ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្តម ម៉ប់ សា​រិ​ន ចូលរួម​អបអរសាទរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​នៃ​ការ​ដាក់​បញ្ចូល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

11 ខែ មុន

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង និង​សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រកបដោយ​ក្តី​រំភើប​ឥត​ឧបមា ក្នុង​ឱកាស​ដែល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ យូ​ណេ​ស្កូ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង និង​សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រកបដោយ​ក្តី​រំភើប​ឥត​ឧបមា ក្នុង​ឱកាស​ដែល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ យូ​ណេ​ស្កូ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​សម័យប្រជុំ​លើក​ទី​៤៥ នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រាំ​ប៊ី សា​អូឌីត កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ​។

ក្នុង​លិខិត​ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួល​បាន​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ជោគជ័យ​នៃ​ការ​ចុះបញ្ជី​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដែល​ជា​មរតក​វប្បធម៌​អតីត​រាជធានី​ខ្មែរ​បុរាណ ឆោ​ក​គ​គិ​ត្យ ឬ លិង្គ​បុ​រ បច្ចុប្បន្ន​ហៅ​ថា «​កោះ​ករ​» នេះ គឺជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​វីរិយភាព ជាប់​មិន​ដាច់ និង​ឥត​រា​ថយ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ បិតា​ស្ថាបនិក​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ប៊ុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព អភិវឌ្ឍ​ជាតិ​មាតុភូមិ និង​ការ​ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ និង​ក្រោម​ព្រះរាជកិច្ច​គាំទ្រ​ដ៏​វិសេសវិសាល​បំផុត​របស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេចព្រះ​មហា​ក្ស​តី ព្រះ​មហា​វររាជ​មាតា​ជាតិខ្មែរ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា ​។

គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង និង​សូម​អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់​រូប ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា និង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​រូបី និង​អរូបី ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក ឲ្យ​បាន​គង់វង្ស ស្រប​តាម​ទិស​ស្លោក «​កិច្ច​ថែរក្សា និង​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប​» ​។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ បូ​ង​សួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក និង​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហា ប្រសើរ​គ្រប់​ប្រការ​ជូន សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ​ជាទី​ស្រលាញ់ សូម​បាន​សមប្រកប​នូវ​សុខភាព​ល្អ​បូ​រិ​បូ​រណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍ​ជាតិ មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន សុខ​សន្តិភាព និង​សម្បូរ​សប្បាយ​ជា​និច្ច​និរន្តរ៍​ ៕ អត្ថបទសហការ