ឈប់ឆ្ងល់ទៀតទៅ ! នេះជាអ្វីដែលនៅពីក្រោយភាពស្រស់ស្អាតរបស់លោកជំទាវ ដួង ចន្ទ ហៅ យាយតយ
រាជធានីភ្នំពេញ ៖ ទស្សនិកជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមនានា ពិតជាធ្លាប់បានស្គាល់ លោកជំទាវ ដួង ច័ន្ទ ហៅ យាយតយ…
រាជធានីភ្នំពេញ ៖ ទស្សនិកជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមនានា ពិតជាធ្លាប់បានស្គាល់ លោកជំទាវ ដួង ច័ន្ទ ហៅ យាយតយ…
រាជធានីភ្នំពេញ ៖ ទស្សនិកជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមនានា ពិតជាធ្លាប់បានស្គាល់ លោកជំទាវ ដួង ច័ន្ទ ហៅ យាយតយ ដែលនិយមសម្តែងវីដេអូបែបកំប្លុកកំប្លែង ។ មិនតែប៉ុណ្ណោះអ្វីដែលគេចាប់អារម្មណ៍ផងដែរនោះ គឺអ្នកជំនួញល្បីឈ្មោះរូបនេះតែងតែបង្ហាញវត្តមានក្នុងកម្មវិធិតូចធំនានាមិនសូវលោះពេលឡើយ ហើយកាន់តែពិសេស គឺគេតែងចាប់អារម្មណ៍ផងដែរទៅលើស្ទីលនៃការតុបតែងខ្លួនស្អាត ប្រណីតប្លែក នៅក្នុងការចូលរួមកម្មវីធីម្តងៗទាំងការផាត់មុខ ធ្វើសក់ និងសម្លៀកបំពាក់ស្អាតប្រណីតប្លែកមិនដែលជាន់ម៉ូដគ្នាឡើយ ។

ការចាប់អារម្មណ៍ខ្លាំងមុននេះលោកជំទាវបានស្លៀករ៉ូបស្អាតប្រណីតថ្មីចុងក្រោយចូលរួមក្នុងពិធីមង្គលការរបស់អ្នកជំនួញអនឡាញម្នាក់រហូតមានអ្នកជជីកសួរអំពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ និងអ្នកជំនាញ Make Up ដែលធ្វើឲ្យអ្នកអនឡាញរូបនេះលេចធ្លោរខ្លាំងក្នុងកម្មវិធីខាងលើ ។

ទាំងឈុតសម្លៀកបំពាក់ការតុបតែងខ្លួនអមដោយគ្រឿងអលង្ការកាន់តែធ្វើឲ្យគ្រប់គ្នាចោលភ្នែកក្រឡេកមើលអ្នកជំនួញរូបនេះមិនដាក់ភ្នែក ។ ពេលនេះឈប់ឆ្ងល់ទៀតទៅនៅពីក្រោយនៃភាពស្រស់ស្អាតប្លែកទាំងនេះគឺកើតឡើងដោយក្រុមអ្នកជំនាញ ២រូបនេះ ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ដួង ចន្ទ បានបង្ហោះសារនៅលើបណ្តាញសង្គមមុននេះដោយបញ្ជាក់អំពីក្រុមអ្នកជំនាញដែលនៅពីក្រោយភាពស្រស់ស្អាតកន្លងមក ។

ទី ១ គឺអ្នកជំនាញនៅហាងប្រណីតធីតាកាត់ដេរ ដែលហាងនេះក៏មានភាពល្បីល្បាញលើការឆ្នៃម៉ូដសម្លៀកបំពាក់ដោយក្រុមអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ និងមានភាពប៉ិនប្រសប់ក្នុងការច្នៃឈុតសម្លៀកបំពាក់គ្រប់កម្មវិធី ហើយឈុតស្អាតប្រណីតរបស់លោកជំទាវដួងចន្ទទាំងនេះពិតជាធ្វើឲ្យគេសរសើរថាស្អាតទាក់ទាញ និងស័ក្កិសមខ្លាំងបំផុតផងដែរ ។

ទី ២ ដែលមិនអាចខ្វះបានគឺអ្នកជំនាញផាត់មុខ និងធ្វើសក់ លោក ឌី ខេនឌី ម្ចាស់ហាងខេនឌីសាឡននាតំបន់បឹងកេងកងនោះ ។ លោកត្រូវបានអតិថិជនជាច្រើនបានទទួលស្គាល់ថា ជាអ្នកជំនាញមានទឹកដៃល្អប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ក្នុងនោះក៏មានទាំងក្រុមសិល្បករល្បីឈ្មោះ អ្នកជំនួញមានមុខមាត់ជាច្រើនពេញចិត្តនឹងស្នាដៃលោកផងដែរ ។

ការតុបតែងមុខធ្វើសក់ និងស្លៀកពាក់ស្អាតនេះហើយដែលនាំឲ្យលោកជំទាវ ដួង ចន្ទ ហៅយាយតយ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតអ្នកជំនាញថតរូបជាច្រើនក៏និយមប្រមាញ់រូបថតអ្នកអនឡាញរូបនេះផងដែរ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ