ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Smart សម្ពោធ​ជា​ផ្លូវការ​ដំណោះស្រាយ​បច្ចេកវិទ្យា​ សម្រាប់​អាជីវកម្ម ‘Smart for Business’ ជំរុញភាព​ជោគជ័យ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ៖ ក្រុមហ៊ុន Smart Axiata…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​អតិថិជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​របស់​ខ្លួន ដែល​ដំណោះស្រាយ​នោះ​មានឈ្មោះ​ថា “Smart for Business”​ ។ ការ​ដាក់​សម្ភោ​ធ​នេះ បាន​រៀបចំ​ឡើង​យ៉ាង​អ​ធឹ​ក​អធម នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែកញ្ញា ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ជាង​ប្រមាណ ៣០០ នាក់ មក​ពី​សហគ្រាស​ល្បី​ៗ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន ស្ថានទូត ធនាគារ ហិរញ្ញវត្ថុ គ្រិះ​ស្ថាន​អប់រំ និង​ភស្តុ​ភារ​ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន Smart បាន​ធ្វើ​បទ​បង្ហាញ​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ថ្មី​ៗ​ប្រកប ដោយ​ភាព​ច្នៃប្រឌិត ដែល​ត្រូវ​បាន​រចនា​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​ដែល​ជា​សហគ្រិន ដែល​ជា​ម្ចាស់ សហគ្រាស​ធុន​ធំ តូច និង​មធ្យម ​។ ដំណោះស្រាយ​សម្រាប់​អាជីវកម្ម​ទាំងនោះ​គឺ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង និង​ផ្តល់​នូវ វិធីសាស្ត្រ​ថ្មី​ប្រកបដោយ​គុណភាព​នៃ​ការ​ទំនាក់ទំនង សុវត្ថិភាព​ឌី​ជី​ថ​ល រួម​ទាំង​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ និង​សុវត្ថិភាព​ប្រតិបត្តិការ ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ដែល​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នេះ​ ។ ជាមួយនឹង​ការ​ផ្ដល់​ជូន​ដ៏​សម្បូរ​បែប នៃ​ដំណោះស្រាយ​អាជីវកម្ម​ចំនួន​១២​ប្រភេទ ក្រុមហ៊ុន Smart មាន​គោលបំណង​បំពេញតម្រូវការ​ទូទៅ នៃ​អាជីវកម្ម​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​។ ការ​ផ្តល់​ជូន​នេះ​គ្របដណ្តប់​លើ​ផ្នែក​ជា​ច្រើន​នៃ​អាជីវកម្ម​ដូច​ជា កា​រត​ភ្ជាប់ ទំនាក់ទំនង ការ​គ្រប់គ្រង​យានយន្ត អង្គ​ផ្ទុក​ទិន្នន័យ​អន​ឡាញ និង​ធនធានមនុស្ស​ ។

ក្រុមហ៊ុន Smart បាន​ដាក់​បង្ហាញ​ ៖

  • Smart Fiber+ ជា​សេវា​អ៉ីន​ធឺ​ណេ​ត fiber-optic ដើម្បី​ពង្រឹង​នូវ ទំនាក់ទំនង ​។
  • Google Workspace by Smart ជា​គម្រោង​សហការ​ការងារ ដែល​ប្រើប្រាស់​កម្មវិធី Google Workspace ។
  • Smart CloudPBX ជា​សេវាកម្ម​បម្រើ​អតិថិជន​ ។
  • Smart Fleet Management ជា​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​គ្រប់គ្រង​យានយន្ត ។
  • Smart CheckinMe ជា​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​របស់​បុគ្គលិក​ ។
  • Smart Hybrid+ ជា​គម្រោង​ដែល​រួម​បញ្ចូល​គ្នា​នូវ​អត្ថប្រយោជន៍​គម្រោង​ទូរ​សព្ទ​ចល័័ត​ដែល​បង់ប្រាក់​ប្រចាំខែ និង​បង់ប្រាក់​ជា​មុន​ ។
  • Smart Push2Talk ជា​ទូរ​សព្ទ​ប្រើប្រាស់​បាន​ធន់​នឹង​មជ្ឈដ្ឋាន​ដែល​ពិបាក ​។
  • Smart Sponsored Call អនុញ្ញាត​ឱ្យ​អតិថិជន​ខ​ល​ទៅ​ក្រុមហ៊ុន​ដោយ​មិន​គិតថ្លៃ ​។
  • Smart Sponsored Data អនុញ្ញាត​ឱ្យ​អតិថិជន​ចូល​ទៅ​កាន់​គេហទំព័រ និង​កម្មវិធី​ទូរ​សព្ទ​របស់​អាជីវកម្ម​ដោយ​មិន​គិតថ្លៃ​ ។
  • Smart BizBlast ម្ចាស់​អាជីវកម្ម​អាច​ផ្ញើ​សារ​ទៅ​កាន់​អតិថិជន​របស់​ពួក​គេ​ ។
  • Smart Survey ជា​វិធីសាស្ត្រ​ស្រាវជ្រាវ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ ។
  • Smart eBusiness Card ជា​មធ្យោបាយ​ឌី​ជី​ថ​ល​ថ្មី​ដើម្បី​ចែករំលែក​ព័ត៌មាន​អា​ស័​យ​ដ្ឋា​ន​ទំនាក់ទំនង​ ។

ដំណោះស្រាយ​ទំនើប​ទាំងនេះ​បន្ត ពង្រឹង​ជំហរ​របស់​ក្រុមហ៊ុន Smart នៅ​លើ​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង ដៃគូ​ប្រកួតប្រជែង ដោយសារ​តែ​ក្រុមហ៊ុន​ស្មា​ត​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​ដែល​ជា​ម្ចាស់​អាជីវកម្ម ។ ការ​ពង្រីក​ការ​ផ្តល់​ជូន​របស់​ក្រុមហ៊ុន Smart នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​នាំ​មក​ជូន​នូវ​បច្ចេកវិជ្ជា​ទំនើប​ៗ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ​។

លោក Ziad Shatara នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែងអំណរគុណ ចំពោះ​ដៃគូ​ដែល​បាន​ផ្តល់​ទំនុកចិត្ត​លើ​ក្រុមហ៊ុន Smart រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ។ លោក​បាន​សង្កត់ធ្ងន់​ថា​ដំណោះស្រាយ​ថ្មី​ទាំងនេះ​នឹង​បន្ត​ជួយ​ដល់​ដៃគូរ​អាជីវកម្ម​បស់​ក្រុមហ៊ុន​ស្មា​ត​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​កាន់តែ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ។ លោក Ziad បាន​បន្ថែម​ទៀត​ថា “​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ដំណើរ​របស់​យើង​ប៉ុណ្ណោះ ​។ ក្រុមការងារ​យើង​នឹង ខិតខំ​ប្រឹងប្រែង ធ្វើការ​ដោយ​មិន​គិត​ពី​ការ​នឿយហត់​ក្នុង​ការ​លើកកម្ពស់​សេវាកម្ម​របស់​យើង ហើយ​ពួក​យើង​នៅ​តែ​រក្សា​នូវ​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​នាំ​យក​ដំណោះស្រាយ​ដែល​គួរ​ឱ្យ​ទុកចិត្ត ស្រប​តាម​តម្រូវការ​របស់​អតិថិជន និង​បន្ថែម​ជា​សារៈ​ប្រយោជន៍​ទៅ​ដល់​អាជីវកម្ម​របស់​ដៃគូ​របស់​យើង ​។

នៅ​ក្នុង​កម្មវិធី​នេះ ដៃគូ​អាជីវកម្ម​ដែល​បាន​ចូលរួម​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ដាក់​តាំង​បង្ហាញ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នៃ​សេវាកម្ម​ទំនើប​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន Smart ។ ព្រឹត្តិការណ៍​នេះ​គឺជា​វេទិកា​ពិសេស​មួយ​សម្រាប់​អតិថិជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​អាច ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ក្តាប់​យក​ឪ​កាស​ប្រកបដោយ​សក្តានុភាព​របស់​ពួក​គេ ​។

ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​ទាំងនេះ ស្រប​ទៅ​នឹង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល ​។ តាម​រយៈ​ការ​ផ្តល់​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ដ៏​សម្បូរ​បែប ក្រុមហ៊ុន Smart មាន​គោលបំណង​រួមចំណែក​ដល់​ការ​រីក​លូតលាស់ និង​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​គ្រប់​ទំហំ​នៅ​ទូ​ទាំង​ប្រទេស​ ។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែង​យល់​ពី​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ដំណោះស្រាយ​សហគ្រាស “Smart for Business” ទាំងនេះ លោក​អ្នក​អាច​ទាក់ទង​មក​ក្រុមការងារ Smart ដោយ​ផ្ញើ​អ៊ីមែល​ទៅ​កាន់ ៖ sales.corporate@smart.com.kh ទូរស័ព្ទ​ទៅ​លេខ ៖ 1204 ឬ 010 200 888 ឬ​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.smart.com.kh/for-business

ស្វែងរក​ការ​ច្នៃប្រឌិត និង​បង្ហាញ​សក្តានុពល​របស់​អ្នក​ជាមួយនឹង​ដំណោះស្រាយ​អាជីវកម្ម​ពី ​Smart នៅ​ថ្ងៃនេះ​ ៕ អត្ថបទសហការ