ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Metfone អបអរ​អ្នក​ឈ្នះ​រង្វាន់ Hole-in-One ទី​ពីរ​របស់​ខ្លួន ​ជាមួយនឹង​រង្វាន់​ពិសេស

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ហ្វូ​ន បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ម្ចាស់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត Hole-In-One ដ៏​រំភើប​របស់​ខ្លួន នៅ​ទីលាន​វាយ​កូន​ហ្គោ​ល Grand Phnom…

រាជធានីភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ហ្វូ​ន បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ម្ចាស់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត Hole-In-One ដ៏​រំភើប​របស់​ខ្លួន នៅ​ទីលាន​វាយ​កូន​ហ្គោ​ល Grand Phnom Penh ដ៏​មាន​កិត្យានុភាព ​។ ការ​ប្រកួតប្រជែង​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​កីឡា​វាយ​កូន​ហ្គោ​ល និង​បាន​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​ដល់​មិត្ត​ហ្វូ​ន ​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​របស់​ខ្លួន​ ចំពោះ​អតិថិជន​ដែល​មាន​តម្លៃ​ ដោយ​ការ​ផ្តល់​ជូន​នូវ​រង្វាន់​ដ៏​គួរ​ឱ្យ​រំភើប ​។

ជាមួយនឹង​ភាព​ច្នៃប្រឌីត ដែល​ជា​ស្នូល​របស់​ខ្លួន មិត្ត​ហ្វូ​ន​ បាន​រៀបចំ​ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ទាក់ទាញ ដែល​ឆក់​យក​បេះដូង​អ្នក​ចូល​ចិត្ត​កីឡា​វាយ​កូន​ហ្គោ​ល​ទូ​ទាំង​ប្រទេស​ ។ រង្វាន់​ស៊ី​ម​សំណាង Hole-In-One ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​រង្វាន់​ដល់​បុគ្គល​ដែល​មានសំណាង​ម្នាក់​ជាមួយនឹង​ស៊ី​មកា​ត​ដែល​មាន​តម្លៃ 15,000 ដុល្លារ​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ស៊ី​មកា​ត​នេះ​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ នោះ​គឺ​លេខ​ពិសេស​របស់​វា​គឺ 097 79 33333​ ។ រង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​មិន​ត្រឹមតែ​បាន​អបអរសាទរ​សំណាង​របស់​អ្នក​ឈ្នះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ទទួលស្គាល់​នូវ​សមិទ្ធផល ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​ពួក​គេ​ផង​ដែរ ​។

ម្ចាស់​ជើងឯក​នៃ​ការ​ប្រកួត Hole-In-One បាន​ទទួល​រង្វាន់​ដែល​សាក​សម​នឹង​ទទួល​បាន​ពី​មិត្ត​ហ្វូ​ន ​។ នៅ​ក្នុង​ការ​ប្រកួត​វាយ​កូន​ហ្គោ​ល Hole-in-One អ្នកចូលរួម​មាន​បំណង​ធ្វើ​យ៉ាងណា វាយ​កូន​ហ្គោ​ល​ចូល​ទៅ​ក្នុង​ឡូ​មួយ​ នៅ​លើ​វាលស្មៅ​ពណ៌​បៃតង​ដោយ​ផ្ទាល់​ ពី​កន្លែង​វាយ​ចេញ (Tee Box) ក្នុង​ដំណាក់កាល​តែ​មួយ​ ។

គោលបំណង​ចុង​ក្រោយ​គឺ ​ដើម្បី​សម្រេច​បាន​ឡួ​មួយ​ដោយ​ការ​វាយ​តែ ​១​ ដងគត់ ដើម្បី​ឱ្យ​បាល់​ធ្លាក់​ចូល​ឡូ​ដោយ​ផ្ទាល់ ​ពី​កន្លែង​វាយ​ចេញ (Tee Box) ផ្តល់​ឱកាស​ឈ្នះ​នូវ​លេខ​ពិសេស ​ដែល​មាន​តម្លៃ 15,000 ដុល្លារ ផ្តល់​ជូន​ពី​មិត្ត​ហ្វូ​ន ​។

លោក សិ​ទ្ធី បញ្ញា​វុ​ធ ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​ស៊ី​មកា​ត​ដ៏​ពិសេស​នេះ ទទួល​បាន​លេខ​ពិសេស 097 79 33333 បាន​សម្តែង​នូវ​ក្តី​រីករាយ និង​រំភើបចិត្ត​ដែល​ទទួល​បានការ​ទទួលស្គាល់​ពី​មិត្ត​ហ្វូ​ន ​។ គាត់​បាន​និយាយ​ថា “​ការ​ឈ្នះ​ការ​ប្រកួត​គឺជា​សមិទ្ធិ​ផល​ដ៏​សំខាន់ ប៉ុន្តែ​តែងតែ​មានការ​ប្រកួតប្រជែង និង​ឱកាស​ថ្មី​ៗ​នៅ​ខាង​មុខ​។ ខ្ញុំ​ពិតជា​ដឹងគុណ​ដល់​មិត្ត​ហ្វូ​ន​ សម្រាប់​រង្វាន់​ដ៏​មាន​តម្លៃ​នេះ វា​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​”​ ។

តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​មាន​រង្វាន់ Hole-in-One ដ៏​មាន​តម្លៃ​សម្រាប់​ចាប់​យក ហើយ​ពួក​គេ​នៅ​តែ​ប្តេជ្ញា​ចិត្ត ​ក្នុង​ការ​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី និង​ប្លែក​ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​ពួក​គេ​នា​ពេល​អនាគត ​៕ អត្ថបទសហការ