ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ អបអរសាទរ​ខួប​លើក​ទី ​៨ ដំណើរ​ឆ្ពោះទៅ​មុខ​ជាមួយនឹង​ការ​ថ្លែងអំណរគុណ និង​សុទិដ្ឋិនិយម

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក ដែល​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន បាន​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​ចាប់តាំងពី​ពេល​នោះ​មក បាន​រីក​លូតលាស់​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ខ្លា​មួយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក ដែល​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន បាន​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​ចាប់តាំងពី​ពេល​នោះ​មក បាន​រីក​លូតលាស់​ក្លាយជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ខ្លា​មួយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដោយសារ​វេទិកា​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ទំនើប សេវាកម្ម​ផ្ទាល់ខ្លួន និង​ផលិតផល ព្រមទាំង​សេវាកម្ម​ពេញលេញ ដែល​ផ្តល់​នូវ​ដោះស្រាយ​សេវា​ហិរញ្ញវត្ថុ ដែល​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ស្មុ​គ្រ​ស្មាញ ដោយ​ផ្តោត​សំខាន់​លើ​ភាព​ងាយស្រួល និង​សុវត្ថិភាព​សម្រាប់​បទ​ពិសោធន៍​ធនាគារ​ដ៏​មនោ​រម្យ ស្រប​តាម​តម្រូវការ​របស់​អតិថិជន​របស់​យើង ។

លោក ហ៊​ន់ សុ​រចនា អភិបាល​គ្រប់គ្រង និង​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ ។

“​ថ្ងៃនេះ គឺជា​ខួប​គម្រប់​៨​ឆ្នាំ​របស់​ធនាគារ ព្រី​ន​ស៍​ ។ ក្រឡេក​ទៅ​មើល ការ​រួម​ដំណើរ​អស់​រយៈពេល ៨​ឆ្នាំ ជាមួយ​ធនាគារ ព្រី​ន​ស៍ ខ្ញុំ​ពិតជា​រំភើប និង​អំណរ​យ៉ាង​ខ្លាំង​។ វា​ជា​ដំណើរ​ដ៏​គួរ​ឱ្យ​រំភើប​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ជោគជ័យ និង​ឧបសគ្គ ដោយ​យើង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ពិភពលោក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ តាម​រយៈ​ការ​លះបង់ ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ដឹកនាំ​ដ៏​ល្អ​ឥត​ខ្ចោះ យើង​បាន​តស៊ូ និង​បាន​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​យើង ព្រមទាំង​ស្វែងរក​វិធី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ និង​ធនាគារ​ឌី​ជី​ថ​ល​ដែល​រីក​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ ។ ខ្ញុំ​ចង់​ឆ្លៀតឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​ទៅ​កាន់​បុគ្គលិក​ទាំងអស់​របស់​យើង ពី​បុគ្គលិក​ជួរ​មុខ​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ ។ ធនាគារ ព្រី​ន​ស៍ នឹង​មិន​មាន​ជំហរ​រឹង​មាំ​នៅ​ថ្ងៃនេះ​បាន​ទេ ប្រសិនបើ​គ្មាន​ការ​ប្តេជ្ញា​ចិត្ត និង​ឆន្ទៈ​មោះមុត​របស់​អ្នក​ទាំងអស់​គ្នា ក្នុង​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ និង​ការ​ជំនះ​ឧបសគ្គ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​មាន​អ្នក​ទាំងអស់​គ្នា​ជា​សហការី​របស់ខ្ញុំ​ក្នុង​ដំណើរ​ដ៏​អស្ចារ្យ​នេះ​! សំខាន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ដៃគូ​អាជីវកម្ម និង​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង​សម្រាប់​ការ​ជឿ​ទុកចិត្ត និង​ការ​បន្ត​គាំទ្រ​ធនាគារ ព្រី​ន​ស៍ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ យើង​សូម​សន្យា​ថា​នឹង​ក្លាយជា​ធនាគារ​ជម្រើស​ទី​មួយ​របស់​អ្នក ដែល​គាំទ្រ​ដោយ​ផលិតផល និង​សេវាកម្ម​ដែល​សាមញ្ញ ងាយស្រួល និង​មាន​សុវត្ថិភាព ស្រប​តាម​តម្រូវការ​ធនាគារ​គ្រប់​ប្រភេទ​របស់​លោក​អ្នក​។ នៅ​ពេល​អ្នក​ទទួល​បាន​ភាព​ជោគជ័យ យើង​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា ហើយ​ការ​គាំទ្រ និង​ការ​ជឿ​ទុកចិត្ត​របស់​អ្នក​មក​លើ​ធនាគារ ព្រី​ន​ស៍ គឺជា​កម្លាំងចិត្ត​សម្រាប់​យើង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញតម្រូវការ​របស់​អ្នក ដែល​នេះ​គឺជា​មូលហេតុ​យើង​មាន​វត្តមាន​ក្នុង​វិស័យ​ធនាគារ​នេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ក្នុង​ការ​បន្ត​ផ្តល់​សេវាកម្ម​ជូន​លោក​អ្នក​នៅ​រាប់​សិប​ឆ្នាំ​ខាង​មុខ​ទៀត ។​”

កម្មវិធី PRINCE Mobile – កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដែល​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន ជាមួយនឹង​លក្ខណៈ​ពិសេស​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សុវត្ថិភាព​ដែល​អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើប្រាស់​ផលិតផល​សន្សំ និង​ការ​គ្រប់គ្រង​សាច់ប្រាក់​យ៉ាង​ទូលំទូលាយ ដោយ​មាន​ទំនុកចិត្ត ។

ម៉ាស៊ីន​អេ​ធី​អឹ​ម Drive-Through ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា !

ធនាគារ ព្រី​ន​ស៍ មាន​សមត្ថភាព​ទូលំទូលាយ​លើ​សេវា​ធនាគារ​ឌី​ជី​ថ​ល រួម​ទាំង​សេវា​ធនាគារ​តាម​ទូរស័ព្ទ និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ដែល​មាន​ភាព​ងាយស្រួល និង​មាន​សុវត្ថិភាព​។ លក្ខណៈ​ពិសេស​ជា​កញ្ចប់​របស់​កម្មវិធី​PRINCE Mobile បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សម្រាប់​ភាព​ច្នៃប្រឌិត ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ល្អ​បំផុត​ដល់​អតិថិជន​សម្រាប់​តម្រូវការ​ធនាគារ​របស់​ពួក​គេ​។ ផ្តើម​ពីមុខ​ងារ​បើក​គណនី​ថ្មី រហូត​ដល់​មុខងារ​ទូទាត់ និង​មុខងារ​ផ្ទេរ​ប្រាក់ អតិថិជន​អាច​ចូល​ប្រើ​សេវា​ធនាគារ ព្រី​ន​ស៍ ពី​ចម្ងាយ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ដោយ​មាន​សុវត្ថិភាព គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​! ការ​កែ​លម្អ និង​ការ​ធ្វើ​បច្ចុប្បន្នភាព ដូច​ជា​ការ​ទូទាត់​អន្តរ​ធនាគារ តាម​រយៈ​KHQR​កូដ ការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​តាម​រយៈ​សេវា​ផ្ទេរ​ប្រាក់ Ria ការ​គ្រប់គ្រង និង​ការ​បង្កើត​ប័ណ្ណ​ទូទាត់ និង​ការ​បង់ប្រាក់​ជាដើម ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​សម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ​។ អ្នក​ប្រើប្រាស់​អាច​បង្កើត​គណនី​ថ្មី​បាន​ភ្លាម​ៗ​នៅ​លើ​កម្មវិធី PPRINCE Mobile គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​ថែម​ទាំង​អាច​កំណត់​លេខ​គណនី​របស់​ពួក​គេ​តាម​ចំណង់​ចំណូលចិត្ត ជាមួយនឹង​លេខ​ពិសេស ឬ​លេខ​សំណាង​។

កម្មវិធី PRINCE MobileBiz និង​កម្មវិធី PRINCE Merchant ផ្តល់​ជូន​ភាព​ងាយស្រួល​បំផុត សម្រាប់​អតិថិជន​អាជីវកម្ម និង​អាជីវករ​របស់​យើង ។

កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដែល​ឈ្នះ​ពានរង្វាន់​ជា​ច្រើន “PRINCE Mobile App, PRINCE MobileBiz App, PRINCE Merchant App”

កម្មវិធី PRINCE MobileBiz និង​កម្មវិធី PRINCE Merchant គឺជា​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​សម្រាប់​អាជីវកម្ម ដែល​ឈ្នះ​ពានរង្វាន់​ជាមួយនឹង​មុខងារ​បំពេញតម្រូវការ​ជាក់លាក់​របស់​អាជីវកម្ម​ដែល​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​មាន​សុវត្ថិភាព​។ ម្ចាស់​អាជីវកម្ម និង​អាជីវករ​ព្រី​ន​ស៍ អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ជាមួយ​ធនាគារ ព្រី​ន​ស៍ ពី​ចម្ងាយ ដោយ​មិន​ចាំបាច់​ចូល​កាន់​សាខា​ធនាគារ​នោះ​ទេ​។ ជាមួយនឹង​កម្មវិធី PRINCE MobileBiz អតិថិជន​អាច​ទទួល និង​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​អាជីវកម្ម​ផ្សេង​ទៀត និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​ដោយ​ភាព​ងាយស្រួល ទន្ទឹម​នឹង​នោះ​នៅ​លើ​កម្មវិធី PRINCE Merchant ម្ចាស់​អាជីវកម្ម​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​របស់​សាខា ឬ​ហាង​លក់រាយ​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល និង​រីករាយ​ជាមួយ​ការ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​ជាមួយ​ប្រព័ន្ធ KHQR ។

លើស​ពី​នេះ អតិថិជន​អាជីវកម្ម​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​គណនី​អាជីវកម្ម​ផ្លឹ​ស ដែល​ទទួល​បានការ​ប្រាក់ ស្រប​ពេល​នឹង​ការ​គ្រប់គ្រង​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ងាយស្រួល និង​គណនី​មូលប្បទានប័ត្រ​អាជីវកម្ម ដែល​អាច​គ្រប់គ្រង​រាល់​កិច្ចការ​ហិរញ្ញវត្ថុ​សំខាន់​ៗ​នៃ​ប្រតិបត្តិការ​អាជីវកម្ម ស្រប​ពេល​ដែល​បង្កើន​ប្រសិទ្ធភាព ក្នុង​ការ​គ្រប់គ្រង​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់ខ្លួន ។

ផ្តល់​ជូន​សេវាកម្ម​ពេញលេញ​នៃ​ប័ណ្ណឥណទាន និង​ឥណ​ពន្ធ ដែល​ផ្តល់​រង្វាន់ និង​ការ​បញ្ចុះតម្លៃ​ជា​បន្តបន្ទាប់ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់ ។

ធនាគារ ព្រី​ន​ស៍ បាន​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​បង្កើត​ថ្មី ដើម្បី​ធានា​ថា អតិថិជន​ដែល​ជា​ម្ចាស់​ប័ណ្ណ​ធនាគារ ព្រី​ន​ស៍​គ្រប់​រូប​អាច​ទទួល​បាន​ឯកសិទ្ធិ​ភាព និង​អត្ថប្រយោជន៍​ទាំងអស់​ដែល​ពួក​គេ​ស​ក្ត័​សម​នឹង​ទទួល​បាន នៅ​ពេល​ប្រើប្រាស់​សេវា​ប័ណ្ណឥណទាន​របស់​យើង​។ អតិថិជន​ទទួល​បាន​ប្រូ​ម៉ូ​សិន​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត រួម​ទាំង​ការ​ហោះហើរ និង​ការ​ស្នាក់​នៅ ការ​ដឹក​ជញ្ជូន​អាហារ ការ​ដើរ​ទិញ​ឥ​វ៉ា​ន់ ការ​កម្សាន្ត និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ​!

ប្រព័ន្ធ​រួម​បញ្ចូល​គ្នា​ជាមួយ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​ទាំងអស់ ដែល​ផ្តួចផ្តើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដៃគូ​អន្តរជាតិ​ជាមួយ Ria Money Transfer និង Merchantrade សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស ។

យើង​ជា​ធនាគារ​សមាជិក​នៃ​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ក្នុងស្រុក​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​មាន​ដូច​ជា​សេវា​ទូទាត់​រហ័ស ប្រព័ន្ធ​រី​ធែ​ល​ផេ ប្រព័ន្ធ​ផាត់ទាត់​ជាតិ (NCS) និង​ប្រព័ន្ធ​បាគង ដើម្បី​ផ្តល់​ជម្រើស​ផ្សេង​ៗ​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​អន្តរ​ធនាគារ​។ កាលពី​ឆ្នាំ​មុន យើង​បាន​ចាប់​ដៃគូ​ជាមួយ Ria Money Transfer ដើម្បី​ដាក់​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​នៅ​គ្រប់​សាខា​របស់​យើង និង​នៅ​លើ​កម្មវិធី​PRINCE Mobile ដែល​អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស​តាម​ពេលវេលា​ជាក់ស្តែង​ជាមួយនឹង​ថ្លៃ​សេវា​សមរម្យ​។ យើង​ក៏​បាន​ចាប់​ដៃគូ​ជាមួយ Merchantrade សម្រាប់​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ផង​ដែរ ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​នៅ​គ្រប់​សាខា​។

សាល​សេវា​ធនាគារ​អាទិភាព ផ្តោត​សំខាន់​លើ​អតិថិជន ដែល​ការ​សម្រេចចិត្ត និង​សេវាកម្ម​មាន​សារៈសំខាន់​សម្រាប់​ផ្នែក​អ្នកមាន​ទ្រព្យធន

ពេជ្រ ឈុ​ន​ណា នាយិកា នាយកដ្ឋាន​បទ​ពិសោធន៍​អតិថិជន

យើង​បាន​បង្កើត​សាល​សេវា​ធនាគារ​អាទិភាព​របស់​ធនាគារ ព្រី​ន​ស៍ ជា​ច្រើន​កន្លែង ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​មាន​ទ្រព្យធន​ច្រើន ដែល​ទាមទារ​សេវា​ធនាគារ​បត់បែន​ស្រប​តាម​តម្រូវការ​ដែល​ពួក​គេ​ទម្លាប់​ប្រើប្រាស់​។ អតិថិជន​សេវា​ធនាគារ​អាទិភាព​របស់​យើង អាច​រីករាយ​នឹង​សេវាកម្ម​ដែល​យកចិត្តទុកដាក់ ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន និង​សេវាកម្ម​ផ្ទាល់ខ្លួន នៅ​ក្នុង​បរិយាកាស​ដ៏​ប្រណិត និង​ឯកជន ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រធាន​ទំនាក់ទំនង​អតិថិជន នៅ​ពេល​ណាត់ជួប​។ លើស​ពី​នេះ អតិថិជន​សេវា​ធនាគារ​អាទិភាព នឹង​ទទួល​បាន​សេវាកម្ម​ពិសេស និង​ការ​ប្រឹក្សា​ហិរញ្ញវត្ថុ​ពី​ប្រធាន​ទំនាក់ទំនង​អតិថិជន​របស់​ពួក​គេ ដូច​ជា​ជំនួយការ​ក្នុង​ការ​គ្រប់គ្រង​គណនី​ធនាគារ និង​ប្រតិបត្តិការ​ធនាគារ ព្រមទាំង​សេវាកម្ម​គ្រប់គ្រង​។ ជាមួយ​គ្នា​ផង​ដែរ ពួក​គេ​ក៏​អាច​រីករាយ​ជាមួយ​អត្ថប្រយោជន៍​បន្ថែម និង​ឯកសិទ្ធិ​ភាព​ផ្តាច់មុខ​ពី​ដៃគូ​ក្នុងស្រុក និង​ដៃគូ​ទូ​ទាំង​ពិភពលោក​របស់​យើង ។

ធនធានមនុស្ស គឺជា​ការ​ផ្តោត​សំខាន់​មួយ​របស់​យើង និង​ជា​កត្តា​សំខាន់​ដែល​នាំ​ធនាគារ​មាន​ជំហរ​រឹង​មាំ​នៅ​សព្វ​ថ្ងៃនេះ ។

ស៊ឹ​ម ឡែ​ន​ម៉ា​លី ប្រធាន​ជាន់ខ្ពស់ ផ្នែក​ជ្រើសរើស​បុគ្គលិក

បុគ្គលិក​របស់​យើង គឺជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត និង​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​របស់​យើង​។ ដោយ​ចាប់ផ្តើម​ពី​ចំនួន​បុគ្គលិក​ត្រឹមតែ ១០៩ នាក់ ឥឡូវនេះ​យើង​មាន​បុគ្គលិក​ច្រើន​ជាង ១.០០០ នាក់​ដែល​កំពុង​គ្របដណ្តប់​នៅ​ទូ​ទាំង ៣៤ សាខា​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ក្រុមការងារ​ធនធានមនុស្ស (HR) ដែល​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមការងារ​ដ៏​ល្អ និង​សំខាន់​បំផុត​ក្នុង​ការ​ទាក់ទាញ រក្សា និង​បង្កើន​ជំនាញ​បុគ្គលិក​របស់​យើង សម្រាប់​កំណើន​អាជីព និង​ការ​ពេញចិត្ត​ក្នុង​ការងារ​។ ធនាគារ ព្រី​ន​ស៍ បាន​បង្កើត​កន្លែងធ្វើការ​ប្រកបដោយ​ភាព​វិជ្ជមាន និង​ផ្តល់​រង្វាន់​ជា​បន្តបន្ទាប់​សម្រាប់​បុគ្គល​ដែល​មាន​ទេព​កោសល្យ​របស់​យើង ដោយ​បង្កើត​បរិយាកាស​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ប្រកបដោយ​ភាព​ជា​ម្ចាស់​ការ និង​ផ្តល់​នូវ​បរិយាកាស​ការងារ​ប្រកបដោយ​ភាព​អំណោយផល និង​ស្និទ្ធស្នាល សម្រាប់​ពួក​គេ​ក្នុង​ការ​រួមចំណែក និង​អភិវឌ្ឍ​អាជីព​។

អភិបាលកិច្ច​សាជីវកម្ម​ល្អ​បំផុត ដែល​គាំទ្រ​ដោយ​មូលធន​រឹង​មាំ ការ​ពង្រឹង​ប្រតិបត្តិការ កេរ្តិ៍ឈ្មោះ និង​ជំហរ​ហិរញ្ញវត្ថុ​របស់​យើង ។

ដូច​ទៅ​នឹង​ធនាគារ​លំដាប់​លេខ​មួយ​ផ្សេង​ទៀត អភិបាលកិច្ច​សាជីវកម្ម គឺជា​ដំណាក់កាល​ស្នូល​នៅ​ក្នុង​ដំណើរ​គ្រប់គ្រង​របស់​ធនាគារ ព្រី​ន​ស៍​។ ការ​គ្រប់គ្រង​អភិបាលកិច្ច​ដ៏​តឹងរ៉ឹង​របស់​យើង​មាន​ចាប់ពី​នាយក​ប្រតិបត្តិ​ដែល​មាន​កម្រិត​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​ផ្សេង​ៗ​គ្នា គណៈកម្មាធិការ​ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​គ្រប់គ្រង​ដែល​ផ្តល់​ឱ្យ​ធនាគារ​នូវ​ការ​ត្រួតពិនិត្យ និង​សមតុល្យ​លើ​អនុ​បាត​មូលធន​សំខាន់​ៗ​។ ក្រុមប្រឹក្សាភិបាល និង​ក្រុម​អ្នកគ្រប់គ្រង​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ធនាគារ​ដោយ​ប្រាជ្ញា និង​ការ​យកចិត្តទុកដាក់ ដើម្បី​ឈានមុខ​គេ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដោយ​ព្យាយាម និង​ខិតខំ​ប្រឹងប្រែង​គ្រប់​ជំហាន ដើម្បី​ធានា​ថា​ធនាគារ​ផ្តល់​នូវ​ផលិតផល​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​។ ដើមទុន​ទូទាត់​របស់​ធនាគារ ព្រី​ន​ស៍ មាន​ចំនួន ២៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​លើស​ពី​តម្រូវការ​បទ​ប្បញ្ញត្តិ​អប្បបរមា​ចំនួន ៧៥​លាន​ដុល្លារ​សម្រាប់​ធនាគារពាណិជ្ជ​។ ទ្រព្យសកម្ម​សរុប​របស់​យើង​មាន​ចំនួន ១.០១៥​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ភាគច្រើន​បាន​មក​ពី​កំណើន​នៃ​ប្រាក់​កម្ចី​អតិថិជន និង​ទទួល​បាន​មូលនិធិ​ពី​ប្រាក់​បញ្ញើ​អតិថិជន​។ ទាំង​អស់នេះ​ហើយ​ដែល​នាំ​ឱ្យ​យើង​អាច​នៅ​ជួរ​មុខជា​មួយ​ធនាគារ​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា ។

ដៃគូ​សហការ​ប៊េ​ង​កា​សួ​រេ​ន ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ។

ដោយ​ការ​ខិតខំ​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សារៈសំខាន់​ដល់​អតិថិជន​របស់​យើង នៅ​ឆ្នាំ​២០២២ ធនាគារ ព្រី​ន​ស៍ បាន​ចាប់ផ្តើម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) លើ​ការ​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធានា​រ៉ាប់រង​ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង​តាម​រយៈ​សេវាកម្ម​One Stop​ដែល​មាន​ភាព​ងាយស្រួល និង​ឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ដំណោះស្រាយ​ជា​ច្រើន​ប្រភេទ លើ​ផ្នែក​ធានា​រ៉ាប់រង និង​ផ្នែក​សេវា​ធនាគារ​ល្អ​បំផុត​។ បញ្ជរ​អេ អាយ អេ មាននៅ​គ្រប់​សាខា​ទាំង​៣៤ របស់​ធនាគារ ព្រី​ន​ស៍ ដើម្បី​ផ្តល់​ការ​ប្រឹក្សា​ផ្នែក​ធានា​រ៉ាប់រង ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជាមួយ​យើង​។ យើង​បាន​រួម​បញ្ចូល​ប្រព័ន្ធ​ទូទាត់​បុព្វលាភ​ជាមួយ អេ អាយ អេ ដែល​ផ្តល់​ឱ្យ​អតិថិជន​របស់​យើង​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់​ទៅ អេ អាយ អេ ភ្លាម​ៗ​នៅ​លើ​កម្មវិធី PRINCE Mobile ។​

ធនាគារ​ឈ្នះ​ពានរង្វាន់​សម្រាប់​កម្ពុជា ដែល​ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ

ពានរង្វាន់​អន្តរជាតិ​ដែល​យើង​បាន​ឈ្នះ​កន្លង​មក

ជា​ចុង​ក្រោយ ធនាគារ ព្រី​ន​ស៍ ថ្មី​ៗ​នេះ​បាន​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ជា​ច្រើន​ក្នុង​ផ្នែក​នវានុវត្តន៍ គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធន​តូច និង​មធ្យម អភិបាលកិច្ច​សាជីវកម្ម​ដ៏​តឹងរ៉ឹង ទំនួល​ខុស​ត្រូវ​សង្គម​ដែល​មាន​ឥទ្ធិពល (CSR) និង​ធនាគារពាណិជ្ជ​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន និង​ដៃគូ​អាជីវកម្ម​ដ៏​មាន​តម្លៃ​ទាំងអស់​របស់​យើង ដែល​ជា​កត្តា​ជំរុញ​ឱ្យ​យើង​សម្រេច​បាន​នូវ​សមិទ្ធផល​នេះ​។ នេះ​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​យើង និង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​ធ្វើ​ឱ្យ​ធនាគារ ព្រី​ន​ស៍ ក្លាយជា​ធនាគារ​ជម្រើស​ទី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ៕ អត្ថបទ​សហការ