ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ សាខា​ក្រមួនស​ផ្លាស់​ប្តូរ​ទីតាំង​បណ្តោះអាសន្ន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ០៣ ខែ មេ​សា ឆ្នាំ ២០២៣ ៖ ធនាគារ ជេ…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ០៣ ខែ មេ​សា ឆ្នាំ ២០២៣ ៖ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ សាខា​ក្រមួនស (​ទីតាំង​បណ្តោះអាសន្ន​) បាន​បើក​បម្រើ​សេវាកម្ម​ធនាគារ​ជូន​អតិថិជន​ទាំងអស់ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី (​ក្នុង​ស្ថានីយ៍​រថភ្លើង Royal Railway) ។

ជាមួយ​ទីតាំង​ថ្មី​នេះ អតិថិជន​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​សេវាកម្ម​ធនាគារ​កាន់តែ​ប្រសើរ រួម​ជាមួយ​ទីតាំង​ធំ​ទូលាយ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ឬ​សេវាកម្ម​ធនាគារ​នានា សម្រាប់​អតិថិជន​បុគ្គល អាជីវកម្ម និង​សាជីវកម្ម​ទាំងអស់ ដែល​ផ្ដល់​ដោយ​បុគ្គលិក​មាន​ជំនាញ​វិជ្ជាជីវៈ និង​បទ​ពិសោធន៍​ច្បាស់លាស់ ​។ លើស​ពី​នេះ អតិថិជន Premier ទាំងអស់​ក៏​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​សេវាកម្ម​ធនាគារ​អាទិភាព​ជាមួយ​បន្ទប់​រង់ចាំ (Premier Lounge) ដែល​ផ្តល់​ជូន​នូវ​បរិយាកាស​ល្អ​បំផុត រួម​ទាំង​ប្រធាន​ផ្នែក​ទំនាក់ទំនង​ដែល​មានបទពិសោធន៍ និង​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។

លោក Toru Myochin នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បាន​មាន​ប្រសាសន៍​ថា «យើង​បាន​ផ្លាស់​ប្តូរ​ទីតាំង​សាខា​ក្រមួនស​នេះ ដើម្បី​ការ​ចាប់ផ្តើម​គម្រោង​សាងសង់​អគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់​ ។ ទីតាំង បណ្ដោះអាសន្ន​នេះ ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បំពេញតម្រូវការ​សេវាកម្ម​ធនាគារ​របស់​អតិថិជន​ទាំងអស់ មិន​ថា​តែ​សេវាកម្ម​ធនាគារ​ប្រចាំ​ថ្ងៃ​សម្រាប់​បុគ្គល ឬ តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម និង​សាជីវកម្ម​ ។ ឆ្លើយ​តប​ទៅ​នឹង​កើនឡើង​របស់​អតិថិជន និង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួក​គាត់ ទីតាំង​ថ្មី​នេះ​ផ្តល់​នូវ​កន្លែង​ធំ​ទូលាយ​ជាង​មុន​អម​ជាមួយនឹង​បរិយាកាស​ដ៏​កក់ក្ដៅ ព្រមទាំង​បន្ទប់​រង់ចាំ​ដែល​មាន​លក្ខណៈ​ឯកជន (Premier Lounge) រួម​ជាមួយ​សេវាកម្ម​ប្រកប​ភាព​ងាយស្រួល​បន្ថែម​ទៀត​សម្រាប់​អតិថិជន​ ។ បុគ្គលិក​របស់​ធនាគារ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វាគមន៍​អតិថិជន​គ្រប់​រូប​» ​។

អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បាន​បញ្ជាក់​ផង​ដែរ​ថា «​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ បន្ត​វិនិយោគ​លើ​ផលិតផល និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ ។ ទន្ទឹម​គ្នា​នេះ​ដែរ គម្រោង​សាងសង់​អគារ​ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នេះ បង្ហាញ​នូវ​សក្ខីភាព និង​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ធនាគារ ដើម្បី​ចូលរួម និង​ជម្រុញ​ការ​អភិវឌ្ឍន៍​នៃ​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ស្រប​តាម​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្ដេច​អគ្គ​សេនា​មហា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

អគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ នឹង​ក្លាយជា​អគារ​ខ្ពស់​មួយទៀត​ដែល​នឹង​ផុស​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ស្ថិត​តាម​ផ្លូវ​ក្រមួនសដែល​គម្រោង​សាងសង់​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២៧ ​។

អំពី​ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់
ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ក្រុមហ៊ុន​រួម​ទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចម្រុះ​ជប៉ុន ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ និង​ក្រុមហ៊ុន Royal Group Finance Co., Ltd ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​កម្ពុជា ​។ ធនាគារ ជេ ត្រាស់ រ៉ូ​យ៉ា​ល់ គឺជា​ធនាគារ​បរទេស​ធំ​ជាងគេ​បំផុត​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បុគ្គលិក​ច្រើន​ជាង ៦០០ នាក់ ជាមួយ​សាខា​ចំនួន ១៧ នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះ​សីហ​នុ​ ៕ អត្ថបទសហការ