រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំមុន អ្នកនាង កៅ ភីរ៉ាន់យ៉ា ត្រូវបានគេស្គាល់ថា ជាអ្នកលក់អនឡាញដែលលេចធ្លោមួយរូប គឺផលិតផលថែរក្សាសម្រស់ (Skin Care) ! ដោយសំឡឹងឃើញនូវសក្តានុពលនៃអាជីវកម្មរបស់ខ្លួន អ្នកនាង កៅ ភីរ៉ាន់យ៉ា បានងាកមកពង្រីកមុខជំនួញតាមរយៈការបង្កើតនូវតំណាងចែកចាយនៅក្នុងអំឡុងឆ្នាំ ២០១៩ ។
បច្ចុប្បន្ន អ្នកនាង កៅ ភីរ៉ាន់យ៉ា គឺជាអគ្គនាយិកាក្រុមហ៊ុន Rothaya Brand ចរាចរណ៍ផលិតផលគ្រឿងសម្អាង ម៉ាក Rothaya Brand ថែរក្សាសម្រស់ពីចុងជើងដល់ចុងសក់ សរុប ២៤ ប្រភេទ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ។
ផលិតផលម៉ាក Rothaya Brand បានយកឈ្នះបេះដូងរបស់អតិថិជន តាមរយៈការផ្តល់នូវទំនុកចិត្ត ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ចីការ ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់ អ្នកនាង កៅ ភីរ៉ាន់យ៉ា ។
ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកនាង កៅ ភីរ៉ាន់យ៉ា បានបោះទុនចាប់យក កញ្ញា BOBBY Stella តារា ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងផ្សព្វផ្សាយឲ្យផលិតផលថែរក្សាសក់ម៉ាក Rothaya Brand ហើយក៏មានគម្រោងនឹងជ្រើសរើសតារាផ្សេងទៀត ដើម្បីអោយក្លាយជា BA ដូចគ្នា សម្រាប់ផលិតផលផ្សេងទៀតផងដែរ ។
អ្នកនាង កៅ ភីរ៉ាន់យ៉ា កំពុងរួមចំណែកយ៉ាងធំក្នុងការផ្តល់ឱកាសការងារ និងជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ តាមរយៈការមប្រើការងារនៅក្រុមហ៊ុន Rothaya Brand ដោយផ្ទាល់ និងដោយប្រយោល ឬក៏ធ្វើជាតំណាងចែកចាយបន្តទូទាំង ២៥ ខេត្ត-ក្រុង ។
ក្រៅពីបង្កើតការងារឲ្យប្រជាជនក្នុងស្រុក អ្នកនាង កៅ ភីរ៉ាន់យ៉ា ពុំដែលភ្លេចនូវការងារសប្បុរសធម៌ ចូលរួមជួយកុមារកំព្រា ចាស់ជរា ប្រជាជនក្រីក្រ ខ្សត់ខ្សោយ និងមន្ទីរពេទ្យគន្ធាបុប្ផាជាដើម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ