ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធី​អបអរសាទរ​ខួប ៥ ​ឆ្នាំ និង​សន្និសីទ​ស្ដី​ពី​ម៉ាក​ថ្មី​របស់ E-GetS!

10 ខែ មុន

​រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ពិធី​អបអរសាទរ​ខួប ៥​ឆ្នាំ និង​សន្និសីទ​ស្ដី​ពី​ម៉ាក​ថ្មី​របស់ E-GetS…

​រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ពិធី​អបអរសាទរ​ខួប ៥​ឆ្នាំ និង​សន្និសីទ​ស្ដី​ពី​ម៉ាក​ថ្មី​របស់ E-GetS ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍ E-GetS ប៉ុណ្ណោះ​ទេ ក៏​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​សម្រាប់​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​នៃ​ម៉ាក​ថ្មី​របស់ E-GetS ផង​ដែរ​។ ដៃគូ​មក​ពី​គ្រប់​មជ្ឈដ្ឋាន និង​មិត្ត​ភ័ក្តិ​ទាំងអស់ បាន​ជួបជុំ​គ្នា ដើម្បី​រំលឹក​ពេលវេលា និង​ញើស​ឈាម​នៃ​ការ​ខិតខំ​តស៊ូ​អតីតកាល​នៅ​ក្នុង​ពិធី​នេះ ព្រមទាំង​អបអរសាទរ​ខួប ៥​ឆ្នាំ​របស់​ក្រុមហ៊ុន E-GetS និង​ទស្សនា​ម៉ាក​ថ្មី​បំផុត​របស់ E-GetS ផង​ដែរ​ ។

ការ​ខិតខំ​ប្រាំ​ឆ្នាំ អបអរសាទរ​រួម​គ្នា

ភ្ញៀវ​កិត្តិយស​ដែល​មាន​វត្តមាន​ក្នុង​ពិធី​នេះ​រួម​មាន ឯកឧត្តម Wu Guoquan ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្តម ម៉​ម អំណត់ រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ឯកឧត្តម ប៉ា វង្ស​វិចិត្រ អនុរដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ឯកឧត្តម ហ៊​ន ធា​រ៉ា អគ្គនាយក​ប្រៃសណីយ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​។ អនុប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា​ ។ អ្នកឧកញ៉ា ទៀ ណា​រ៉ា​វុ​ទ្ធ ប្រធាន​ក្រុមហ៊ុន Jinyun Group​។ ឧកញ៉ា Phu Sae Tong ប្រធាន​/​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Anco Group ។ លោក Zhao Jinhui អនុប្រធាន​អចិន្ត្រៃយ៍​និង​ជា​អគ្គលេខាធិការ​នៃ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​។ លោក Liu Daozhi ប្រធាន​ធនាគារ​ចិន (​ហុងកុង​) សាខា​ភ្នំពេញ​។ លោក Zhu Xinyuan ប្រធាន និង​អ្នកគ្រប់គ្រង​ទូទៅ​នៃ China Huadian Elesai Downstream Hydropower Project (Cambodia) Co., Ltd. ។ លោក Xie Leji អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Viniton (Group) Co., Ltd China Tobacco Guangdong ។ លោកស្រី Fu Jialing នាយក​ក្រុមហ៊ុន Pipay PLC​ ។ កញ្ញា Mina ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន E-GetS ។ លោក Xiao Lianhuo អគ្គនាយក​ក្រុមហ៊ុន E-GetS ។ លោក Chen Quanfu នាយក​ក្រុមហ៊ុន E-GetS ។ លោក Xiao Hongpei នាយក​ប្រតិបត្តិ​ក្រុមហ៊ុន E-GetS រួម​ទាំង​អ្នកតំណាង​សហគ្រាស​សហប្រតិបត្តិការ​សំខាន់​ៗ ម្ចាស់​ហាង អតិថិជន និង​បុគ្គលិក​ក្រុមហ៊ុន​មួយ​ចំនួន​ជាង 600 នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ។

​នៅ​ក្នុង​ពិធី​អបអរសាទរ​នេះ លោក Xiao Lianhuo អគ្គនាយក​ក្រុមហ៊ុន E-GetS បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​។ ជាដំបូង តាង​នាម​ឱ្យ​សហការី​ទាំងអស់​នៃ​ក្រុមហ៊ុន E-GetS សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ និង​ដៃគូ​សហ​ការណ៍ ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​ធំ​នេះ​! ក្រឡេក​ទៅ​មើល​ការ​ខិតខំ​តស៊ូ និង​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល 5 ឆ្នាំ​នេះ លោក​បាន​និយាយ​ថា ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន E-GetS គឺ​មិន​អាច​ឃ្លាតឆ្ងាយ​ពី​ការ​ជឿ​ទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​អតិថិជន ម្ចាស់​ហាង និង​ដៃគូ​សហការ ក៏​មិន​អាច​ឃ្លាតឆ្ងាយ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​ផ្ដល់​ជំនួយ​ពី​មិត្តភក្តិ​មក​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ជាមួយ​ការ​គាំទ្រ​និង​ខិតខំ​ពី​សហសេវិក​ទាំងអស់ ជា​ពិសេស​ការ​គាំទ្រ​និង​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ចិន និង​កម្ពុជា​។ យើង​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ទាំង​អស់នេះ ហើយ​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ដោយ​ស្មោះត្រង់ និង​តបស្នង​ដល់​សង្គម​ដោយ​ចិត្ត​។ ហើយ​ដាក់​ចេញ​នូវ​គោលដៅ​កាន់តែ​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍន៍​នា​ពេល​អនាគត​នៃ​ក្រុមហ៊ុន E-GetS នឹង​សង្ឃឹមថា​បុគ្គលិក​ទាំងអស់​នឹង​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​មុន និង​បន្ដ​បង្កើត​សេវាកម្ម​ថ្មី​ៗ​ថែម​ទៀត ​!

លោក Wu Guoqaun ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​យល់​ស្រប​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​រួមចំណែក​របស់​ក្រុមហ៊ុន E-GetS ក្នុង​ការ​លើក​ស្ទួយ​ផ្នែក​ឌី​ជី​ថ​ល និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​។

លោក​មាន​ប្រសាសន៍​ថា E-GetS បាន​ឆ្លើយ​តប​យ៉ាង​សកម្ម​ចំពោះ​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” ព្រមទាំង​បាន​រួម​បញ្ចូល​គ្នា​នូវ​គំរូ “​សេវាកម្ម​អ៊ីនធឺណិត + ជីវិត​រស់នៅ​” របស់​ប្រទេស​ចិន​នាំ​មក​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​ផ្សព្វផ្សាយ​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​សម្រេច​បាន​នូវ​លទ្ធផល​គួរ​អោយ​កត់សម្គាល់ ដែល​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងស្រុក​ប្រកបដោយ​ប្រសិទ្ធភាព និង​បង្កើន​ឱកាស​ការងារ​។ ទន្ទឹម​នឹង​នោះ ក៏​សង្ឃឹមថា​ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​ឆ្ពោះទៅ​មុខ និង​ខិតខំ​ច្នៃប្រឌិត អោយទៅ​ជា APP បម្រើ​សេវាកម្ម​ជីវិត​លំដាប់​លេខ​មួយ​នៅ​កម្ពុជា និង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ផង​ដែរ ​។

ឯកឧត្តម ម៉​ម អំណត់ រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​នាំសារ​របស់ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ដោយ​ធ្វើការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រួមចំណែក​របស់​ក្រុមហ៊ុន E-GetS ក្នុង​ការ​លើក​ស្ទួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​ប្រទេស​កម្ពុជា ​។

លោក​បាន​មាន​ប្រសាសន៍​ថា E-GetS បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល 5 ឆ្នាំ​ចុង​ក្រោយ​នេះ រួម​ទាំង​បាន​នាំ​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​វិស័យ​អ៊ីនធឺណិត​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ ពួក​យើង​ក៏​លើកទឹកចិត្ត​អោយ​ក្រុមហ៊ុន​ដែល​មាន​សក្តានុពល​ជា​ច្រើន​ដូច​ជា E-GetS មក​ធ្វើការ​វិនិយោគ និង​ចាប់ផ្តើម​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៏​ជូនពរ​អោយ​ក្រុមហ៊ុន E-GetS រឹតតែ​រីក​ចម្រើន រក្សា​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់ និង​បន្ត​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត ​។

ការ​ប្រកាស​ជា​ផ្លួ​វ​ការ​ស្តី​ពី​ម៉ាក​ថ្មី ពិធីជប់លៀង​ល្ងាច​នេះ​ ក៏​បាន​ប្រកាស​ស្តី​ពី​ម៉ាក​ថ្មី​របស់ E-GetS ដោយ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ឈ្មោះ​ពី «E-GetS/柬单点» ទៅ​ជា «E-GetS/简单点» ។

នៅ​ក្នុង​សន្និសីទ​នេះ លោក Xiao Hongpei នាយក​ប្រតិបត្តិ E-GetS បាន​ធ្វើការ​ណែនាំ​ដោយ​ផ្ទាល់​អំពី​ព័ត៌មាន​លម្អិត​នៃ​ម៉ាក​ថ្មី លោក​បាន​ពន្យល់​ពី​អត្ថន័យ​គោល​របស់​ម៉ាក​ថ្មី Logo ថ្មី និង​បង្កើន​ប្រសិទ្ធភាព​នូវ​មុខងារ​ប្រព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ បន្ទាប់​ពី​នេះ ឈ្មោះ​ម៉ា​ស្កូ​តរបស់ E-GetS ក៏​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ដែល​មានឈ្មោះ​ថា «​ទៀន​ទៀន​» យក​ពី​អក្សរ «点» នៃ​ឈ្មោះ​ចិន E-GetS «柬单点» ។

ពួក​យើង​សង្ឃឹមថា​កូន​សេះ «​ទៀន​ទៀន​» ដែល​គួរ​អោយ​ស្រលាញ់​នេះ​អាច​ក្លាយជា​មិត្តភក្តិ​យ៉ាង​ជិត​ស្និត​រវាង E-GetS និង​អតិថិជន​ទាំងអស់ រួម​ទាំង​អាច​ផ្តល់​ជូន​អតិថិជន​នូវ​ការ​រស់នៅ​ប្រកបដោយ​ភាព​ងាយស្រួល ​!

ពី «E-GetS/柬单点» ទៅ​ជា «E-GetS/简单点» មិន​ត្រឹមតែ​ជា​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ម៉ាក​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​តំណាង​អោយ​ការ​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​នៃ​អាជីវកម្ម​របស់ E-GetS ផង​ដែរ​។ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​កម្ពុជា ហើយ​ពង្រីក​បន្តិច​ម្តង​ៗ​ទៅ​កាន់​ប្រទេស​ឡាវ និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ខណៈ​ពេល​ដែល​ពង្រីក​ទីផ្សារ យើងខ្ញុំ​ក៏​បាន​យកចិត្តទុកដាក់​លើ​តម្រូវការ​របស់​អតិថិ​ជិន និង​បន្ត​បង្កើន​ប្រសិទ្ធភាព​នូវ​សេវាកម្ម​ផង​ដែរ​ ។

លោក Xiao Hongpei នាយក​ប្រតិបត្តិ E-GetS បាន​បន្ត​ថា ការ​បង្កើត​ជីវិត​ប្រកបដោយ​ភាព​ងាយស្រួល និង​សាមញ្ញ​សម្រាប់​អតិថិជន​ទាំងអស់​គឺជា​គោលដៅ​ចុង​ក្រោយ​នៃ​ម៉ាក​ថ្មី​របស់ E-GetS ។ លោក​សង្ឃឹមថា E-GetS នឹង​ក្លាយជា​អ្នក​ដែល​អាច​ជួយ​អតិថិជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រស់នៅ​ជាមួយ​ជីវិត​ងាយស្រួល​សាមញ្ញ​នា​ពេល​អនាគត ​។

ជាមួយ​គ្នា​នេះ​ដែរ កញ្ញា Mina តារា​ដ៏​ល្បីល្បាញ​ក្នុង​កម្ពុជា​ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ចូលរួម​ក្មុ​ង​គ្រួសារ E-GetS ហើយ​ក្លាយជា​ទូត​សុ​ឆន្ទៈ​ដំបូង​របស់ E-GetS ដែល​ភាគី​ទាំង​ពីរ នឹង​ចាប់ដៃ​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ​។

E-GetS តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​ម៉ាក “​ជីវិត​គួរតែ​មាន​ភាព​ងាយស្រួល​” ដែល​តែងតែ​ស្វែ​រក​ពី​តម្រូវការ​របស់​អតិថិជន កែ​លម្អ​សេវាកម្ម និង​បង្កើន​គុណភាព​ជា​បន្តបន្ទាប់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ពង្រឹង​នូវ​ជីវិត​រស់នៅ​របស់​អតិថិជន​! សន្និសីទ​ស្តី​ពី​ម៉ាក​ថ្មី​នេះ​បាន​បង្កើត​នូវ​យុគសម័យ​ថ្មី​សម្រាប់ E-GetS ថែម​ទាំង​ជា​សញ្ញា​មួយ​ដែល​ធ្វើ​អោយ E-GetS កាន់តែ​រីក​ដុះដាល​យ៉ាង​ស៊ីជម្រៅ​ក្នុង​វិស័យ​មួយ​នេះ ។ នា​ពេល​អនាគត យើងខ្ញុំ​នឹង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ពង្រីក​ទីផ្សារ​បន្តបន្ទាប់​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ។

ការ​ច្រៀង​រាំ​ដើម្បី​អបអរ និង​ការ​ប្រគល់​ពានរង្វាន់
ជាមួយ​ពេលវេលា និង​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ឥត​ឈប់​ឈរ​ក្នុង​រយៈពេល 5 ឆ្នាំ​រវាង​បុគ្គលិក​ឆ្នើម បុគ្គលិក​ដឹក​ជញ្ជូន និង​ដៃគូ​សហការ​រួបរួម​គ្នា​ទើប​បង្កើត​បានជា E-GetS នា​ពេល​បច្ចុប្បន្ន​នេះ​។ ពិធី​ល្ងាច​នេះ​មិន​ត្រឹមតែ​ជា​ការ​ជួបជុំ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​កោតសរសើរ​ចំពោះ​បុគ្គលិក​ឆ្នើម​ផង​ដែរ​។ ដោយសារ​មាន​ពួក​គាត់​ទាំងអស់​គ្នា ទើប​ធ្វើ​អោយ E-GetS កាន់តែ​ខ្លាំងក្លា និង​រីក​ចម្រើន​ទៅ​មុខ ​។

ក្នុង​ពិធី​ល្ងាច​នេះ E-GetS ក៏​បាន​ផ្តល់​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​ឆ្នើម បុគ្គលិក​ដឹក​ជញ្ជូន និង​ម្ចាស់​ហាង​ដែល​លេចធ្លោ​ក្នុង​ឆ្នាំ​កន្លង​មក​។ ថែម​ទាំង​មាន​ពានរង្វាន់​សម្រាប់​បុគ្គលិក​ដូច​ជា​៖ បុគ្គលិក​ថ្មី​ឆ្នើម បុគ្គលិក​ឆ្នើម និង​ប្រធាន​គ្រប់គ្រង​ឆ្នើម​។ ហើយ​សម្រាប់​បុគ្គលិក​ដឹក​ជញ្ជូន​ក៏​មាន​ពានរង្វាន់​ដូច​ជា​៖ អ្នក​ដឹក​ជញ្ជូន​ឆ្នើម និង​ប្រធាន​អ្នក​ដឹក​ជញ្ជូន​ឆ្នើម​។ រីឯ​ម្ចាស់​ហាង​មាន​ពានរង្វាន់​ដូច​ជា​៖ ម្ចាស់​ហាង​ដែល​ទទួល​បានការ​ចូល​ចិត្ត​បំផុត​ពី​អតិថិជន ម្ចាស់​ហាង​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត ម្ចាស់​ហាង​ដែល​ជា​ជម្រើស​ដំបូង​បំផុត​នៃ​អតិថិជន ម្ចាស់​ហាង​ឆ្នើម ម្ចាស់​ហាង​ដែល​មានការ​លក់​ច្រើន​បំផុត និង​ដៃគូរ​សហការ​ដ៏​ល្អ​ ។

អម​ជាមួយ​ការ​សម្តែង​ច្រៀង​រាំ ការ​ប្រគល់​ពានរង្វាន់​បុគ្គលិក​ឆ្នើម និង​ការ​ចាប់​រង្វាន់​រូ​ម​មាន​អាំង​ប៉ាវ​សាច់​ប្រាក់សុទ្ធ iPadPro MacBook ម៉ូតូ​ហុងដា និង​រង្វាន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​បាន​ញាំ​ង​អោយ​ពិធី​ល្ងាច​នេះ​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ ជាមួយនឹង​ស្នូ​ទះដៃ​អបអរសាទរ​ឥត​ឈប់​ឈរ​ ។

ជា​ចុង​ក្រោយ ពិធី​គម្រប់​ខួប​៥​ឆ្នាំ និង​សន្និសីទ​ស្តី​ពី​ម៉ាក​ថ្មី​របស់ E-GetS បាន​បញ្ចប់​ដោយ​ជោគជ័យ​។ ពួក​យើង​នឹង​ជួប​គ្នា​ម្តងទៀត​ក្នុង​រយៈពេល 5 ឆ្នាំ​ខាង​មុខ​នេះ ​!

បទ​ពិសោធន៍​ជ្រៅជ្រះ​ក្នុង​រយៈពេល 5 ឆ្នាំ​ចុង​ក្រោយ​នេះ នឹង​ធ្វើ​អោយ E-GetS កាន់តែ​ប្រសើរ​ឡើង​ក្នុង​ប្រាំ​ឆ្នាំ​ខាង​មុខ​នេះ​! ក្នុង​រយៈពេល 5 ឆ្នាំ​កន្លង​មកនេះ E-GetS បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” ដោយ​បាន​បំពេញ​ទំនួល​ខុស​ត្រូវ​សម្រាប់​សង្គម​យ៉ាង​សកម្ម ព្រមទាំង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា និង​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ នា​ពេល​អនាគត E-GetS នឹង​នៅ​តែ​កាន់ខ្ជាប់​នូវ​គោលបំណង​ដើម​របស់​ខ្លួន ហើយនឹង​ចូលរួម​ជាមួយ​ដៃគូ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ធ្វើ​អោយ​ទីផ្សារ​អាស៊ី​អាគ្នេយ៍​កាន់តែ​ទូលំទូលាយ និង​ខិតខំ​បម្រើ​សេវាកម្ម​កាន់តែ​ប្រសើរ​ឡើង​ជូន​អតិថិជន និង​បន្ត​ឆ្ពោះទៅ​មុខ​ដើម្បី​បង្កើត​បាន​នូវ “​ជីវិត​ប្រកបដោយ​ភាព​ងាយស្រួល​” ! ៕ អត្ថបទសហការ