ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១ ម៉ឺន​ដុល្លារ ពី វើក ឧបត្ថម្ភ​បន្ថែម​ក្រុម​បាល់ទាត់​សប្បុរស​ធ៌​ម​ នាយ​ពាក់​មី ​ចូល​មូលនិធិ​គុន្ធ​បុប្ផា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​ ៥ ខែសីហា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ…

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​ ៥ ខែសីហា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ធ្វើការ​ឧបត្ថម្ភ​ចូលរួម​មូលនិធិ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ជាមួយ​ទឹកប្រាក់​ចំនួន ១​ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក បន្ថែម​ពីលើ​ការ​ឧបត្ថម្ភ​របស់​ខ្លួន​ទៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌ «​ផ្កា​រីក​គ្រប់​រដូវ​» របស់​ នាយ​ពាក់​មី នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ។

ការ​ចូលរួម​បរិច្ចាគ​ទឹកប្រាក់ ១ ​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ត្រូវ​បាន​ចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់ លោក​ឧកញ៉ា លាង ហួង (​ហេ​ន​រី​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង និង​ជា​អ្នកតំណាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​សបញ្ជាក់​ឲ្យ​បានឃើញ​ពី​គុណ​តម្លៃ និង​គោល​ជំហរ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ដូច​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ដែល​តែងតែ​ចូលរួម​តបស្នង​ទៅ​កាន់​សង្គម​វិញ​តាម​រយៈ​ការ​ឧបត្ថម្ភ​ជា​ច្រើន ​។

បន្ថែម​ពីលើ​ការ​ឧបត្ថម្ភ​សម្រាប់​ការ​ប្រកួត​ដល់​ក្រុម​ទាត់​បាល់​នាយ​ពាក់​មី ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ក៏​បាន​ផ្តល់ Helicopter និង​ឡាន​ទំនើប Rolls-Royce ២ ​គ្រឿង ដើម្បី​ដឹក​កីឡាករ​បាល់ទាត់​ទៅ​ខេត្តកំពង់ស្ពឺ​ដោយ​ងាយស្រួល ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​បាន​ធ្វើការ​ចាប់​រង្វាន់​រក​អតិថិជន​សំណាង ១​រូប បាន​ឈ្នះ​រង្វាន់ Honda Dream ស៊េរី​ថ្មី ដែល​អតិថិជន​មានឈ្មោះ អឿ​ន វី​រៈ និង​អតិថិជន ៥​ នាក់​ទៀត​បាន​ឈ្នះ​រង្វាន់​ជិះ Helicopter រួម​មាន​៖ បង គ​ន្ធា​, ហូ ប៊ុ​ន​លី​, តាក់ ម៉ា​, អេ​ម មិថុនា និង ជូ ម៉េ​ង​ហ៊ួ​រ​។ ហើយ វើក ក៏​បាន​ធ្វើការ​ចែក​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream ស៊េរី​ថ្មី ពីក្រោម​ក្រវិល​កំប៉ុង ២​នាក់​បន្ថែម​ទៀត​ផង​ដែរ​រួម​មាន​៖ យូ កញ្ញា និង សុខ​ចាន់​រី​ ។

វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ ​! ៕ អត្ថបទសហការ