លែន សុ​គ្គ​ណ្ណា​រ៉ា ឲ្យ​ទៅ​កាន់​តួនាទី​ជានា​យក​ផ្នែក​ស្រាវជ្រាវ (Research Director) ដែល​ទទួលខុសត្រូវ​លើ​ការ​ដឹកនាំ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ការ​ស្រាវជ្រាវ​ថ្មី​ៗ ក៏​ដូច​ជា​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ទិន្នន័យ​អំពី​ប្រជាជន (people-centric data strategies)​ ។

មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​វិវឌ្ឍន៍​នា​ពេល​ថ្មី​ៗ​នេះ លោក Rastislav Kanuch នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Havas Cambodia បាន​សម្តែង​សុទិដ្ឋិនិយម​យ៉ាង​ដូច្នេះ​ថា «​នៅ Havas Cambodia យើង​មិន​គ្រាន់តែ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នោះ​ទេ យើង​ក៏​ទទួលយក​វា​ដោយ​ក្តី​ពេញចិត្ត​ផង​ដែរ​។ ការ​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​ឆន្ទៈ​មនសិការ​ខ្ពស់​របស់​យើង​ចំពោះ​អតិថិជន ដៃគូ និង​បុគ្គលិក​របស់​យើង​នៅ​តែ​មាន​ភាពរឹងមាំ​ជាង​ពេល​ណា​ៗ​ទាំងអស់​។ យើង​ពិតជា​មាន​ក្តី​រំភើប​ណាស់​ចំពោះ​ថាមពល និង​ជំនាញ​ថ្មី​ៗ​ដែល​សមាជិក​ក្រុម​របស់​យើង​នាំ​យក​មក​។ យើង​ទន្ទឹងរង់ចាំ​អនាគត​ប្រកបដោយ​ឧត្តមភាព​ច្នៃប្រឌិត និង​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ជាមួយនឹង​ចីរភាព​សម្រាប់​ទាំងអស់​គ្នា ​៕

អំពី Havas Group
Havas គឺជា​ក្រុមហ៊ុន​ទំនាក់ទំនង​សកល​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក (global communications groups)​ ។ បង្កើត​ឡើង​ក្នុង​ឆ្នាំ 1835 នៅ​ទី​ក្រុងប៉ារីស គ្រុប មាន​បុគ្គលិក​ចំនួន 20 000 នាក់ ក្នុង​បណ្តា​ប្រទេស​ជាង 100 ហើយ​ដំណើរការ​តាម​រយៈ​អង្គភាព​អាជីវកម្ម​ចំនួន​បី​របស់​ខ្លួន​ដែល​គ្របដណ្តប់​លើ​សកម្មភាព​ទំនាក់ទំនង​ទាំងអស់ (all communication)​ ។ បេសកកម្ម​របស់​ក្រុមហ៊ុន Havas Group គឺ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​មាន​អត្ថន័យ​ចំពោះ​ម៉ាក អាជីវកម្ម និង​មនុស្ស​។ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ឲ្យ​បាន​កាន់តែ​ប្រសើរ Havas បាន​ទទួលយក​គំរូ​អាជីវកម្ម​រួម​បញ្ចូល​គ្នា​យ៉ាង​ពេញលេញ​តាម​រយៈ បណ្តុំ Havas 60+ (60+ Havas Villages) នៅ​ជុំវិញ​ពិភពលោក​។ នៅ​ក្នុង​បណ្តុំ​ទាំងនេះ ក្រុម​គំនិត​ច្នៃប្រឌិត ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ថែទាំ​សុខភាព សហការ​ធ្វើ​ការងារ​រួម​គ្នា​យ៉ាង​ល្អ ដើម្បី​ធានា​បាន​នូវ​ភាព​បត់បែន និង​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​ជូន​ដល់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។ យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​វប្បធម៌​ចម្រុះ ដែល​មនុស្ស​គ្រប់​គ្នា​យល់​ថា​ពួក​គេ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ខ្លួនឯង​ចំពោះ​ភាព​ជោគជ័យ និង​ភាព​រីក​ចម្រើន​រួម​គ្នា​។ Havas Group បាន​បញ្ចូល Vivendi ក្នុង​ខែធ្នូ ឆ្នាំ 2017​។ ព័ត៌មាន​បន្ថែម​អំពី Havas Group មាននៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន ​៖ havasgroup.com ៕ អត្ថបទសហការ