ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក ​រៀបចំ​កម្មវិធី​ដ៏​ធំ​អស្ចារ្យ «យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត លើក​ទី ​៣»

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​អស្ចារ្យ «យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត លើក​ទី ​៣…

រាជធានីភ្នំពេញ ៖ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​អស្ចារ្យ «យោគៈ និង​សមាធិ ដើម្បី​បង្កើន​គុណភាព​ជីវិត លើក​ទី ​៣ (3rd Yoga & Meditation for Wellbeing)» កាលពី​ថ្ងៃ​ទី​ ១៨ ខែមីនា ឆ្នាំ​ ២០២៣ នៅ AEON MALL Sen Sok City ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង ២០០​ នាក់​ ។

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក សូម​ធ្វើការ​កោតសរសើរ​ចំពោះ​ប្រធាន​គម្រោង លោក វ៉ុ​ង សូ​រិ​យា និង​អនុប្រធាន​គម្រោង កញ្ញា ជោ​ត ដា​លី​ន ដែល​បាន​ដឹកនាំ​ក្រុមការងារ​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិ​គម្រោង​មួយ​នេះ​ឡើង​យ៉ាង​រលូន និង​ទទួល​បាន​ភាព​ជោគជ័យ​គួរ​ជាទី​មោ​ទ​ន​ ។ កម្មវិធី​នេះ​ប្រព្រឹត្តិ​ឡើង​ក្នុង​គោលបំណង ដើ​ម្បី​លើក​កម្ពស់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង និង​ចាស់ ដោយ​ពួក​គាត់​ចំណាយ​ពេលវេលា​មួយ​ព្រឹក ផ្តល់​កាដូ​ជូន​មក​ឲ្យ​ខ្លួនឯង មិនមែន​ជា​ទ្រព្យសម្បត្តិ ប៉ុន្តែ​ជា​ការ​ផ្តល់​ពេលវេលា​ក្នុង​ការ​សង្រួមចិត្ត​តាម​រយៈ​ការ​ធ្វើ​យោគៈ និង​សមាធិ ដែល​លំ​ហាត់​ចិត្ត និង​កាយ ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ កញ្ញា ស៊ុន ស៊ី​ហ​និ​ត​នោ​វី ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក ឆ្នាំ​ ២០២៣ សូម​ថ្លែង​អំណរ​ព្រះ​គុណ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព​, លោក នឹម ឈុ​ន្នី​, អ្នក​នាង យី​ម សុធា​រី និង​លោក យាន់ វណ្ណៈ ដែល​បាន​បន្ត​ផ្ដល់​មហា​កិត្តិយស​ក្នុង​ការ​ចូលរួម​ជា​វាគ្មិន តាំងពី​ការ​កកើ​ត​ដំបូង​របស់​គម្រោង​មួយ​នេះ​ក្នុង​ឆ្នាំ ​២០១៩ រហូត​ដល់​ពេល​បច្ចុប្បន្ន និង​អំណរ​គុណ​ដល់​ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Morakot Park City, AEON MALL Sen Sok City ក៏​ដូច​ជា​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដែល​បាន​ចូលរួម​ឧបត្ថម្ភ សហការ​បង្កើត​គម្រោង​នេះ​ឡើង និង​សូម​អរគុណ​ដល់​យុវជន​ក្រុមការងារ​ស្ម័គ្រចិត្ត ទាំងអស់​ដែល​បាន​សហការ​យ៉ាង​ល្អ ​។ ជា​ពិសេស​មិន​អាច​ខ្វះ​បាន គឺ​ការ​ចូលរួម​ពី​សំណាក់​បងប្អូន​ទាំងអស់​គ្នា និង​ការ​បរិច្ចាគ​វិភាគទាន​ជូន​ទៅ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ​។

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក សង្ឃឹមថា ​បងប្អូន​នឹង​បន្ត​ចូលរួម​គាំទ្រ​គម្រោង​ផ្សេង​ៗ​ទៀត របស់ JCI Toul Kork ក៏​ដូច​ជា​គម្រោង​របស់ JCI Cambodia សាខា​ផ្សេង​ៗ​ទៀត​ដូច​គ្នា​ ។ ជា​ចុង​ក្រោយ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ សាខា​ទួល​គោក សូម​គោរព​ជូនពរ​បងប្អូន​ទទួល​បាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ និង​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ​៕ អត្ថបទសហការ