ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ដា​ណា ទ្រី សម្ពោធ​ផលិតផល​ថ្មី​ ឡេ​លាប​ស្បែក​ឱ្យ​ស និង​មាន​សំណើម WHITENING JOJOBA NNP

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ឌី​ង ឯ​.​ក…

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២៣ ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ឌី​ង ឯ​.​ក បាន​សម្ពោធ​ផលិតផល​ថ្មី​មួយទៀត ដែល​ជា​ឡេ​លាប​ស្បែក​ជួយ​អោយ​សរ​លោង និង​មាន​សំណើម មានឈ្មោះ​ថា WHITENING JOJOBA​ NNP ។

នា​ឱកាស​សម្ពោធ​ផលិតផល​ថ្មី នៅ​ដឺ​ព្រៀម​មៀម សែន​សុខ សិន​ធ័​រ លោក​ជំទាវ​ឧកញ៉ា ទ្រី ដា​ណា អគ្គ​នាយិកា​ក្រុមហ៊ុន ដា​ណា ទ្រី (​ខេ​ម​បូ​ឌា​) ត្រេ​ឌី​ង ឯ​.​ក បានឱ្យ​ដឹង​ថា​៖ «​តាម​ពិត​ទៅ​ផលិតផល​នេះ​មាន​លក់ ក្នុង​ប្រទេស​កម្ពុជា​យូរ​មក​ហើយ ហើយ​ក្នុង​ឆ្នាំ​២០២៣​នេះ យើង​មានការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មី គឺ​យើង update ទាំង​សាច់ update ទាំង​ក្លិន រួម​ទាំង​គុណភាព​ផង​ដែរ​ ។ យើង​ឃើញ​ថា​កន្លង​មក មាន​បងប្អូន​ខ្លះ​គាត់​លាប​ឡេ ដែល​មិន​មាន​ប្រវត្តិ​ត្រឹមត្រូវ ច្បាស់លាស់ និង​មិន​មាន​ស្តង់ដារ​ត្រឹមត្រូវ ចឹងពេលដែល​ពួក​គាត់​ប្រើ​យូរ​ៗ​ទៅ គឺ​ស​តែ​ពី​ដំបូង​នោះ​ទេ បន្ទាប់​ពី​នោះ​ស្បែក​នឹង​ចាប់ផ្តើម​ស្ងួត និង​បែក​អាច​ម៍​រុយ និង​ចេញ​សង្វាថែមទៀតផង ទាំងនេះ​គឺជា​ចំណុច​សំខាន់ ហើយ​អ្វី​ដែល​សំខាន់របស់ JOJOBA ដែល​ក្រុមហ៊ុន ដា​ណា ទ្រី យក​ចូល​ពេល​នេះ គឺ​មាន​សារជាតិ​ផ្តល់​សំណើម បំបាត់​សង្វា និង​ជួយ​អោយ​ស្បែកស​ភ្លឺ​ចេញពី​ខាងក្នុង​បែប​ធម្មជាតិ​»​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ តារា​សម្តែង​លោក សេង មង្គល ក៏ត្រូវបានប្រកាសថា​ជា​ ទូតសុឆន្ទៈ ​នៃ​ផលិតផល​ថ្មី​នេះ​ដែរ ។ តា​រយៈ​លោក​ជំទាវ​ឧកញ៉ា ទ្រី ដា​ណា បាន​បន្ត​ថា មូលហេតុ​ដែល​លោក​ជំទាវ​ឧកញ៉ា ជ្រើសរើស​លោក មង្គល ជា ទូតសុឆន្ទៈ ឡេ​លាប​ស្បែក JOJOBA នោះ​គឺ ជា​ញឹក​ញ៉ាប់​ពួក​គាត់​បាន​ធ្វើការ​ជាមួយ​គ្នា ហើយ​លោក​ជំទាវ​មើលឃើញ​ថា​លោក មង្គល ធ្វើការ​ងារ​បាន​ល្ អ។ យើងដឹងស្រាប់ហើយថា ​មួយ​រយៈ​ក្រោយ​នេះ​លោក​ជំទាវ​ និង​លោក មង្គល ឧស្សាហ៍​ថត​រឿង​ជាមួយ​គ្នា ដូចនេះលោក​ជំទាវ​បាន​សង្កេត​ឃើញ​ថា​ស្បែក​លោក​មង្គល ដូច​ស្រអាប់​ ។

ក្រោយឃើញស្បែកលោក មង្គល ស្រអាប់ លោក​ជំទាវ​ឧកញ៉ា ទ្រី ដា​ណា បានបន្តដូចនេះថា ​៖ «​បន្ទាប់​ពី​បានឃើញ​លោក​មង្គល​មាន​ស្បែក​ស្រអាប់ ខណៈ​ខ្ញុំ​ចង់​ដឹង​ថា​ឡេ​របស់ខ្ញុំ​មាន​គុណភាព​កម្រិត​ណា​! ចឹ​ង​ខ្ញុំ​ក៏​ចាប់​គាត់​លាប​ឡេ​របស់ខ្ញុំ បន្ទាប់​មក​ខ្ញុំ​ក៏​អោយ​ឡេ​ទៅ​គាត់​សាក​លាប​បន្ត​ទៀត​ ។ ក្រោយ​គាត់​លាប​ឡេ​នេះ​ហើយ​ យើង​ឃើញ​ថា​គាត់​មាន​ស្បែក​ស​ស្អាត​ពិតមែន​» ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា នៅ​ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល ឡេ​លាប​ស្បែក​អោ​យស JOJOBA NNP ក៏​មានការ​អ​ញ្ចើ​ញ​ចូលរួម ពី​តំណាង​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស ព្រមទាំង​តារា​សម្ដែង និង​តារា TikTok ជា​ច្រើន​ដែល​បាន​បង្ហាញខ្លួន លើ​កំរាលព្រំ​ពណ៌​ក្រហម​ផង​ដែរ ៕ អត្ថបទ​សហការ