ធនាគារ មេយប៊ែង ស្វាគមន៍អតិថិជនមកកាន់ទីតាំងថ្មីនៃសាខាបាត់ដំបង
ខេត្តបាត់ដំបង ៖ ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) ដែល…
ខេត្តបាត់ដំបង ៖ ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) ដែល…
ខេត្តបាត់ដំបង ៖ ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) ដែល ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា ទទួលស្វាគមន៍អតិថិជនរបស់ខ្លួនមក កាន់ទីតាំងថ្មីនៃសាខាបាត់ដំបង ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងនៃ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន ។

ទីតាំងថ្មីនេះស្ថិតនៅក្នុងសំណង់អភិរក្សដ៏ស្រស់ស្អាត ក្នុងក្រុងបាត់ដំបង ទីក្រុងបុរាណ ដែលឈានមុខគេក្នុងការផលិតអង្ករ ។ ធនាគារ មេយប៊ែង បានរក្សាយ៉ាងល្អនូវទ្រង់ទ្រាយ ដើមរបស់អគារ តែក៏បានបំពាក់នូវបរិក្ខាទំនើបៗក្នុងបរិវេណធនាគារ ដើម្បីបំពេញតាម សេចក្តីត្រូវការរបស់អតិថិជនក្នុងស្រុក ។

ដើម្បីអបអរសារទរការបើកដំណើរការទីតាំងថ្មីនៃសាខាបាត់ដំបងនេះ ធនាគារ មេយប៊ែង បានរៀបចំ «កម្មវិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អតិថិជន» ដើម្បី សម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការគាំទ្រពីសំណាក់អតិថិជនកន្លងមក ។ កម្មវិធីនេះក៏មានបទបង្ហាញអំពីប័ណ្ណឥណទាន Maybank 2 cards របស់ធនាគារ មេយប៊ែង ដែលទើបនឹងដាក់ឱ្យដំណើរការនាពេលថ្មីៗនេះផងដែរ ។

ប័ណ្ណនេះ ត្រូវបានរចនាឡើងតាមលំនាំឆ្នូតខ្លា ដែលតំណាងឱ្យភាពក្លាហាន ភាពរឹងមាំ និងភាពជាអ្នកដឹកនាំ ដែលជាគុណតម្លៃដែលធនាគារ មេយប៊ែង តែងតែប្រកាន់ខ្ជាប់ ។ ការរចនានេះ ក៏ត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងសូត្រមាសខ្មែរ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃ ក្រណាត់ដ៏ប្រណីត និងល្អបំផុតលើពិភពលោក ។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា ៖ «យើងពិតជាមានមោទកភាព ដែលបានចូលរួម ចំណែកក្នុងការអភិរក្សអគារប្រវត្តិសាស្ត្រ ក្នុងខេត្តបាត់ដំបងមួយនេះ ។ អគារនេះមិនមែន ត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានទីតាំងល្អសិ្ថតនៅចំកណ្តាលទីក្រុង ។ យើងសង្ឃឹមថា អតិថិជនរបស់យើងនឹងរីករាយជាមួយនឹងអារម្មណ៍មួយ នៃទិដ្ឋភាពសម័យ មុន ខណៈពេលដែលប្រើប្រាស់សេវាកម្មធនាគារជាមួយពួកយើង» ។

ទីតាំងថ្មីនេះ មានបរិវេណសាលធនាគារធំជាងមុនជាមួយការរៀបចំកន្លែងរង់ចាំ ដែល ផ្តល់ផាសុកភាព កន្លែងចតយានយន្តធំទូលាយ និងក្រុមការងារបម្រើអតិថិជនដែលប្រកប ដោយវិជ្ជាជីវៈ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនដែលមានកំណើនជាលំដាប់ ។ ទីតាំងថ្មីនេះផងដែរ ក៏ផ្ដល់នូវសេវាធនាគារ និងហិរញ្ញវត្ថុដ៏ពេញលេញ ដែលរួមមានសេវា កម្មធនាគារបុគ្គល ធនាគារកិច្ចពាណិជ្ជកម្ម និងសេវាធានារ៉ាប់រង ។ ទីតាំងនេះក៏បានបំពាក់ ជាមួយនឹងម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ដែលបើកដំណើរការ ២៤ ម៉ោង ។

លោក រ័ត្ន សោភ័ណ្ឌ បានបន្ថែមទៀតថា ៖ «ចាប់តាំងពីការផ្លាស់ប្តូរមកកាន់ទីតាំង ថ្មីនេះ យើងបានទទួលការស្វាគមន៍ពីសំណាក់អតិថិជនរបស់យើងយ៉ាងកក់ក្តៅ ហើយយើង ក៏សង្កេតឃើញថា មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន និងមតិវិជ្ជមានជា ច្រើនអំពីទីតាំងថ្មីនេះ ។ ខ្ញុំជឿជាក់ថា សាខាថ្មីនេះ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ការ ពង្រីកអាជីវកម្មរបស់អតិថិជនយើងក្នុងខេត្តបាត់ដំបង ហើយយើងប្តេជ្ញា ក្នុងការបន្តផ្តល់នូវ បទពិសោធន៍ធនាគារល្អបំផុតជូនអតិថិជន» ។
សាខានេះមានទីតាំងស្ថិតនៅលើផ្លូវលេខ ៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ