រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ថ្ងៃនេះបានបន្តភាពជាដៃគូ ជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងរយៈពេលយូរអង្វែង ក្នុងការលើកស្ទួយយុវជនកម្ពុជា ដែលជួបការខ្វះខាតរាប់ពាន់នាក់តាមរយៈកីឡាបាល់ទាត់ និងការអប់រំ ។
ភាពជាដៃគូនេះ បង្ហាញពីការបន្តកិច្ចឧបត្ថម្ភគាំទ្រ ដែលនឹងបន្តនៅឆ្នាំ 2024 ដល់ឆ្នាំ 2026 ដែលត្រូវបានប្រកាសជាផ្លូវការ និងបានចុះហត្ថលេខាដោយអគ្គនាយកនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងអ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជានាពេលថ្មីៗនេះ ។ ក្នុងកម្មវិធីនេះ យើងឃើញមានវត្តមានរបស់កុមារ និងយុវជនរបស់អង្គការផ្កាយសមុទ្រកម្ពុជា ចំនួន 200 នាក់ រួមនឹង អាណាព្យាបាល គណៈគ្រប់គ្រង និងបុគ្គលិកមកពីស្ថាប័នទាំងពីរជាតំណាងសក្ខីភាពសបញ្ជាក់ពីកិច្ចសហការនេះ ។
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលបានពានរង្វាន់លើការណែនាំគំនិតផ្តួចផ្តើម និងសកម្មភាពជាច្រើនតាមរយៈវិស័យអប់រំ កីឡាបាល់ទាត់ និងការអភិវឌ្ឍន៍សហគមន៍ រួមទាំងគម្រោងថ្នាក់ពន្លឿនរបស់ពួកគេ ដើម្បីដឹកនាំកុមារជួបការខ្វះខាតទៅរកអនាគតដ៏ត្រចះត្រចង់។ អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងឈានមុខគេលើទីផ្សារ ដែលស្របតាមគោលបំណងរបស់ខ្លួន ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ។
អេ អាយ អេ ខេមបូឌា នឹងបន្តធ្វើជាដៃគូ និងអ្នករៀបចំ កម្មវិធីបាល់ទាត់វិលជុំ AIA-ISF Youth League ប្រចាំឆ្នាំ និងកម្មវិធីប្រកួតផ្តាច់ព្រ័ត្របាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Grand Championship។ ពួកគេក៏មានបំណងពង្រីក ថ្នាលបាល់ទាត់នេះ ដែលជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំបំផុតរបស់កម្ពុជាផងដែរ ។
ទន្ទឹមនឹងកិច្ចបន្តភាពជាដៃគូនេះ អេ អាយ អេ ខេមបូឌា ក៏បានផ្ដល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាព ដោយឥតគិតថ្លៃដល់បុគ្គលិករបស់អង្គការផ្កាយសមុទ្រកម្ពុជាផងដែរ។ ការផ្ដល់ជូននេះដើម្បីធានាថាបុគ្គលិករបស់អង្គការ ទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត ដូច្នេះពួកគាត់អាចបន្តផ្តោតការយកចិត្តទុកដាក់លើការថែទាំសុខភាព និងសុខុមាលភាពសិស្សបានយ៉ាងដិតដល់ ។
តាំងពី អេ អាយ អេ ខេមបូឌា បានចាប់ផ្តើមក្លាយជាដៃគូ ជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ក្នុងឆ្នាំ 2017 មក ថ្នាលបាល់ទាត់មូលដ្ឋាននេះបានទទួល និងបណ្តុះកុមារ-យុវជន ជួបការខ្វះខាតជាង 8,000 នាក់ តាមរយៈការជួយឱ្យពួកគាត់មានសុខភាពល្អ អភិវឌ្ឍជំនាញកីឡាបាល់ទាត់ និងរៀនអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរដើម្បីបណ្តុះនូវគុណតម្លៃដ៏សំខាន់ ដូចជាការធ្វើការងារជាក្រុម និងស្មារតីជាអ្នកកីឡា ។
កិច្ចសហការនេះផ្ដល់ឱកាស ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ។ ក្នុងពេលបច្ចុប្បន្ន ចំណោមកីឡាករ ដែលបានធំធាត់ចេញពី AIA-ISF Youth League បានក្លាយជាកីឡាករអាជីពលេងឱ្យក្លឹបធំៗក្នុងលីគកំពូលកម្ពុជា Cambodian Premier League និងជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ។
កម្មវិធីបាល់ទាត់វិលជុំ យុវជន និងកុមារ AIA-ISF Youth League ក្រោមកិច្ចសហការរវាង អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធី Laureus Sport for Good Global Summit នៅទីក្រុងឡុងដ៍ ឆ្នាំ 2023 ជាគំនិតផ្តួចផ្តើមបាល់ទាត់ យុវជនរបស់ អង្គការផ្កាយសមុទ្រកម្ពុជា ដែលផ្តល់នូវចំណេះជំនាញបាល់ទាត់សំខាន់ៗ ដល់ក្រុមយុវតី ។
សមិទ្ធផលសំខាន់ៗ ក្រោមភាពជាដៃគូរយៈពេល 7 ឆ្នាំនេះ យើងឃើញមានដូចជា AIA Group បានបញ្ជូនយុវតីជួបការខ្វះខាត 24 នាក់ទៅចូលរួម AIA-Spurs Elite Football Camp នៅ កោះសាមុយ ប្រទេសថៃ កាលពីខែមិថុនា ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ក្រោមការបង្វឹករបស់អ្នកគ្រូផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិ ពីក្លឹបបាល់ទាត់ Tottenham Hotspur ។ អេ អាយ អេ ខេមបូឌា ក៏បានបញ្ជូន កុមារកម្ពុជាបួននាក់ មកពីអង្គការផ្កាយសមុទ្រកម្ពុជាទៅទីក្រុងឡុងដ៍ដើម្បីដឹកដៃកីឡាកររបស់ក្លឹបបាល់ទាត់ Spurs ចូលទីលានប្រកួតក្នុងក្របខណ្ឌ Premier League ។
អ្នកស្រី ជួប វិច្ឆិកា មានប្រសាសន៍ថា៖ «អង្គការផ្កាយសមុទ្រកម្ពុជា (ISF) និង អេ អាយ អេ ខេមបូឌា ជាស្ថាប័នគាំទ្រយ៉ាងពេញទំហឹងលើវិស័យកីឡាបាល់ទាត់ និងមានមហិច្ឆតាក្នុងការបណ្តុះមូលដ្ឋាននៃការធ្វើលំហាត់ប្រាណ សុខភាពល្អ និងអាហារូបត្ថម្ភ ដែលជាគន្លឹះឆ្ពោះទៅកាន់សុខុមាលភាពពេញលេញ ។ យើងក៏ចាត់ទុកការអប់រំថាជាគ្រឹះដ៏សំខាន់ សម្រាប់ជីវិតកាន់តែប្រសើរ ហើយភាពជាដៃគូនេះអនុញ្ញាតឱ្យយើង សម្រេចបាននូវគោលដៅទាំងពីរនេះ ក៏ដូចជាបង្កើតការយល់ដឹងបន្ថែមទៀតអំពីយុវជន ដែលជួបការខ្វះខាតរបស់យើង» ។
«យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមពង្រឹងទំនាក់ទំនង ប្រកបដោយផលិតភាពរបស់យើងជាមួយ អេ អាយ អេ ខេមបូឌា ឱ្យកាន់តែប្រសើរ ។ សម្រាប់អង្គការផ្កាយសមុទ្រកម្ពុជា (ISF) ការចាប់ដៃគ្នានេះ បង្ហាញពីការគាំទ្រលើកកម្ពស់ទាំងសិស្សានុសិស្ស ក៏ដូចជាបុគ្គលិករបស់អង្គការ តួយ៉ាង អេ អាយ អេ បានផ្តល់គម្រោងធានារ៉ាប់រងដល់ពួកគាត់ ដើម្បីជួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុ» ។
លោក Andrew Loh មានប្រសាសន៍ថា៖ «យើងមានមោទនភាព ក្នុងការបន្តការឧបត្ថម្ភដល់លីគ និងបន្តភាពជាដៃគូរបស់យើង ជាមួយអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយគួរឱ្យកោតសរសើរបំផុត ក្នុងប្រទេស និងជាអង្គការមួយដែលគាំទ្រលើកស្ទួយការរស់នៅ និងជីវិតរបស់កុមារ ជួបការខ្វះខាតរាប់ពាន់នាក់» ។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេ នៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស ។
«អេ អាយ អេ ខេមបូឌា ចាប់ដៃគូជាមួយស្ថាប័ននានា ដែលមានបេសកកម្មដូចទៅនឹងគោលបំណងតែមួយ ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ហើយការខិតខំប្រឹងប្រែង របស់អង្គការផ្កាយសមុទ្រកម្ពុជា ស្របតាមគោលដៅដែលយើងចង់បាន ។ យើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការរបស់យើង នឹងហុចផ្លែផ្កាកាន់តែច្រើននាពេលអនាគត និងលើកកម្ពស់ការរស់នៅ និងជីវិតរបស់យុវជនកម្ពុជា ដែលជួបភាពខ្វះខាតកាន់តែច្រើន» ។
សម្រាប់ព័ត៌មានបន្ថែមអំពី កិច្ចសហការរបស់ អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រកម្ពុជា សូមផ្ញើអ៉ីមែលមក kh.marketing@aia.com ។ សម្រាប់ព័ត៌មានលម្អិតលើដំណោះស្រាយការពារអាយុជីវិត ជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ និងការការពាសុខភាព របស់ អេ អាយ អេ ខេមបូឌា សូមទាក់ទង AIA Client Care តាមរយៈលេខ 086 999 242 ចូលទៅកាន់ aia.com.kh ឬចូលទៅកាន់គេហទំព័រ www.facebook.com/AIACambodia ។
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត នៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ ក្រុមហ៊ុន មានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង ។
អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជន ក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើងជាដើម ។
យើងក៏ចូលរួមជួយលើកស្ទួយកុមារ ដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា ។ ជាងនេះទៀតសោត យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់ កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះ ទទួលបានការអប់រំ ដែលពួកគេសមនឹងទទួលបាន ។
អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022 ។ អេ អាយ អេ ខេមបូឌា មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ