ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Medileen សម្ពោធ​ផលិតផល​ថ្មី​ក្នុង​ប្រទេសកម្ពុជា គឺជា​ផលិតផល​អ​ហ្គា​និ​ច​សុទ្ធ​ ១០០ ភាគរយ

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន Medileen បាន​សម្ពោធ​ផលិត​ថ្មី​មួយទៀត​ក្នុង​ប្រទេស​កម្ពុជា មានឈ្មោះ​ថា LABOLA ដែល​ផលិតផល​ថ្មី​នេះ​មាន​អត្ថប្រយោជន៍ និង​ផ្តោត​សំខាន់​បំផុត​លើ​ការ​ពង្រឹង​សុខភាព…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមហ៊ុន Medileen បាន​សម្ពោធ​ផលិត​ថ្មី​មួយទៀត​ក្នុង​ប្រទេស​កម្ពុជា មានឈ្មោះ​ថា LABOLA ដែល​ផលិតផល​ថ្មី​នេះ​មាន​អត្ថប្រយោជន៍ និង​ផ្តោត​សំខាន់​បំផុត​លើ​ការ​ពង្រឹង​សុខភាព ។

ក្នុង​ថ្ងៃ​សម្ពោធ​ផលិតផល​ថ្មី កាលពី​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅ​ផ្សារ​ទំនើប​អ៊ី​អន មាន​ជ័យ (​អ៊ី​អន ៣) កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា នាយិកា​ក្រុមហ៊ុន Medileen ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា ៖ «​អត្ថប្រយោជន៍​ផលិតផល​ថ្មី LABOLA ផ្ដោត​សំខាន់​បំផុត​លើ​ការ​ពង្រឹង​សុខភាព ដូច​ជា ជួយ​ពង្រឹង​សួត ជួយ​ដល់​តម្រងនោម ជួយ​ឱ្យ​ស្បែក​ថ្លា ជួយ​ធ្វើ​ឱ្យ​ដំណេក​ស្កប់ស្កល់ ជួយ​សម្រួល​ដល់​ការ​បន្ទោ​របង់ ជួយ​លាង​សម្អាត​ជាតិពុល ជួយ​ពង្រឹង​ប្រ​ព​ន្ធ័​រាង​កាយ​ឱ្យ​រឹង​មាំ​ល្អ​ប្រសើរ សម្រស់​ក្មេង​ជាង​វ័យ​ផង​ដែរ​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នកស្រី ឃេ​ង ឃុន​ណា នាយិកា​ក្រុមហ៊ុន Medileen ប្រចាំ​កម្ពុជា​-​ថៃ បាន​បន្ថែម​ថា រាប់​មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល ៨ ឆ្នាំ​មក​ហើយ ហើយ​វា​ជា​មោទនភាព​មួយ​ដែល​អ្នកស្រី​តែងតែ​ពេញចិត្ត និង​មាន​កម្លាំងចិត្ត​សន្យា​នឹង​ប្រឹងប្រែង​បន្ត​ទៅ​មុខ​រហូត​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ។

អ្នកស្រី ឃេ​ង ឃុន​ណា បន្ត​ថា ៖ «​ចំណុច​ដែល​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​ទំនុកចិត្ត និង​ជឿជាក់​បំផុត​ថា គ្រប់​ផលិតផល Medileen និង​នៅ​តែ​មានការ​បន្ត​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់ មិន​ថា​ក្នុងស្រុក​ឬ​ក្រៅប្រទេស​នោះ គឺ​ទី ១ គុណភាព ៖ ទិស​ដៅ​ក្រុមហ៊ុន​ផ្ដោត​សំខាន់​បំផុត​ត្រង់​ចំណុច​គុណភាព​រាល់​សារធាតុ​ផ្សំ​នីមួយ​ៗ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់ និង​នាំ​ចូល​ពី​ប្រទេស​ល្បី​ៗ ដូច​ជា​ផ្លែ​ទំពាំងបាយជូរ​ដែល​ជា​ធាតុ​ផ្សំ​មួយ​ក្នុង​ផលិតផល Veronika+​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ស្វី​ស ដែល​ជា​ប្រទេស​ដាំ​ដុះ​ទំពាំងបាយជូរ​ប្រកបដោយ​គុណភាព​ល្អ​ផ្តាច់​គេ​ទូ​ទាំង​ពិភពលោក ។ ទី ២ គឺ​ប្រសិទ្ធភាព ៖ ជា​ការ​ពិត​ដែល​អតិថិជន និង​ទទួល​បាន លទ្ធផល​ដូច​ការ​រំពឹង​ទុក​បន្ទាប់​ពី​ប្រើប្រាស់​អស់​ត្រឹមតែ​ប្រអប់​ដំបូង និង​អាច​បន្ត​ប្រើប្រាស់​ជា​បន្តបន្ទាប់ ដើម្បី​ថែ​រទាំ​សុខភាព និង​សម្រស់​ឱ្យ​នៅ​រឹង​មាំ​និង​ក្មេង​បាន​យូរ ដោយ​មិន​ចាំបាច់ មានការ​ភ័យ​ព្រួយ​ថា ផ្តល់​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​» ។

អ្នកស្រី ឃុន​ណា បន្ត​ថា ទី ៣ គឺ​សុវត្ថិភាព ត្រង់​ចំណុច​នេះ សូ​ម្បី​តែ​លោកស្រី​ផ្ទាល់ និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​មិត្ត​ភ័ក្តិ​ក៏​រាប់​បញ្ចូល​ថា ជា​អ្នក​ប្រើប្រាស់​ពិតប្រាកដ ឬ​ហៅ​ថា ជា​អតិថិជន​របស់​ផលិតផល Medilleen ទាំងអស់​ដោយ​ភាព​ជឿជាក់ ។ បន្ថែម​ពី​នេះ Medileen ក៏​មាន​មន្ទីរពេទ្យ និង​មន្ទីរ​ពិសោធន៍​ផ្ទាល់ខ្លួន​ផង​ដែរ ដែល​មាន​អាយុ​ជិត ៤០ ឆ្នាំ​មក​ហើយ មានឈ្មោះ​ថា Rangsit Hospital ស្ថិត​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ។ ទី ៤ គឺ​ក្រុមការងារ​ល្អ ចាត់​ទុក​ថា ជា​សំណាង​មួយ​ដ៏​ធំ​ក្នុង​សំណាង​ជា​ច្រើន​ដោយ Medileen មាន​ក្រុមការងារ​ដ៏​ល្អ និង​រឹង​មាំ​ក្នុង​ការ​ជួយ​សហការ​គ្នា ផ្តល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ទៅ​កាន់​អតិថិជន​ទាំងអស់ មិន​ថា​ក្នុង​ឬ​ក្រៅ​ស្រុក ។ ក្នុង​នោះ​រួម​មាន ៖ Mr. REZAEE MOHAMMAD CEO DUBIA (​មក​ពី​ប្រទេស​ឌូ​បៃ​), HANANCHAPHASORN SETTHATHINAN ( K. JUBJIB ) CEO THAILAND និង​កញ្ញា សុ​ភ័​ក្រ កុ​សុ​ម៉ា CEO ប្រចាំ​ប្រទេស​កម្ពុជា​យើង ក៏​ដូច​ជា​បងប្អូន តំណាង​ចែកចាយ​ទាំងអស់​ទូ​ទាំង​ផ្ទៃ​ប្រទេស ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Medileen បច្ចុប្បន្ន​ក៏​មាន​ផលិតផល​មាន ៥ មុខ ដែល​បាន​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ជោគជ័យ​ខ្លាំង ។ ផលិតផល​មាន ៥ មុខ នោះ​មានមុខ​ងារ និង​ជំនួយ​ផ្សេង​ៗ​គ្នា ដោយ​ទី ១ គឺ Veronika Plus ជំនួយ​ដល់​ស្បែក សក់ ក្រចក ជួយ​ឱ្យ​សម្រស់​នៅ​ក្មេង​ជាង​វ័យ​បាន​យូរ ។ ទី ២ Prerotic Plus សម្រួលការ​បន្ទោ​របង់ លាង​សម្អាត​ជាតិពុល បញ្ចុះ​ជាតិ​អាស៊ីត សម្រក​ខ្លាញ់​ក្បាលពោះ បង្កើន​បាត់​តេ​រី​ល្អ ក្នុង​ខ្លួន ន​ការពារ​ជំងឺឆ្លង​នានា ។ ទី ៣ Atigh Saffron ជំនួយ​ដល់​ការ​គេង​លក់​ស្កប់ស្កល់ បំបាត់​អាកា​រៈ​ស្ត្រេ​ស ឈឺក្បាល​ជា​ប្រចាំ ជំងឺ​បាក់ទឹកចិត្ត​គិត​ច្រើន​ថប់​បារម្ភ បង្កើន​ការ​ចង​ចាំ ជំនួយ​ភ្នែក បេះដូង​ជាដើម ។ ទី ៤ Calaik24 សម្រក​រាង ដុត​ជាតិ​ខ្លាញ់​មួយ​ត​ខ្លួន កាត់​បន្ថយ​ចំណង់​អាហារ ទទួល​តិច​ជាង​មុន និង​ឆាប់​ឆ្អែត​បាន​យូរ ។ និង​ទី ៥ Labola ពង្រឹង​សួត និង​តម្រងនោម ស្បែក​ថ្លា សម្អាត​ជាតិពុល សម្រួលការ​បន្ទោ​របង់ ជួយ​ឱ្យ​ដំណេក​ស្កប់ស្កល់ ពង្រឹង​ប្រព័ន្ធ​រាង​កាយ​ឱ្យ​រឹង​មាំ​ផង​ដែរ ៕ អត្ថបទ​សហការ