
ស្រាបៀរ អង្គរ បង្ហាញរូបរាងថ្មី រសជាតិថ្មីស្រស់ជាមួយនឹងក្បាច់ខ្មែរដ៏លេចធ្លោចែងចាំងដូចមាស !
រាជធានីភ្នំពេញ ៖ តើអ្នកបានភ្លក់ស្រាបៀរ អង្គរ រូបរាងថ្មី ជាមួយនឹងរសជាតិកាន់តែស្រស់ហើយ ឬនៅ ? ស្រាបៀរ អង្គរ…
រាជធានីភ្នំពេញ ៖ តើអ្នកបានភ្លក់ស្រាបៀរ អង្គរ រូបរាងថ្មី ជាមួយនឹងរសជាតិកាន់តែស្រស់ហើយ ឬនៅ ? ស្រាបៀរ អង្គរ…
រាជធានីភ្នំពេញ ៖ តើអ្នកបានភ្លក់ស្រាបៀរ អង្គរ រូបរាងថ្មី ជាមួយនឹងរសជាតិកាន់តែស្រស់ហើយ ឬនៅ ? ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់ កាន់តែទាន់សម័យ កាន់តែប្រណីត ជាមួយនឹងរសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ងាយស្រួលពិសា ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំរបស់អ្នក ។
ថ្មីៗនេះ ស្រាបៀរ អង្គរ បានបញ្ចេញសំបកកំប៉ុងថ្មីដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះដោយរំលេចនូវក្បាច់ខ្មែរដែលបង្កប់នូវមោទកភាពជាតិ ។ ការរចនាថ្មីនេះ រឹងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថាស្រាបៀរអង្គរ ជា ស្រាបៀរជាតិ ដែលតែងតែលើកកម្ពស់កេរដំណែល មរតក និងវប្បធម៌ខ្មែរជានិច្ច ។
លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរស្នូល បានមានប្រសាសន៍ថា «យើងតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទាំងអស់អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ហើយយើងមានមោទកភាពដែលត្រូវបានចាត់ទុកថាជា «ស្រាបៀរជាតិ» ជាពិសេសការផ្តល់តម្លៃចំពោះមោទកភាព វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិកម្ពុជា ។ ការរចនាដ៏ថ្មីប្លែកនេះ សរបញ្ជាក់ពីទំនាក់ទំនងវប្បធម៌ដ៏មានមោទកភាពរបស់យីហោជាមួយនឹងមរតកខ្មែរដ៏សម្បូរបែប ។ នេះជាការពង្រឹងប្រវត្តិសាស្ត្រដ៏យូរលង់របស់យើង ក៏ដូចជាគុណភាពលំដាប់ខ្ពស់ និងជំនាញនៃការផលិតស្រាបៀរដ៏អស្ចារ្យរបស់យើងផងដែរ» ។
ផលិតដំបូងក្នុងឆ្នាំ ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្សរ៍ ស្រាបៀរ អង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុត ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន ។
«វាគឺជាផ្នែកមួយនៃផែនការដ៏ចម្បងរបស់យើងក្នុងការពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោឱ្យមានភាពរស់រវើក និងប្រកបដោយភាពច្នៃប្រឌិត និងដើម្បីបំពេញចិត្តប្រជាជនកម្ពុជា ជាពិសេសមនុស្សជំនាន់ថ្មី ក្នុងចំណោមអតិថិជនដ៏ស្មោះត្រង់របស់យើងរាប់លាននាក់ ដែលផ្តល់តម្លៃលើគុណភាព និងកាន់តែចង់ដឹងចង់ឃើញអំពីប្រភេទស្រាបៀរដែលពួកគេចង់បាន ។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតដែលមិនផ្លាស់ប្តូររបស់យើងក្នុងការច្នៃប្រឌិត និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងកាន់តែរីករាយ» ។ នេះជាការបញ្ជាក់បន្ថែមរបស់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ។
ឥឡូវនេះ លោកអ្នកអាចរីករាយក្រេបស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី រសជាតិថ្មីស្រស់ នៅផ្ទះក៏បាន និងនៅកន្លែងណាក៏បានតាមដែលលោកអ្នកចូលចិត្ត ។ សូមពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ