ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្លង់​រឹង​ជាង​ ១ ​ម៉ឺន​បណ្ណ បុរី​ឡេ​ង ​ណា​វ៉ា​ត្រា ចែក​ជូន​អតិថិជននៅ​គម្រោង​ខេត្តបាត់ដំបង

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អតិថិជន​ជាង ២​ ពាន់​នាក់​ បាន​អញ្ជើញ​មក​ទទួល​ប្លង់​ដី និង​ផ្ទះដោយ​ផ្ទាល់​ពី​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​បាន​ទិញ​នា​ពេល​កន្លង​មក…

ខេត្តបាត់ដំបង ៖ អតិថិជន​ជាង ២​ ពាន់​នាក់​ បាន​អញ្ជើញ​មក​ទទួល​ប្លង់​ដី និង​ផ្ទះដោយ​ផ្ទាល់​ពី​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​បាន​ទិញ​នា​ពេល​កន្លង​មក នៅ​គម្រោង​អភិវឌ្ឍន៍​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា សាខា​ខេត្តបាត់ដំបង ​។ ពិធី​ចែក​ជូន​ប្លង់​រឹង​ជាង ១​ ម៉ឺន​បណ្ណ​ នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​អ្នកឧកញ៉ា​នៅ​គម្រោង​អភិវឌ្ឍន៍​បុរី​ឡេ​ង​ណា​វ៉ា​ត្រា សាខា​បាត់ដំបង​ ដែល​ស្ថិត​ក្នុងភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី ​២៦ ខែ ឧសភា ឆ្នាំ ២០២៣​ នេះ​ ។

គម្រោង​អភិវឌ្ឍន៍​បុរី​ ឡេ​ង​ ណា​វ៉ា​ត្រា សាខា​ខេត្តបាត់ដំបង​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទាំង​គម្រោង​បុរី​ និង​គម្រោង​ដី​ឡូ​តិ៍​ក្នុង​នោះ​អ្នកឧកញ៉ា​ក៏​បាន​ធ្វើ Resort ដ៏​មាន​ភាព​ទាក់ទាញ ខណៈ​ដែល​នៅ​ក្នុង​គម្រោង​មួយ​ថ្ងៃមួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​ចូល​ទស្សនា​កំសាន្ត​ជា​ច្រើន​នាក់ រៀងរាល់ថ្ងៃ ដែល​ចំណុច​នេះ​ គឺជា​សកម្មភាព​ចលនា​សេដ្ឋកិច្ច ទេសចរណ៍​មួយ​យ៉ាង​សំខាន់​ចូលរួម​អភិវឌ្ឍន៍ សង្គម​ជាតិ ជាមួយ​រដ្ឋាភិបាល ពិសេស នៅ​ក្នុង​ខេត្តបាត់ដំបង​ដោយ​ផ្ទាល់​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​មាន​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ហើយ​ក៏​ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​កន្លែង​កំសាន្ត​ជា​ច្រើន​សម្រាប់​ប្រជាជន​មាន​ភាព​សប្បាយ​រីករាយ ​។

ជាមួយ​គ្នា​នោះ​ដែរ​គម្រោង​របស់​ក្រុមហ៊ុន បុរី ឡេ​ង ណា​វ៉ា​ត្រា គឺជា​ក្រុមហ៊ុន​ខ្មែរ​មួយ​ដ៏​សកម្ម​ដែល​មាន​គោលការណ៍​លក់ ដី និង​ផ្ទះ​នៅ​ក្នុង​តម្លៃ​ធូរ​ថ្លៃ ដែល​ធ្វើ​ឱ្យ​អ្នកមាន​ជីវភាព​ក្រោម​មធ្យម និង​មធ្យម​មានឱកាស​ទិញ​បាន​នៅ​ដី​ក៏​ដូច​ជា​លំនៅ​ឋាន​រស់នៅ​ដោយ​សមរម្យ​ ។ លើស​ពី​នេះ​អតិថិជន​ដែល​បាន​ទិញ​ពី​គម្រោង​បុរី ឡេ​ង ណា​វ៉ា​ត្រា នា​ពេល​កន្លង​មក គឺ​មាន​ឪ​កាសលក់​ចេញ​ចំណេញ​ច្រើន​ទៀត​ផង ​។

នៅ​ក្នុង​ឱកាស​ពិធី​ទទួល​បណ្ណ​ប្លង់​រឹង​កម្ម​សិទ្ធ​នោះ បងប្អូន​ដែល​ជា​អតិថិជន​បាន​សម្ដែង​ទឹក​ទឹកមុខ​សប្បាយ​រីករាយ​ជាង​ខ្លាំង នៅ​ពេល​បាន​ទទួល​បណ្ណ​ពិត ហើយ​បាន​ជួប​អ្នកឧកញ៉ា ឡេ​ង​ណា​វ៉ា​ត្រា ដែល​ជា​ម្ចាស់​គម្រោង​ផ្ទាល់ ​។

ថ្លែង​នៅ​ចំពោះ​មុខ​អតិថិជន​ជា​ច្រើន​ពាន់​នាក់ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា បាន​សម្តែងនូវ​អំណរ​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​អតិ​ជន​ជា​ខ្លាំង ដែល​បាន​ជឿជាក់​គាំទ្រ​ដល់​គម្រោង​បុរី ឡេ​ង ណា​វ៉ា​ត់​ត្រា ​។ ទន្ទឹម​គ្នា​នោះ​ដែរ អ្នកឧកញ៉ា​ក៏​បាន​ធ្វើការ​សូមទោសដល់​អតិថិជន​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​មានការ​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​ប្លង់ ក៏​ដូច​ជា ការ​សាងសង់​ផ្ទះ​ជាដើម តែ​ទោះជា​យ៉ាងណា​ក្ដី ក្រុមហ៊ុន​បាន​ប្ដេជ្ញា​ចិត្ត ព​ន្លឿ​ន ការ​សាងសង់ ដើម្បី​ឲ្យ​ទាន់​តាម​កិច្ចសន្យារ ដោយ​មិន​ឲ្យ​អតិថិជន​ខកបំណង​ឡើយ ​។

បន្ថែម​ទៅ​ទៀត អ្នកឧកញ៉ា​ក៏​ផ្ដាំផ្ញើ​ទៅ​អតិថិជន ក៏​ដូច​ជា​ពុក​ម៉ែ​បងប្អូន​ខ្មែរ​ទាំងអស់​សូមកុំ​ជឿ​លើ​ជន​អគតិ​មួយ​ចំនួន​ដែល​កំពុង​តែងតែ​ដើរ បំប៉ោង​ព័ត៌មាន ក្នុង​គោលបំណង​ចង់​បំផ្លាញ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​ឲ្យ​ដួល​រលំ ​។

បណ្ណ​កម្ម​សិទ្ធ​ជាង ១ ​ម៉ឺន​ឡូ​តិ៍ បាន​ធ្វើ​រួចរាល់ ដែល​ក្រុមហ៊ុន​បាន​ចែក​ជូន​នេះ គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​របស់​អតិថិជន​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​សាខា​ខេត្តបាត់ដំបង ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​នឹង បន្ត​ចែក​ជូន​ជា​បន្តបន្ទាប់​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ ​។

សូម​បញ្ជាក់​ផង​ដែរ​ថា បុរី​ ឡេ​ង ណា​វ៉ា​ត្រា ឬ គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន ត្រូវ​បានដឹង និង​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​បុរី​ដែល​លក់​ជូន​អតិថិជន​ក្នុង​តម្លៃ​ធូ​ថ្លៃ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ អ្វី​ដែល​កាន់តែ​ពិសេស​ទៅ​ទៀត គឺ​សំណង់​របស់​បុរី មានការ​ធានា​គុណភាព រហូត​ដល់​ទៅ ​៤ ​ឆ្នាំ ដែល​នេះ​ជា​ការ​ធានា​មួយ​មាន​រយៈ​វែង​ជាងគេ មិន​ធ្លាប់​មាន​ ៕ អត្ថបទសហការ