
ABC Reserve ស្រាបៀររួមបញ្ចូលនូវវីស្គី ដ៏ស្រទន់ដំបូងក្នុងប្រទេសកម្ពុជា ណែនាំទម្រង់កំប៉ុងវែងថ្មី
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ៖ ស្រាបៀរ ABC Reserve…
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ៖ ស្រាបៀរ ABC Reserve…
រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ៖ ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា បានប្រកាសពីការច្នៃប្រឌិតថ្មីរបស់ខ្លួនគឺ ការនាំមកជូននូវស្រាបៀរ ABC Reserve កំប៉ុងវែង ដែលមានចំណុះ ៣៣០ មីលីលីត្រ ។ ការផ្តល់ជូនថ្មីនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលចេះតែវិវត្តទៅមុខតាមរយៈការផ្ដល់នូវរសជាតិល្អឯកដូចគ្នា នៅក្នុងទម្រង់ស្រាបៀរ ដែលរីកចម្រើនលឿនបំផុតក្នុងទីផ្សារកម្ពុជា នៅឆ្នាំនេះ ។
ស្រាបៀរ ABC Reserve គឺជាការច្នៃប្រឌិតដំបូងបំផុតរបស់ ស្រាបៀរ ABC ដែលផលិតផ្តាច់មុខសម្រាប់អតិថិជនកម្ពុជា ជាជម្រើសដ៏គួរឱ្យរំភើប ដោយផ្តល់ជូននូវការលាយដ៏វិសេសនៃ ស្រូវសាលីលំដាប់ខ្ពស់ និងវីស្គីដ៏ស្រទន់ ។ ចាប់តាំងពីការសម្ពោធជាផ្លូវការរបស់ខ្លួនកាលពីខែតុលា ឆ្នាំ ២០២២ កន្លងមក ស្រាបៀរ ABC Reserve បានទាក់ចិត្តអតិថិជនជំនាន់ថ្មី នៃអ្នកពេញចិត្តនូវផលិតផល ABC ដែលកំពុងស្វែងរកភាពអស្ចារ្យបន្ថែមទៀតតាមរយៈបទពិសោធន៍រសជាតិថ្មី ។
លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា ៖ «កំប៉ុងវែងនេះមានទាំងប្រយោជន៍ និងភាពទាន់សម័យ ដែលឆ្លុះបញ្ចាំងពីស្មារតីទំនើប និងច្នៃប្រឌិតរបស់ស្រាបៀរ ABC Reserve ព្រមទាំងអតិថិជនរបស់យើង ។ ដោយមានអត្ថន័យដូចនឹងពាក្យប្រចាំ យីហោរបស់យើងគឺ «ឧត្តមភាពដ៏ល្អឯក » ដែលបង្ហាញពីនិមិត្តសញ្ញា តោ របស់យើង ជាមួយនឹងរូបរាងរលោងថ្មីដ៏ប្រណីត ដើម្បីលើកកម្ពស់លក្ខណៈសម្បត្ដិផលិតផល ABC ទៅកាន់កម្រិតថ្មីបន្ថែមទៀត ។ ទម្រង់កំប៉ុងថ្មីនេះនឹងធ្វើឱ្យស្រាបៀររបស់យើងអាចទាក់ទាញទៅដល់អតិថិជនកាន់តែច្រើន ដែលរំពឹងរកនូវអ្វីដែលប្លែក និងមានភាពអង់អាច ស្របតាមបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានបទពិសោធន៍ថ្មី ភាពរីករាយ និងមានអារម្មណ៍អស្ចារ្យ» ។
ស្ថិតក្នុងទម្រង់កំប៉ុងវែង ដោយផ្ដល់នូវរូបមន្តសម្ងាត់ដូចគ្នា នៃពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយរបស់វា បានធ្វើឱ្យស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោមអតិថិជនដែលចូលចិត្តពិសាស្រាបៀរនៅកម្ពុជា និងអតិថិជនជំនាន់ថ្មីផងដែរ។ ស្រាបៀរនេះត្រូវបានបង្កើតឡើងដោយកំពូល អ្នកជំនាញផលិតស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត ហើយជាពិសេសរសជាតិល្អឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក ។
ស្រាបៀរ ABC Reserve ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។ រីករាយជាមួយ ABC ពិសាដោយការទទួលខុសត្រូវ ។
អតិថិជនអាចស្វែងរកកម្មវិធី និងការបញ្ចុះតម្លៃជាច្រើន សម្រាប់ស្រាបៀរ ABC Reserve នាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ ៖
● ទំព័រ Facebook ABC៖ https://www.facebook.com/abcbeer.cambodia
● ទំព័រ Instagram ABC៖ https://www.instagram.com/abcbeer.cambodia/
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន ។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ