ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរ ទេព បូ​ព្រឹក្ស ត្រឡប់​មក​ចូល​សិល្បៈ​វិញនិង​ក្លាយជា​ទូត​សុច្ឆន្ទៈ​ផ្លូវការ ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ និង​ភេសជ្ជៈ ​វី​-​អាក​ទីវ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ស្វាគមន៍​កំពូល​សិល្ប​ការិនី​ចម្រៀង​រ៉េ​ប ​ដ៏​មាន​ប្រជាប្រិយភាព ទេព បូ​ព្រឹក្ស ក្នុង​ការ​ត្រឡប់​មក​ចូល​វិស័យ​សិល្បៈ​វិញ ជាមួយ​រស​អារម្មណ៍​តន្ត្រី​បែប​ថ្មី បទ​ចម្រៀង​ថ្មី ស្តាយ៍​ប្លែក និង​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុច្ឆន្ទៈ​ផ្លូវការ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ…

រាជធានីភ្នំពេញ៖ ស្វាគមន៍​កំពូល​សិល្ប​ការិនី​ចម្រៀង​រ៉េ​ប ​ដ៏​មាន​ប្រជាប្រិយភាព ទេព បូ​ព្រឹក្ស ក្នុង​ការ​ត្រឡប់​មក​ចូល​វិស័យ​សិល្បៈ​វិញ ជាមួយ​រស​អារម្មណ៍​តន្ត្រី​បែប​ថ្មី បទ​ចម្រៀង​ថ្មី ស្តាយ៍​ប្លែក និង​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុច្ឆន្ទៈ​ផ្លូវការ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ និង​ភេសជ្ជៈ ​វី​-​អាក​ទីវ នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី “NEW ERA” ដែល​ប្រព្រឹត្ត​ទៅ​នៅ ដឹ​ព្រី​មៀម សេន​ធ័​រ សែន​សុខ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ ​។

ពិធី​ចុះ​កិច្ចសន្យា​នេះ​ ក៏​មានការ​ចូលរួម​ពី​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សិល្បករ សិល្ប​ការិនី បវរកញ្ញា​កម្ពុជា រួម​ទាំង​ហ្វេ​ន​ៗ​ជា​ច្រើន​ដែល​មាន​វត្តមាន​ធ្វើ​ជា​សក្ខីភាព​នៃ​ការ​ចុះហត្ថលេខា ព្រមទាំង​មានការ​ចាក់​បង្ហាញ​នូវ​វី​ដេ​អូ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ ដែល​ចូលរួម​សម្តែង​លើក​ដំបូង​ពី​សំណាក់​សិល្ប​ការិនី​ចម្រៀង​រ៉េ​ប ទេព បូ​ព្រឹក្ស យ៉ាង​រស់​រវើក និង​ពោរពេញ​ដោយ​ថាមពល​ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ ទេព បូ​ព្រឹក្ស ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​ដ៏​រំភើប​រីករាយ ជា​ពិសេស​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដើម្បី​បង្កើត និង​នាំ​យក​នូវ​ភាព​សប្បាយ​រីករាយ​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី “NEW ERA” ដែល​រៀបចំ​ឡើងជា​កិច្ច​ស្វាគមន៍​រូប​គាត់ សម្រាប់​ការ​ត្រឡប់​មក​វិញ ក្រោយ​ពេល​សម្រាក​ពី​សិល្បៈ​មួយ​រយៈ ព្រមទាំង​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​កម្មវិធី​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ជាមួយ វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្តបន្ទាប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។

ដើម្បី​ស្វាគមន៍​វត្តមាន​របស់​សិល្ប​ការិនី​ចម្រៀង​រ៉េ​ប ទេព បូ​ព្រឹក្ស ចូល​មក​កាន់​គ្រួសារ វឌ្ឍនៈ ប្រ៊ូ​វើ​រី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មាន​ប្រសាសន៍​ថា៖ «​ទេព បូ​ព្រឹក្ស គឺជា​សិល្ប​ការិនី មួយ​រូប​ដែល​មាន​ទេព​កោសល្យ មាន​ឆន្ទៈ​មោះមុត មាន​ភាព​ឆ្លាត​វៃ និង​ចេះ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​វិ​ថី​សិល្បៈ ដែល​តែងតែ​នាំ​មក​នូវ​ភាព​អស្ចារ្យ ភាព​ភ្ញាក់ផ្អើល ភាព​ច្នៃប្រឌិត​ថ្មី ប្លែក​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ទាំង​បទ​បែប​មនោសញ្ចេតនា និង​បទ​បែប​ហ៊ី​ប​ហប​មក​អ​ន្រួ​ន​បេះដូង​យុវវ័យ​សម័យ​ថ្មី» ​។​

អ្នកឧកញ៉ា​បាន​បន្ត​ទៀត​ថា៖ «​ទេព បូ​ព្រឹក្ស តែង​ផ្តោត​សំខាន់​លើ​ការ​ផលិត​បទ​ចម្រៀង​ដែល​មានគុណ​ភាព ដែល​ឆន្ទៈ​បែប​ហ្នឹង គឺ​ស្រប​តាម​ឆន្ទៈ​របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​តែងតែ​ផលិត​នូវ​ផលិតផល​ដែល​មាន​រសជាតិ និង​គុណភាព​ទទួលស្គាល់​លំដាប់​ពិភពលោក សម្រាប់​អតិថិជន​យើង​នៅ​គ្រប់​ទិស​ទី ដូច្នេះ​ហើយ​ការ​សហការ​រវាង វឌ្ឍនៈ ប្រ៊ូ​វើ​រី និង ទេព បូ​ព្រឹក្ស នឹង​នាំ​អ្វី​អស្ចារ្យ​សម្រាប់​រូប​គាត់​ផ្ទាល់ ក៏​ដូច​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រុឌ និង​ភេសជ្ជៈ វី​-​អាក​ទីវ របស់​យើង» ​។​

គួរ​បញ្ជាក់​ថា ថវិកា​ទាំងអស់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី “NEW ERA” ដែល​រៀបចំ​ជា​ពិសេស​ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សហការ​ជាមួយ​សិល្ប​ការិនី​ចម្រៀង​រ៉េ​ប ទេព បូ​ព្រឹក្ស នឹង​យក​បរិច្ចាគ​ជួយ​ទៅ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​សប្បុរស និង​ការ​ចូលរួម​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​សង្គម​ជាតិ ដែល​នៅ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី តែងតែ​ធ្វើ​នា​ពេល​កន្លង​មក ​៕ អត្ថបទសហការ