រាជធានីភ្នំពេញ៖ មិនធ្លាប់មានពីមុនមកនៅកម្ពុជា ១ថ្ងៃប្រកួត ៨គូ សុទ្ធតែកំពូលកីឡាករប្រដាល់ខ្លាំងៗ! ភេសជ្ជៈប៉ូវកម្លាំងវើក នឹងមានសន្និសីទពីការប្រកួត WURKZ ប្រដាល់គុនខ្មែរលំដាប់ថ្នាក់ពិភពលោក «សេនាគុនខ្មែរ យ័ន្ត ៨ ទិស» នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ ចាប់ពីម៉ោង ២រសៀលតទៅ ។
ព្រឹត្តិការណ៏ប្រកាសបើកការប្រកួតនេះមានការផ្តល់កិត្តិយសចូលរួមដោយ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ឯកឧត្តម វ៉ា សុធា តំណាងទូរទស្សន៍ថោន, អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោក Tommy Kim តំណាង IPCC គុនខ្មែរ, កីឡាករប្រដាល់គុនខ្មែរប្រចាំទាំង ៨ ទិស, និងតារាចម្រៀងល្បីៗប្រចាំផលិតកម្មថោន ។
ក្នុងនោះផងដែរ ភេសជ្ជៈប៉ូវកម្លាំងវើក បាននាំម៉ាស៊ីនទំនើប WURKZ Punching Machine មកកាន់សន្និសីទប្រកាសបើកការប្រកួតផងដែរ ដើម្បីឱ្យអ្នកគាំទ្រគុនខ្មែរមានឱកាសកម្តៅសាច់ដុំលេងហ្គេមជាមួយកីឡាករប្រដាល់ ប្រជែងគ្នារវាងហ្វេននិង Idol រួមទាំងការឈ្នះរង្វាន់ជាច្រើនពីភេសជ្ជៈប៉ូវកម្លាំងវើក ។
ហ្វេនៗប្រដាល់គុនខ្មែរ កុំភ្លេចចូលរួមសន្នីសីទខាងមុខនេះទាំងអស់គ្នាណា! ថ្ងៃទី២២នេះ មកជួបកីឡាប្រដាល់គុនខ្មែរទាំង ៨រូប របស់យើង លេងហ្គេមយករង្វាន់ និងជួបជាមួយតារាចម្រៀងល្បីៗនៃប្ររាជាណាចក្រកម្ពុជា ។
WURKZ បង្កើនថាមពលឥតឈប់ឈរ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ