ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិន​ខ្មែរ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ សហគ្រិនភាព​ឱ្យ​កាន់តែ​មាន​ភាព​រស់​រវើក តាម​រយៈ​ការ​រៀបចំ​ថ្ងៃ​បណ្តាញ​ទំនាក់ទំនង ​ប្រព័ន្ធ​អេកូឡូស៊ី

10 ខែ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣៖ សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​បង្កើត​ឡើង​ដោយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​រៀបចំ “​ថ្ងៃ​បណ្តាញ​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​” នៅ​សណ្ឋាគារ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣៖ សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​បង្កើត​ឡើង​ដោយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​រៀបចំ “​ថ្ងៃ​បណ្តាញ​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​” នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់រី​ជិន​ស៊ី ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​អភិវឌ្ឍ សហគ្រិនភាព ​។

ឯកឧត្តម វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​ថា​៖ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព គឺជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន សម្រាប់​លើក​ស្ទួយ​សហគ្រិនភាព និង​ជា​សសរស្តម្ភ នៃ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ដែល​ជា​កម្លាំង​ច​លករ ក្នុង​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​, ការ​បង្កើត​តម្លៃបន្ថែម​, ការ​បង្កើត​ការងារ​, ការ​បង្កើន​ប្រសិទ្ធភាព សេដ្ឋកិច្ច និង ជា​ប្រភព​នៃ​នាវា​នុ​វត្ត​ន៍ ។ រាជរដ្ឋាភិបាល​ចង់​ឃើញ​ធុរកិច្ច​បង្កើត​ថ្មី (Start-up) រីក​លូតលាស់​ក្លាយ ទៅ​ជា​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs), ចង់​ឃើញ​សហគ្រាស​ធុន​តូច (Micro Enterprises) រីក​លូតលាស់​ក្លាយ ទៅ​ជា សហគ្រាស​ធុន​មធ្យម (Medium Enterprises), និង​ចង់​ឃើញ​សហគ្រាស​ធុន​មធ្យម រីក​ចម្រើន​លូតលាស់​អភិវឌ្ឍន៍​ខ្លួន ទៅ​ជា​សហគ្រាស​ធុន​ធំ ព្រមទាំង ចង់​ឃើញ​សហគ្រាស​ទាំងនោះ ជួយ​បង្កើត​តម្លៃបន្ថែម​ឱ្យ​បាន កាន់តែ​ច្រើន ក្នុង​សេដ្ឋកិច្ចជាតិ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ផ្តល់​ជា​វេទិកា​ជូន​ដល់​ដៃគូ​ចូលរួម​ទាំងអស់ ក្នុង​ការ​ផ្សារ​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង និង​បើក​កិច្ច​ពិភាក្សា​ដើម្បី​បង្កើត​បាន​យុទ្ធសាស្ត្រ​ដ៏​កាន់តែ រឹង​មាំ​សម្រាប់​ការ​អនុវត្ត​គម្រោង​នា​ពេល​អនាគត ​។ លើស​ពី​នេះ សហគ្រិន​ខ្មែរ​បាន​លើក​ឡើង​ពី សកម្មភាព​មួយ​ចំនួន​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ដែល​បាន​អនុវត្ត​កន្លង​មក​រាប់​បញ្ចូល​កា​គាំទ្រ​ទាំង ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ ។ រីឯ​វគ្គ​ជជែក​ពិភាក្សា​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់ ដៃគូ​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ចែករំលែក​មតិ​កែ​លម្អ និង​បទ​ពិសោធន៍​ដែល​រួមចំណែក​ដល់​ការ កែ​លម្អ​ប្រព័ន្ធ​អេកូឡូស៊ី ​។

ការ​កសាង​ប្រព័ន្ធ អេកូឡូស៊ី​សហគ្រិនភាព​តម្រូវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចូលរួម​សម្រប សម្រួល​ដើម្បី​ជា​ការ​បង្ហាញផ្លូវ និង បង្កើត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​ស្រប​តាម​តម្រូវការ​របស់​អ្នក ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ​។ ដូច​ច្នេះ អ្នកតំណាង​ប្រហែល ១២០​នាក់ ដែល​មាន មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័ន​គាំទ្រ​វិស័យ​សហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគម បណ្តាញ​ធុរកិច្ច និង​អ្នក​ពាក់ព័ន្ធ​ដ៏​ទៃ​ង​ទៀត​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ។ សហគ្រិន​ខ្មែរ​មាន​តួនាទី​ជា​ថ្នាល​ជាតិ​តែងតែ​បំពេញ​បាន​នូវ​បេសកកម្ម​ដែល​ជម្រុញ​ឲ្យ​អាជីវកម្ម​មាន​ភាព​រីក​ចម្រើន​និង​គាំទ្រ​រាល់​សកម្មភាព​ក្នុង​វិស័យ​សហគ្រិនភាព​ ។

សហគ្រិន​ខ្មែរ ក៏​បាន និង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ជា​ច្រើន​រួម​មាន​ក្រុម​វិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង ស្ថាប័ន​អនុវត្ត​គម្រោង​ផ្សេង​ៗ​ទៀត ក្នុង​ការ​រៀបចំ​គម្រោង​គាំទ្រ​ដល់​អាជីវកម្ម​ទៅ​តាម ដំណាក់កាល​។ ក្រៅពី​សកម្មភាព​ពង្រីក​បណ្តាញ​ទំនាក់ទំនង សហគ្រិន​ខ្មែរ មានកម្ម​វិធី​ជា​ច្រើន ទៀត​រួម​មាន​៖ កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ កញ្ចប់​ថវិកា​ជំនួយ​អភិវឌ្ឍន៍​ទីផ្សារ​នាំ​ចេញ ការ​វិនិយោគ ការពិគ្រោះ​យោបល់ និង​ការ​ណែនាំ សម្រាប់​អាជីវកម្ម​ ។

អំពី​សហគ្រិន​ខ្មែរ

សហគ្រិន​ខ្មែរ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គោលបំណង​កៀរគរ វិនិយោគ និង​គ្រប់គ្រង​ធនធាន​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ដ៏ រស់​រវើក​នៅ​កម្ពុជា ដោយ​ជំរុញ​សកម្មភាព​សហគ្រិន​ទៅ​ដល់​ការ​ច្នៃប្រឌិត និង​ការ​បង្កើត​តម្លៃបន្ថែម នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ​។ សហគ្រិន​ខ្មែរ មាន​ចក្ខុវិស័យ​ក្លាយជា​វេទិកា​ថ្នាល​ជាតិ​សម្រាប់​ការ​លើក កម្ពស់​សកម្មភាព​សហគ្រិន​ក្នុង​វិស័យ​អាទិភាព​ចំនួន​បួន​៖ វិស័យ​បច្ចេកវិទ្យា ផ្តោត​លើ​បច្ចេកវិទ្យា ក្នុង​ធុរកិច្ច​ថ្មី វិស័យ​សេវាកម្ម​ផ្តោត លើ​ផ្នែក​បដិសណ្ឋារកិច្ច និង​ផ្នែក​ដឹក​ជញ្ជូន វិស័យ​កសិកម្ម ផ្តោត​លើ​ផលិតផល​កែ​ច្នៃ​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក​និង​ការ​នាំ​ចេញ និង​វិស័យ​កម្មន្តសាល ផ្តោត​សំខាន់​ទៅ​លើ​ផលិតកម្ម​ជំនួស​ការ​នាំ​ចូល និង​បណ្តុំ​ឧស្សាហកម្ម​សហគ្រាស​ធុន​តូច​និង មធ្យម​ ៕ អត្ថបទសហការ