ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រក​ឃើញ​ជើងឯកតំណាង​ឱ្យ​កម្ពុជា ដើម្បី​ចូលប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mobile Legend Southeast Asia Cup 2023 ហើយ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡា​អេ​ឡិច​ត្រូ​និ​ក (E-Sports) នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​យើង​សង្កេត​ឃើញ​ថា មានការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ ។…

រាជធានី​ភ្នំពេញ​ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡា​អេ​ឡិច​ត្រូ​និ​ក (E-Sports) នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​យើង​សង្កេត​ឃើញ​ថា មានការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ ។ លើស​ពី​នេះ​ទៅ​ទៀត កីឡាករ​កម្ពុជា​ម្នាក់​ៗ​កាន់តែ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​លេចធ្លោ ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ ​។

យ៉ាងណាមិញ ការ​ប្រកួត​ថ្នាក់​ជាតិ​វិញ្ញាសា Mobile Legend Professional League រដូវ​កាល Spring Split 2023 (2023 MPL-KH Spring Split) ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រ​ដោយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ក​កម្ពុជា (EFC) និង​ឧបត្ថម្ភ​ធំ​ផ្តាច់មុខ​ដោយ​ភេសជ្ជៈ STING បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ដោយ​បាន​ប្រគល់​ពាន​ជើងឯក​ទៅ​កាន់​ក្រុម BURN X FLASH ដែល​ពួក​គាត់​នឹង​តំណាង​ឲ្យ​កម្ពុជា​បន្ត​ចូលរួម​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅ​កាត់​ថា MSC 2023​។ Mobile Legend Southeast Asia Cup គឺជា​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​មានការ​ចូលរួម​ពី​ក្រុម​កីឡាករ​កំពូល​ៗ មក​ពី​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​។

MSC 2023 ក៏​មាន​៣​ក្រុម​បន្ថែម​ទៀត មក​ពី​ប្រទេសដែល​មិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចូលរួម​ប្រកួត​ផង​ដែរ ពោល​គឺ​កីឡាករ​មក​ពីអា​មេ​រិ​ក​ខាងជើង ទួ​គី និង​មេ​ណា ​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស នៅ​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត MSC 2023 ។ យើង​សង្ឃឹមថា ក្រុម​តំណាង​ប្រទេស​កម្ពុជា នឹង​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត MSC 2023 ខាង​មុខ​នេះ​ ។

ក្រឡេក​មក​មើល​ការ​ប្រកួត MPL-KH Spring Split ២០២៣ វិញ យើង​ឃើញ​ថា រដូវ​កាល​នេះ​ក៏​មិន​ខុស​ពី​រដូវ​កាល​មុន​ៗ​ដែរ ក្រុម​កំពូល​ៗ​កម្ពុជា​ចំនួន​ ៨​ ក្រុម បាន​ចូល​ខ្លូ​ន​មក​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ដើម្បី​យក​តំណែង​ជើងឯក​ប្រចាំ​រដូវ​កាល រួម​ជាមួយនឹង​រង្វាន់​សរុប​ជា​ទឹកប្រាក់​ចំនួន ១៦០០០​ ដុល្លារ​សហរដ្ឋអាមេរិក និង​កៅអី ដើម្បី​ចូលរួម​ការ​ប្រកួត​ដណ្តើម​ពាន​ប្រចាំ​អាស៊ី​អាគ្នេយ៍ MSC 2023​ ។

ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ក​ ។ ហើយ​ក្រៅពី​ទស្សនាការ​ប្រកួត​ដ៏​ស្វិតស្វាញ អ្នកចូលរួម​ក៏​បាន​ទទួល​នូវ​ភាព​សប្បាយ​រីករាយ​តាម​រយៈ​ការ​កម្សាន្តផ្សេង​ៗ​ជាមួយនឹង​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​បញ្ជរ​ភេសជ្ជៈ STING ផង​ដែរ ​។ នេះ​ជា​រដូវ​កាល​ទី ​៤​ ហើយ ដែល​យើង​នៅ​តែ​ឃើញ​ភេសជ្ជៈ STING មាន​វត្តមាន​បន្ត​គាំទ្រ និង​ឧបត្ថម្ភ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ក ទាំង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត ទាំង​ក្រុម​កីឡាករ​ជា​ច្រើន​ក្រុម នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

គូសបញ្ជាក់​ផង​ដែរ​ថា STING ជា​ម៉ាក​ភេសជ្ជៈ​គ្មាន​ជាតិ​អាកុល​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ។

ចំពោះ Moonton Technology Co., Ltd គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​បង្កើត​វី​ដេ​អូ​ហ្គេ​ម និង​កីឡា​អេ​ឡិច​ត្រូ​និ​ច​លំដាប់ថ្នាក់​ពិភពលោក ​។ Mobile Legend Bang Bang គឺជា​កីឡា​អេ​ឡិច​ត្រូ​និ​ច ដែល​បង្កើត​សង្វៀន​ប្រកួត​តាម​រយៈ​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណេ​ត ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​លេង​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ និង​កសាង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មី​ៗ​ផង​ដែរ​ ។ Mobile Legend Bang Bang បង្កើត​ឡើង​កំឡុង​ឆ្នាំ 2016 និង​កាន់តែ​មាន​ប្រជាប្រិយភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​លេចធ្លោ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ៕ អត្ថបទ​សហការ