រាជធានីភ្នំពេញ ៖ ផ្ដល់រង្វាន់ពិត ឈ្នះពិត ចែកពិត ជាពាក្យស្លោកដក់ជាប់ក្រអៅបេះដូងរបស់ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាំងពីដើមរៀងមក ! ដើម្បីលាតត្រដាងពីតម្លាភាព និងសុក្រឹត្យភាព ១០០% ជូនអតិថិជន CAMBODIA BEER បានឃើញផ្ទាល់ និងកាន់តែមានទំនុកចិត្ត អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញលើឆាកអន្តរជាតិ កាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញា នេះបានអញ្ជើញប្រគល់រង្វាន់រថយន្ត Ford Ranger ដ៏ថ្មីសន្លាង ចំនួន ១ គ្រឿង ជូនអតិថិជនមហាសំណាងឈ្នះរង្វាន់ថ្មីថ្មោងពីក្រវិលកំប៉ុង CAMBODIA BEER នៅផ្សារទំនើបស្ទឹងមានជ័យថ្មី យ៉ាងអធឹកអធ័ម នៅចំពោះមុខអតិថិជន ដែលតែងតែនិយមគាំទ្រ CAMBODIA BEER តាំងពីដើមរៀងមក ។
អតិថិជន គ្រឹន តុំ មានស្រុកកំណើតនៅ ភូមិបុស្សធំ ឃុំក្រយា ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលសព្វថ្ងៃប្រកបរបរជាអ្នកដឹកទឹកសុទ្ធនៅភ្នំពេញ គឺជាអតិថិជនមហាសំណាងដំបូងគេដែលបានឈ្នះរង្វាន់រថយន្តទំនើប Ford Ranger ស៊េរីថ្មី ពី CAMBODIA BEER ។
ការប្រគល់រង្វាន់រថយន្ត Ford Ranger គ្រឿងទី ១ ក្នុងចំណោមរង្វាន់រថយន្តទាំង ៥ គ្រឿង ជូនអតិថិជនមហាសំណាងនារដូវភ្ជុំបិណ្ឌ ពីសំណាក់អ្នកឧកញ៉ា លាង ម៉េង នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការដឹកនាំប្រកបដោយភាពម៉ត់ចត់ និងគិតគូយ៉ាងខ្លាំងបំផុត ក្នុងការកសាងកិត្យានុភាពនៃម៉ាកយីហោក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យកាន់តែល្បីល្បាញនឹងបន្តបោះជំហ៊ានទៅមុខឥតឈប់ឈរ ។
អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ ថ្ងៃនេះ ខ្ញុំពិតជារំភើបណាស់ ដែលបាននាំយករង្វាន់រថយន្ត Ford Ranger គ្រឿងទី ១ ជូនអតិថិជនមហាសំណាងពី CAMBODIA BEER ! ជាពិសេស ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈទទួលបានការវាយតម្លៃដោយអ្នកជំនាញ លើរសជាតិស្តង់ដារកម្រិតអន្តរជាតិ ដែលទទួលបានមេដាយមាស Monde Selection ដល់ទៅ ៣៣គ្រឿង រួមទាំងរោងចក្រស្តង់ដារទទួលបានវិញ្ញាបនបត្រ ISO ពីរធំៗគឺ ISO9001 លើប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO14001 លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ផងនោះ ខ្ញុំបាទមានឱកាស តបស្នងត្រឡប់ជូនអតិថិជន CAMBODIA BEER វិញតាមរយៈការចុះមកផ្ដល់រង្វាន់រថយន្តយ៉ាងពិតប្រាកដជូនអតិថិជនសំណាងម្ចាស់រថយន្ត Ford Ranger ដ៏ថ្មីសន្លាង ដើម្បីលាតត្រដាងពី សុក្រិត និងតម្លាភាព ភាពស្មោះត្រង់ ជូនអតិថិជនសំណាង ឱ្យស័ក្តិសមទៅនឹងអតិថិជន ដែលតែងតែជឿជាក់ និងផ្ដល់ការគាំទ្រមកលើ CAMBODIA BEER តាំងពីដើមរៀងមក ។
គួរបញ្ជាក់ជូនសាធារណជន និងអតិថិជនរបស់ CAMBODIA BEER ឱ្យបានជ្រាបថា នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានរង្វាន់រថយន្ត ទំនើប Ford Ranger សរុបចំនួន ៥ គ្រឿង, ខុនដូរ ជីប ម៉ុង ចំនួន ២ យូនីត និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ទាប់ផ្សេងៗទៀត នៅក្រោមក្រវិលកំប៉ុង CAMBODIA BEER ។ អតិថិជនមហាសំណាងបន្ទាប់ ដែលនឹងបើករថយន្ត Ford Ranger ស៊េរីថ្មី ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អាចជាសមាជិកក្នុងក្រុមគ្រួសារ ឬអ្នកនៅស្រុកកំណើតរបស់លោកអ្នក ជាក់ជាមិនខាន។ CAMBODIA BEER ដាក់ជូនរង្វាន់ពិត អតិថិជនគាស់ភ្លាម ឈ្នះពិត ក្រុមហ៊ុន ដឹករថយន្តប្រគល់ជូនពិតស្ដែងៗដល់គេហដ្ឋាន !
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ ! ពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ