ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភ​ភេសជ្ជៈ ICY COOL ឈុត​ធំ​ចំនួន ២​ ពាន់​កេស ដល់​កងកម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ក្នុង​បេសកកម្ម​ការងារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នា​ឱកាស​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ដើម្បី​ជា​ការ​រួមចំណែក ក្នុង​ការ​លើកទឹកចិត្ត ជូន​ដល់​មន្ត្រី​កងកម្លាំង​នៃ​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ត្រៀម​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុង​បេសកកម្ម​យាមល្បាត និង​ការពារ​សុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ​៖ ដើម្បី​ជា​ការ​រួមចំណែក ក្នុង​ការ​លើកទឹកចិត្ត ជូន​ដល់​មន្ត្រី​កងកម្លាំង​នៃ​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ត្រៀម​លះបង់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុង​បេសកកម្ម​យាមល្បាត និង​ការពារ​សុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ នា​ឱកាស​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ថ្ងៃ​ទី​ ២៣ ខែកញ្ញា នេះ បាន​នាំ​យក​ភេសជ្ជៈ ICY COOL រសជាតិ​ម៉ុង​តុល ចំនួន ២,០០០​ កេស សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅ​ក្នុង​អង្គភាព ​។

អ្នកឧកញ៉ា លាង ឃុន ក៏​បាន​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ជា​ពន់ពេក ហើយ​អ្នកឧកញ៉ា សង្ឃឹមថា ការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នា​ពេល​នេះ នឹង​ក្លាយជា​ការ​ផ្ដល់​កម្លាំងចិត្ត ជា​ពិសេស​កាត់​បន្ថយ​នូវ​ភាព​នឿយហត់​របស់​បងប្អូន​កងកម្លាំង​ចម្រុះ​នៃ​រាជ​អាវុធហត្ថ ដែល​នឹង​ត្រូវ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​ជួបជុំ​ក្រុម​គ្រួសារ នា​ឱកាស​ភ្ជុំបិណ្ឌ ដើម្បី​បម្រើ​ឧត្ដម​ប្រយោជន៍ និង​ធានា​ការពារ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​កំពូល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អ្នកឧកញ៉ា លាង ឃុន ក៏​សូម​ជូនពរ ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រី​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ សូម​ជោគជ័យ​គ្រប់​កិច្ចការ និង​បេស​សកម្ម ជា​ពិសេស​មាន​សុវត្ថិភាព​គ្រប់​គ្នា នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ ។

ICY COOL រសជាតិ​ម៉ុង​តុល ត្រជាក់​បំពង់ បញ្ចេញ​ក្លិនប្រហើរ ​! ៕ អត្ថបទសហការ