ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ និង​សាលា​អន្តរជាតិ​ហ្សា​យ​អ៊ិ​ន រៀបចំ​ពិធី​ថ្លែងអំណរគុណលើ​កិច្ច​សហប្រតិបត្តិការ​​

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​០៤ ខែសីហា ឆ្នាំ​ ២០២៣ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ និង​សាលា​អន្តរជាតិ​ហ្សា​យ​អ៉ិ​ន រៀបចំ​ពិធី​ថ្លែងអំណរគុណ​លើ​កិច្ច​សហប្រតិបត្តិការ​រយៈពេល​…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​០៤ ខែសីហា ឆ្នាំ​ ២០២៣ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ និង​សាលា​អន្តរជាតិ​ហ្សា​យ​អ៉ិ​ន រៀបចំ​ពិធី​ថ្លែងអំណរគុណ​លើ​កិច្ច​សហប្រតិបត្តិការ​រយៈពេល​ ៥​ ឆ្នាំ​កន្លង​មក លើ​សេវាកម្ម​ប្រឹក្សា​យោបល​អប់រំ​ក្នុង​ការ​ដាក់​កម្មវិធី​ភាសា​ខ្មែរ​ថ្នាក់បឋមសិក្សា នៅ​ក្នុង​សាលា​អន្តរជាតិ​ហ្សា​យ​អ៉ិន​ ( Zion International School) ព្រម​ជាមួយនឹង​ការ​ពិសារ​អាហារ​សាមគ្គី​ ដ៏​សោមនស្ស​រីករាយ​ផង​ដែរ ​។

កិច្ចសហការ​នេះ គឺ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ដែល​ផ្តល់​ជូន​នៅ​ធនធាន​គ្រូ​ឆ្នើម និង​ការ​ដាក់​កម្មវិធី​សិក្សា​ពេញលេញ​ក្នុង​បំ​ណិ​ន​ជីវិត​សតវត្ស​រ៍ទី ​២១ និង​ស្រប​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​ធានា​ក្នុង​ការ​បំពេញ​ចំណេះវិជ្ជា​ជូន​ដល់​សិស្សានុសិស្ស​ថ្នាក់បឋមសិក្សា ព្រមទាំង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ពី​សំណាក​អាណាព្យាបាល​ផង​ដែរ​ ។

លោក គុ​ជ សាវ៉ា​ត នាយក​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ (EDI) បាន​មាន​ប្រសាសន៍​ថា ៖ «​សេវា​ប្រឹក្សា​យោបល​នេះ ជា​សេវាកម្ម​មួយ​នៃ​សេវាកម្ម​ធំ​ៗ​ជា​ច្រើន​របស់​វិទ្យាស្ថាន ដោយ​រួម​មាន​សេវាកម្ម​បណ្តុះបណ្តាល សេវាកម្ម​ស្រាវជ្រាវ សេវាកម្ម​ប្រឹក្សា​យោបល​ផ្នែក​កម្មវិធី​អប់រំ​គ្រប់​កម្រិត​ជូន​សាលារៀន អង្គការ​អប់រំ និង​សេវា​ប្រឹក្សា​យោបល​លើ​ការ​ដាក់​កម្មវិធី Leader in Me ដែល​វិទ្យាស្ថាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ពី​សហរដ្ឋអាមេរិក​ ។ រាល់​សេវាកម្ម​ខាងលើ ត្រូវ​បាន​ផ្តល់​ជូន​ទៅ​ក្រុមហ៊ុន សាលារៀន​នានា ដោយ​មានកម្ម​វិធី​សិក្សា​ច្បាស់លាស់ និង​មានការ​បង្វឹក​ដោយ​សាស្ត្រាចារ្យ​អប់រំ​ល្បី​ៗ មានបទពិសោធន៍​លើ​ជំនាញ​ឯកទេស​នីមួយ​ៗ ជាមួយ​កម្មវិធី​ស​ប្បូរ​បែប និង​ស្រប​តាម​បរិបទ​បច្ចុប្បន្ន​ ។ កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​ សម្រាប់​បុគ្គល​ឆ្នើម ក៏​ជា​កម្មវិធី​ផ្តាច់មុខ​មួយ​ដ៏​ល្អ ដែល​ជួយ​ជំរុញ​ជំនាញ​ទន់ ភាព​ជា​អ្នកដឹកនាំ​ដល់​បុគ្គលិក ដោយ​វគ្គ​សិក្សា​នេះ​ផ្តល់​ការ​អប់រំ​ផ្នែក​ផ្នត់គំនិត និង​បណ្តុះបណ្តាល​ឱ្យ​បុគ្គលិក​ចេះ​ប្រើប្រាស់​ឥរិយាបថ​ល្អ ចេះ​ធ្វើការ​ជា​ក្រុម ចេះ​គិត​បែប​ឈ្នះ​-​ឈ្នះ និង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​បរិបទ​ទីផ្សារ​ការងារ ក៏​ដូច​ជា​ក្លាយ​អ្នកដឹកនាំ​ឆ្នើម​នៅ​ពេល​អនាគត​»​ ៕ អត្ថបទសហការ