ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Pernod Ricard Cambodge ចាប់ដៃ​គូជាមួយ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ (ISC) ដើម្បី​បង្កើត​ស្តង់ដារ និង​បទ​ប្បញ្ញត្តិ ផ្នែក​ស្រា​បំ​ណិ​ត​អង្ករ​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ 2023 ក្រុមហ៊ុន Pernod Ricard…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២៩ ខែឧសភា ឆ្នាំ 2023 ក្រុមហ៊ុន Pernod Ricard Cambodge និង​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា (ISC) ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​(MISTI) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ស្តី​ពី​ការ​ការ​អភិវឌ្ឍន៍​ស្តង់ដារ និង​បទបញ្ញត្តិ ផ្នែក​ស្រា​បំ​ណិ​ត​អង្ករ​កម្ពុជា ក៏​ដូច​ជា​កា​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​ស្រា​-​ស កេ​រដំណែល​របស់​កម្ពុជា ជា​មោទនភាព​ជាតិខ្មែរ​ ។

រាប់​ពាន់​ឆ្នាំ​មក​ហើយ “​ស្រា​-​ស​” ដែល​ជា​ស្រា​អង្ករ​បុរាណ​ត្រូវ​បាន​ចាត់ទុកជា​ស្រា​នៃ​វប្បធម៌​ខ្មែរ​” និង​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ឱសថ​ព្យាបាល ​។ ស្រា​-​ស ជា​ប្រភព​ចិញ្ចឹមជីវិត​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី​នៅ​ជនបទ អ្នក​ផលិត​ខ្នាត​តូច និង​ជំរុញ​សេដ្ឋកិច្ច​កសិកម្ម​នៅ​តាម​ជនបទ ​។ យ៉ាងណាមិញ​ ការ​ផលិត​ស្រា​ក្នុងស្រុក​បែប​សិប្បកម្ម តែងតែ​មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​អើរ​ពើរ អំពី​ស្តង់ដារ​ផលិត​ និង​សុវត្ថិភាព​ដែល​ជា​លទ្ធផល​បញ្ហា បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព និង​មិន​មាន​កំណត់​ត្រា​ដាក់​អោយ​ប្រើប្រាស់​នៅឡើយ​ ។

ដូច​គ្នា​ទៅ​និង​ផលិតផល​អាហារ ផលិតផល​គ្រឿង​ស្រវឹង​គួរតែ​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​ដើម្បី​ការពារ​សុខុមាលភាព និង​សុវត្ថិភាព​អ្នក​ទទួលទាន​ ។ ស្តង់ដារ​កំណត់​អត្តសញ្ញាណ​ជា​ច្រើន​សម្រាប់​ផលិតផល​គ្រឿង​ស្រវឹង​ទាំងឡាយ​/​នានា គឺជា​មធ្យោបាយ​មួយ ​ក្នុង​ការ​គ្រប់គ្រង​គុណភាព​ផលិតផល​សិប្បកម្ម​នេះ ដើម្បី​មានការ​ជាក់ច្បាស់​ក្នុង​ការ​ការពារ​សុខុមាលភាព និង​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់​ការ​ទទួលទាន​ទូទៅ​ ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា មិន​ទាន់​មាន​កំណត់​និយម​ន័យ​នូវ “​អ្វី​ជា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​” នៅឡើយ​ទេ​ ។ Pernod Ricard Cambodge ជឿជាក់​ថា​យើង​មាន​តួនាទី​ធានា​ការពារ​បរិស្ថាន​សុខុមាលភាព​និង​សុវត្ថិភាព ដែល​វា​និង​ចូល​មក​ផ្តោត​ទៅ​លើ​គ្រឿង​ស្រវឹង ហើយ​កិច្ច​ការងារ​លើ​ផលិតផល​ស្រា​-​ស គឺជា​ជំហាន​ដ៏​សំខាន់​ដំបូង​បង្អស់ ពីព្រោះ ស្រា​-​ស ជា​ជម្រើស​នៃ​ការ​ប្រើប្រាស់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ដូច្នេះ យើង​សង្ឃឹមថា​ការ​ចាប់ដៃ​គូ និង​សហការ​ជាមួយ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ (MISTI) ដើម្បី រៀបចំ​/​បង្កើត​បទ​ប្បញ្ញត្តិ​ចង​ភ្ជាប់​ប្រភេទ​ភេសជ្ជៈ​ផ្សេង​ទៀត​ផង​ដែរ​ ។

ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) បាន​កត់សម្គាល់​នូវ​ព្រឹត្ដិការណ៍​សំខាន់​មួយ ពោល​គឺ​ការ​អភិវឌ្ឍន៍​ស្តង់ដារ និង​បទបញ្ញត្តិ ផ្នែក​ស្រា​បំ​ណិ​ត​អង្ករ​កម្ពុជា ដែល​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​មាន​ដូច​ជា ៖ ជួយ​លើកកម្ពស់​តម្លៃ​នៃ​កេរមរតក​ស្រា​-​ស ខ្មែរ និង​បន្ត​រួមចំណែក​ដល់​ផលិតកម្ម កសិកម្ម​ក្នុងស្រុក គាំទ្រ​ជីវភាព​របស់​ស្ត្រី​នៅ​តាម​ជនបទ​ដែល​ជា​ផលិតករ​ខ្នាត​តូច​ដ៏​សំខាន់​មួយ​ និង​ផ្តល់​វិធី​យន្តការ​មួយ​ដើម្បី​ចុះបញ្ជី​អ្នក​ផលិត​ស្រាស​ក្នុងស្រុក និង​ជួយ​ជ្រុំ​ជ្រែង​ពួក​គាត់​ឱ្យ​មានឱកាស​ដំណើរការ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ជា​ផ្លូវការ​ ។

លោក Daren Ong នាយក​គ្រប់គ្រង​ក្រុមហ៊ុន Pernod Ricard Cambodge បាន​គូសបញ្ជាក់​ថា “​នេះ​គឺជា​កិច្ចសហការ​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង ដោយហេតុ​ថា​យើង​មិន​ត្រឹមតែ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ស្តង់ដារ និង​បទ​ប្បញ្ញត្តិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​ផ្សព្វផ្សាយ​ដល់​ភាគី​ពាក់ព័ន្ធ​នានា​ឱ្យ​កាន់តែ​ទូលំទូលាយ ជា​ពិសេស​អ្នក​ផលិតករ​ក្នុងស្រុក រួម​គ្នា​ដើម្បី​លើក​ស្ទួយ​ស្រាស​ខ្មែរ ជា​មោទនភាព​ជាតិ កិច្ច​សិក្សារ​ស្រាវជ្រាវ​ដំបូង​របស់​ស្រា​-​ស សេន​សូ​តា SENSOTA ដែល​ផលិត​នៅ​ខេត្តតាកែវ​» ​។

ឯកឧត្តម ចាន់ សុ​ផា អគ្គនាយក ISC បាន​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន Pernod Ricard Cambodge ផ្នែក​វិស័យ​ឯកជន​ដ៏​សកម្ម​មួយ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ស្រា​-​ស កម្ពុជា​ដែល​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និងរីក​ចម្រើនរ​ជា​ផ្លូវការ​ទៅ​លើ​វិស័យ​ស្រា​-​ស ដែល​ភាគច្រើន​មិន​មាន​កំណត់​ត្រា​ ៕ អត្ថបទសហការ