ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កីឡាករ​រូប​ណា ​ជា​ម្ចាស់​ខ្សែក្រវាត់ IPCC គុន​ខ្មែរ ហើយ​ទទួល​រង្វាន់ ៤៨​ លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ នៅ​វគ្គ​បញ្ចប់​ចុង​ស​ប្តា​ហ៍​នេះ ?

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ប្រមាណ​ជាង​ ៣​ ខែ​មកនេះ កីឡាករ​របស់ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​២ ពូ​ល ​A និង…

រាជធានីភ្នំពេញ​៖ ប្រមាណ​ជាង​ ៣​ ខែ​មកនេះ កីឡាករ​របស់ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​២ ពូ​ល ​A និង ពូ​ល ​B បាន​ចាយ​ពេលវេលា​ហ្វឹកហាត់ កម្លាំង និង​ភាព​តស៊ូ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​នីមួយ​ៗ ​ដើម្បី​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​រៀបចំ​ឡើង​នៅ​ទល់មុខ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ ចាប់ពី​ម៉ោង ៤​ល្ងាច​តទៅ ​។

កីឡាករ​ខ្លាំង​ទាំង ​២ ​រូប ​ដែល​ឈាន​ជើង​ចូល​ទៅ​វគ្គ​ចុងបញ្ចប់ ​ដើម្បី​ប្រកួត​យក​ខ្សែក្រវាត់​អន្តរជាតិ IPCC គុន​ខ្មែរ​រួម​មាន កីឡាករ វ៉ា​ន់ វឿ​ន មក​ពី​ក្លឹ​ប​ឃ្លាំងមឿង​កីឡា និង​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លឹ​ប​ប៉ែន​កាក់​គុន​ខ្មែរ​ ។ អ្នក​ខ្លាំង​ជួប​ជាមួយ​អ្នក​ខ្លាំង ​! តើ​អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក IPCC គុន​ខ្មែរ ?

កីឡាករ​ជ័យ​លា​ភី​ មិន​ត្រឹមតែ​បាន​ខ្សែក្រវាត់​ទទួលស្គាល់​ពី​អន្តរជាតិ​នោះ​ទេ ថែម​ទាំង​ទទួល​បាន​នូវ​រង្វាន់​ប្រាក់សុទ្ធ ៤៨​ លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ដែល​ជា​ម្ចាស់​ឧ​ប​ត្ថ​ម​ផ្តាច់មុខ​របស់​កម្មវិធី WURKZ ប្រដាល់​គុន​ខ្មែរ​ ប្រចាំ​ប្រទេស​រដូវ​កាល​ទី ​២ ​។ សម្រាប់​កីឡាករ​ចូលរួម​ផ្សេង​ទៀត​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ក៏​មាន​ប្រាក់​លើកទឹកចិត្ត​ សរុប​រហូត​ដល់​ទៅ​ ១២៤ ​លាន​រៀល ​ថែម​ទៀត​ផង ​។

ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ទ្វេ​ដង ​ដល់​ទស្ស​និ​ជន កម្មវិធី​ក៏​មានការ​ប្រគំ​តន្ត្រី​ទេសចរណ៍ Cambodia Brew the Beat Tour Concert នៅ​ថ្ងៃ​បន្ទាប់ ថ្ងៃ​ទី​២៦ ផង​ដែរ ដោយ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ ​រួម​មាន​៖ លោក ឆាយ វី​រៈ​យុទ្ធ លោក សុគន្ធ ថេ​រ៉ា​យុ លោក គូ​ម៉ា កញ្ញា សុខ ពិសី កញ្ញា បាន មុន្នី​ល័​ក្ខ លោក ម៉​ម ពេ​ជ្ជ​រិ​ទ្ធ និង កញ្ញា TEY$ ​។

ក្នុង​កម្មវិធី​ទាំង​ពីរ​ថ្ងៃនេះ បងប្អូន​ក៏​អាច​ចូលរួម​លេង​ហ្គេ​ម​សប្បាយ​ៗ ​ដើម្បី​យក​រង្វាន់​ខ្យូ​ត​ៗ​ ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ ។ ហើយ​កាន់តែ​អស្ចារ្យ​នោះ​គឺ បងប្អូន​គ្រាន់តែ​ទិញ​ផលិតផល ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​ស្តង់​ដែល​មាននៅ​ទីនោះ បងប្អូន​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ផ្សងសំណាង ​ដើម្បី​មាន​ឳ​កាស​ទទួល​បាន​ម៉ូតូ Honda Click ស៊េរី​ថ្មី ក្នុង​កម្មវិធី​ទាំង​២​ថ្ងៃ​តែ​ម្តង ​!

តោះ​! ចុង​ស​ប្តា​ហ៍ មិនដឹង​ទៅ​ណា? មក​មើល​ប្រដាល់​គុន​ខ្មែរ និង​ការ​ប្រគំ​តន្ត្រី​នៅ​ទល់មុខ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ជាមួយ​គ្នា​! មក​ទទួលយក​ទស្សនីយភាព​ដ៏​កម្រ​និង​ប្លែក​មួយ​នេះ ​!

សម្រាប់​ព័ត៌មាន​បន្ថែម​៖
WURKZ៖ https://www.facebook.com/WurkzCambodia
Cambodia Beer៖ https://www.facebook.com/cambodiabeer ៕ អត្ថបទសហការ