ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតីត​និស្សិត IT លោក រិ​ន វី​រៈ បោះបង់​ប្រាក់ខែ​ពាន់​ដុល្លារ ងាក​មក​បើក​អាជីវកម្ម បិត​ស្គុ​ត​រថយន្ត តាម​បេះដូង

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ លោក រិ​ន វី​រៈ ហៅ Jack ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម្ចាស់​អាជីវកម្ម បិត​ស្គុ​ត​ឡាន ​ម៉ូតូ…

រាជធានីភ្នំពេញ៖ លោក រិ​ន វី​រៈ ហៅ Jack ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម្ចាស់​អាជីវកម្ម បិត​ស្គុ​ត​ឡាន ​ម៉ូតូ ​ដ៏​ល្បីឈ្មោះ​ម៉ាក TJ Auto Work’s ប្រចាំ​ប្រទេស​កម្ពុជា ​!

នៅ​ពីក្រោយ​ខ្នង​នៃ​ភាព​ជោគជ័យ ​របស់​លោក រិ​ន វី​រៈ គឺ​បង្គ​ប់​នូវ​ការ​តស៊ូ និង​ការ​លះបង់ ដែល​គ្រប់​គ្នា​ ពុំ​បានដឹង​ទាល់តែ​សោះ ​។

តាម​ពិត​លោក រិ​ន វី​រៈ គឺជា អតីត​និស្សិត​បរិញ្ញាបត្រ​ IT 4​ឆ្នាំ នៅវិទ្យាស្ថាន ស៊ី​តិក SECTEC Institute ក្នុង​អំឡុង​ឆ្នាំ 2012 ​។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា លោក រិ​ន វី​រៈ ក៏​បាន​ចូល​ទៅ​បម្រើ​ការងារ ​ក្នុង​ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​កន្លែង នៅ​ស្រុក​ខ្មែរ ដោយ​ទទួល​បាន​ប្រាក់ខែ​ ខ្ទង់ពាន់​ដុល្លារ លើ​តំណែង Management Information System ។

ពេល​មួយ លោក រិ​ន វី​រៈ បាន​សម្រេចចិត្ត​ចេញពី ជម្រក​ដ៏​សុខ​ស្រួល បោះ​បង់​ចោលសម្លៀក​បំពាក់​ហ៊ឺហា​ នៅ​ការិយាល័យ ងាក​មក​ស្រវា កាន់​ដែកកេះ បិត​ស្គុ​ត​ឡាន​ម៉ូតូ ដែល​ជា​មុខរបរ​ដែល​រូប​លោក​ស្រឡាញ់ ​។

លោក រិ​ន វី​រៈ បាន​លើក​ឡើង​ថា​៖ «ធ្វើការ​ងារ​ដែល​ខ្លួនឯង​ស្រឡាញ់ ទោះជា​មាន​ព្យុះ ភ្លៀង ដាច់​បាយ​ដាច់​ទឹក​យ៉ាងណា​ក៏​ដោយ ក៏​មិន​ចេះ​ហត់នឿយ​ដែរ ហើយ​សម្រាប់​ប្អូន​ៗ​ ដែល​ទើប​ប្រឡង​បាក់​ឌុ​ប​ជាប់ ចូរ​ស្វែងរក​ចំណេះ​ជំនាញ ដែល​ស័​ក្ត​សម​នឹង​ទេព​កោសល្យ ក៏​ដូច​ជា​ចំណង់​ចំណូលចិត្ត​ខ្លួនឯង ជា​ជាង​ខាត​ពេលវេលា​ដូច​រូប​ខ្ញុំ​»​ ។

លោក រិ​ន វី​រៈ បាន​បន្ថែម​ថា ការ​ផ្លាស់​ប្តូរ ​ពី​ការ​អង្គុយ​ក្នុង​ការិ​យា​ល័យ មាន​ម៉ាស៊ីនត្រជាក់ មក​អង្គុយ​ហាលថ្ងៃ​ក្តៅ វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ សម្រាប់​អ្នក​មិន​តស៊ូ​នឹង​ក្តី​ស្រមៃ​ខ្លួនឯង ប៉ុន្តែ​សម្រាប់​រូប​លោក​ផ្ទាល់​ គឺ​បាន​ប្តេជ្ញា​ចិត្ត តស៊ូ មិន​ថា​ជួប​រឿងរ៉ាវ​បែប​ណា ក៏​មិន​រុញ​រា​ដែរ ព្រោះតែ​ចង់​សម្រេច​នូវ​ក្តី​ស្រមៃ​ឱ្យ​ខ្លួន ​។

គួរ​រំលឹក​ផង​ដែរ​ថា លោក រិ​ន វី​រៈ បាន​ចាប់ផ្តើម អាជីវកម្ម​បិត​ស្គុ​ត​ឡាន ​ម៉ូតូ តាំងពី​ចុងឆ្នាំ 2015 គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល 8​ឆ្នាំ​ហើយ ដោយ​បច្ចុប្បន្ន​លោក​បាន បង្កើត​នូវ​ម៉ាក​យីហោ​ដោយ​ខ្លួនឯង ​ដែល​មានឈ្មោះ​ថា TJ Auto Work’s ដែល​មាន​ចំនួន​ពីរ​សាខា និង​មាន​សន្ទុះ​គាំទ្រខ្លាំង​ ។

អាជីវកម្ម​បិត​ស្គុ​ត TJ Auto Work’s របស់​លោក រិ​ន វី​រៈ ​មាន​ភាព​ល្បីល្បាញ និង​ឆក់​យក​ប្រជាប្រិយភាព​ ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ដោយសារ​តែ​លោក ប្រកាន់ ​លើ​គោលការណ៍​គុណភាព ភាព​ស្មោះត្រង់ និងការ​ទទួលខុស​ត្រូវជា​ចម្បង ​។

ជា​រឿយ​លោក រិ​ន វី​រៈ តែង​តែ​បន្ថែម​នូវ​ចំណេះ​ជំនាញ និង​បច្ចេកទេស​ថ្មី​ៗ ផ្នែក​អាជីវកម្ម​បិត​ស្គុ​ត​ឡាន ​ម៉ូតូ តាម​រយៈ​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ទាំង​ក្នុង​នឹង​ក្រៅប្រទេស (​ថៃ និង ចិន​) និង​ព្យាយាម​ជ្រើសរើស​ នូវ​ផលិតផល​ស្គុ​ត ឬ ហ្វី​ម ដែល​មានគុណ​ភាពល្អ មាន​ប្រភព​ច្បាស់លាស់ និង​មានការ​ទទួលស្គាល់ មានការ​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ ៕ អត្ថបទសហការ