រាជធានីភ្នំពេញ ៖ ផ្សារទំនើបឡាក់គី គឺជាផ្សារទំនើបលក់រាយឈានមុខគេ ក្នុងចំណោមផ្សារទំនើបជាច្រើន ដែលបានប្រកាសបើកកម្មវិធីពិសេសមិនធ្លាប់មានពីមុនមកគឺ “ធានាតម្លៃ ឬ LOWER PRICES THAT LAST” ដាក់លក់ទំនិញស្រស់ និងគ្រឿងទេសដែលចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃចំនួន ៦០ ប្រភេទ ក្នុងតម្លៃទាបជាងមុន ២០% មានរយៈពេលជិត ៣ ខែពេញ ចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារទំនើបឡាកគី នៅថ្ងៃទី ១៤ កក្កដា ២០២៣ ។
ដូចដែលយើងបានដឹងមកហើយថា បច្ចុប្បន្នតម្រូវការលើទំនិញស្រស់ និងគ្រឿងទេសមានការកើនឡើងយ៉ាងគំហុកដែលធ្វើឱ្យតម្លៃទំនិញក្នុងទីផ្សារកើនឡើងផងដែរ ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ផ្សារទំនើបឡាក់គី បានរៀបចំកម្មវិធី “ធានាតម្លៃ ឬ LOWER PRICES THAT LAST” ក្នុងគោលបំណង ជួយគាំទ្រនិងសន្សំសំចៃសេដ្ឋកិច្ចគ្រួសាររបស់អតិថិជន ជាពិសេសជាចំណែកដ៏សំខាន់ក្នុងការជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ។
កម្មវិធីនេះ គឺធ្វើឡើងស្របតាមលទ្ធផលនៃការស្រាវជ្រាវដ៏ស្វិតស្វាញរបស់ក្រុមការងារនៃផ្សារទំនើបឡាក់គីលើផលិតផល ដែលពិតជាចាំបាច់សម្រាប់តម្រូវការអតិថិជនប្រចាំថ្ងៃដូចជាទំនិញស្រស់ និងគ្រឿងទេសប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃដែលមិនធ្លាប់មានពីមុនមក ។ ផ្សារទំនើបឡាក់គី មានឆន្ទៈក្នុងការរក្សាតម្លៃទាបនេះក្នុងរយៈពេលយូរ ។ ដូច្នេះអតិថិជន អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីដ៏អស្ចារ្យនេះ ។
ផលិតផលចាំបាច់ដែលអតិថិជនភាគច្រើនបានទិញអតិថិជនអាចតាមដានមើលទំនិញដែលមានតម្លៃពិសេសបំផុតទាបជាងទីផ្សារទូទៅរហូតដល់ ២០% លើផលិតផលចាំបាច់ជិត ៦០ ប្រភេទ ដូចជាទំនិញស្រស់ ផលិតផលថែរក្សាសម្រស់និងសុខភាព គ្រឿងទេស ក៏ដូចជាផលិតផលចាំបាច់ជាច្រើនទៀត ។
តម្លៃលើសពីអស្ចារ្យ លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើប និងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា “ពួកយើងបានស្តាប់ និងធ្វើសកម្មភាពលើអ្វីដែលអតិថិជនគិតថា សំខាន់សម្រាប់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ ដូចជាតម្រូវការលើទំនិញដែលមានតម្លៃធូរថ្លៃ ទំនិញស្រស់មានគុណភាពល្អជាងគេ ជាមួយនឹងបទពិសោធន៍នៃការទិញទំនិញដ៏សប្បាយរីករាយ ដែលទាំងអស់នេះគឺពួកយើងកំពុងផ្តល់ឱ្យអតិថិជន ។ ”
លោកបានបន្តទៀតថា “ជាមួយនឹងការបើកកម្មវិធី ធានាតម្លៃ ពួកយើងនឹងនាំយកនូវអ្វីដែលអតិថិជនត្រូវការ ។ ការដាក់លក់ក្នុងតម្លៃទាបនេះគឺប្រព្រឹត្តទៅក្នុងរយៈពេលយូរស្របជាមួយការផ្តល់ជូននូវទំនិញមានគុណភាពខ្ពស់ដែលអតិថិជនអាចមានលទ្ធភាពទិញ ជាពិសេស អំឡុងពេលនៃតម្លៃទំនិញមានការកើនឡើងជាសកល ។” សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើបឡាក់គី សូមចូលទៅកាន់តំណរភ្ជាប់ ៖ luckysupermarketcambodia | Instagram, Facebook, TikTok | Linktree
សម្រាប់តំណរភ្ជាប់តាមដានប្រូម៉ូសិន ៖ https://bit.ly/LPTLatLucky ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ