ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ថាប័នឯកជន និង​រាជរដ្ឋាភិបាល រួម​កម្លាំង​ធ្វើ​យុទ្ធនាការ ការពារ​យុវជន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ បំរាម​មិនឱ្យ​ប្រើប្រាស់ ​គ្រឿង​ស្រវឹងនិង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ​គ្រប់​ប្រភេទ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ស្ថាប័នឯកជន​នៅ​កម្ពុជា រួម​មាន​ផ្នែក ផលិត​ភេសជ្ជៈ​ ដែល​មាន​ជាតិ​អាល់កុល អ្នក​ចែកចាយ អ្នក​លក់រាយ ដូច​ជា​ផ្នែក​បដិសណ្ឋារកិច្ច បាន​ប្តេជ្ញា​ជា​សាធារណៈ​ ក្នុង​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល…

រាជធានីភ្នំពេញ៖ ស្ថាប័នឯកជន​នៅ​កម្ពុជា រួម​មាន​ផ្នែក ផលិត​ភេសជ្ជៈ​ ដែល​មាន​ជាតិ​អាល់កុល អ្នក​ចែកចាយ អ្នក​លក់រាយ ដូច​ជា​ផ្នែក​បដិសណ្ឋារកិច្ច បាន​ប្តេជ្ញា​ជា​សាធារណៈ​ ក្នុង​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ ការពារ​យុវជន ​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ពី​ការ​ទិញ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​គ្រប់​ប្រភេទ​ ។

ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម ពិភពលោក​ ដែល​មិន​មានការ​កំណត់​អាយុ​ទិញ​ស្របច្បាប់​អប្បបរមា LPA (Legal Purchasing Age)​ ។ ឧស្សាហកម្ម​នេះ​កំពុង​ចាត់វិធានការ​ជាក់ស្តែង និង​ជា​សមូហភាព ដើម្បី​ទប់ស្កាត់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ ក្រោម​អាយុ ប្រយុទ្ធ​ប្រឆាំង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ ដែល​បង្ករ​ឱ្យ​មាន​គ្រោះថ្នាក់ និង​តស៊ូ​មតិ​សម្រាប់​ការ​ប្រើប្រាស់ ​កម្រិត​មធ្យម​នៃ​ផលិតផល​មាន​ជាតិ​ស្រ​វឹង​ ។

ដំណឹង​របស់​សេចក្តី​ប្រកាស​របស់ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ស្តី​ពី​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ដែន​កំណត់​អាយុ​អប្បបរមា​ស្របច្បាប់ ​សម្រាប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង ​ក្នុង​ខែឧសភា ឆ្នាំ​២០២២ ត្រូវ​បាន​ទទួល​ដោយ​ក្តី​រីករាយ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ ។ ឧស្សាហកម្ម​នេះ​គាំទ្រ​បន្ថែម ​លើ​ការ​ឯកភាព​ដែល​សម្រេច​បាន​ លើ​តម្រូវការ​សម្រាប់ LPA (Legal Purchasing Age)​ នៅ​កម្ពុជា ក្នុងអំឡុងពេល​កិច្ច​សន្ទនា​ពហុភាគី​ ដែល​ចូលរួម​ដោយ​តំណាង​វិស័យ​សាធារណៈ និង​ឯកជន​ក្នុង​ខែមករា ឆ្នាំ2023 ។ តម្រូវការ​នៃ LPA (Legal Purchasing Age) ក៏​ត្រូវ​បាន​បញ្ជាក់​ផង​ដែរ​ នៅ​ក្នុង​កិច្ចប្រជុំ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អា​មេ​រិ​ក​-​អាស៊ាន (USABC) ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា នៅ​ខែកុម្ភៈ ឆ្នាំ 2023​កន្លង​ទៅ ​។

វិស័យ​ឯកជន​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​គាំទ្រ និង​ធ្វើការ​ ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​សង្គម​ស៊ី​វិល ដើម្បី​សម្រេច​បាន​នូវ​បទ​ប្បញ្ញត្តិ​ដ៏​សំខាន់​នេះ ​។ ឧស្សាហកម្ម​នេះ​គាំទ្រ​ដល់​ការ​អនុម័ត LPA (Legal Purchasing Age) ដែល​បាន​កំណត់​នៅ​អាយុ ១៨ ​ឆ្នាំ ដែល​ស្រប​នឹង​យុត្តាធិការ​ភាគច្រើន ​នៅ​ក្នុង​តំបន់ និង​ទូ​ទាំង​ពិភពលោក ​។ ពួក​គេ​ត្រៀមខ្លួន​ជា​ស្រេច ​ក្នុង​ការ​គាំទ្រ​លើកកម្ពស់​យល់​ដឹង​ជុំវិញ LPA (Legal Purchasing Age) ជាមួយ​សាធារណជន និង​ធានា​ថា​អ្នក​ស្ថា​ប​ន្យ ​ដែល​មាន​បម្រើ ឬ​លក់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​នឹង​ត្រូវ​បានការ​បណ្តុះបណ្តាល ​ដើម្បី​កំណត់​អត្តសញ្ញាណ និង​បដិសេធ​សេវាកម្ម​ដល់​អតិថិជន​មិន​ទាន់​គ្រប់​អាយុ​ ។

ឧស្សាហកម្ម​នេះ​ជឿជាក់​ថា ​ពួក​គេ​មាន​តួនាទី​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដែល​បង្ក​គ្រោះថ្នាក់ និង​ការ​កាត់​បន្ថយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ដោយ​ទទួលស្គាល់​តម្លៃ​ដែល​វិធីសាស្ត្រ​នៃ​សង្គម​ទាំងមូល ។

សម្រង់ និង​ហត្ថលេខា​សំខាន់​ៗ​របស់​ថ្នាក់ដឹកនាំ ​ពី​ស្ថាប័នឯកជន រួម​មាន៖
«​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ​(​ខេ​ម​បូ​ដ​) Pernod Ricard Cambodge ប្តេជ្ញា​យ៉ាង​ពេញទំហឹង​ ក្នុង​ការ​គាំទ្រ​ដល់​ការ​ដាក់​អនុវត្ត ការ​កំណត់​អាយុ​អប្បបរមា​ សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ហើយនឹង​បន្ត ការ​អនុវត្ត​របស់​យើង​ ដោយ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ចលនា ​ក្នុង​ឧស្សាហកម្ម​លើ​ប្រធានបទ​នេះ​ ។ សម្រាប់​ពួក​យើង​គ្មាន​អ្វី​សំខាន់​ជាង​ការ​ការពារ សុវត្ថិភាព និង​សុខភាព​របស់​សាធារណៈ រួម​ទាំង​ការពារ​យុវជន មិន​គ្រប់​អាយុ​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នោះ​ឡើយ​» ។​ លោក Daren Ong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភើ​ណូ​ដ រី​ខា​ដ​(​ខេ​ម​បូ​ដ​) Pernod Ricard Cambodge ។

«​ក្រុមហ៊ុន Attwood គាំទ្រ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​កំណត់​អាយុ​អប្បបរមា​ សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង នៅ​អាយុ ១៨​ ឆ្នាំ ​។ ការ​អនុញ្ញាត​ឱ្យ​បុគ្គល​ ដែល​មាន​អាយុ​ចាប់ពី ១៨​ ឆ្នាំ​ ឡើង​ទៅ​អាច​ទិញ​គ្រឿង​ស្រវឹង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ធ្វើ ការ​សម្រេចចិត្ត​ដែល​មាន​ព័ត៌មាន​ច្បាស់លាស់ ទន្ទឹម​នឹង​នោះ សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃ​ការ​ប្រើប្រាស់​ក្នុង​កម្រិត​មធ្យម ​។ ការ​កំណត់​អាយុ​នេះ ​ក៏​បម្រើ​ផង​ដែរ​ដល់​ការ​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម និង​បញ្ហា​សណ្តាប់ធ្នាប់ ​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ ។ ស្រប​ពេល​កំណត់​អាយុ​ស្របច្បាប់ ​សម្រាប់​ការ​ទិញ​គ្រឿង​ស្រវឹង​ជួយ​ការពារ​បុគ្គល និង​សហគមន៍​ទាំងមូល»​ ។​ លោក Ser Chhay Tan អគ្គនាយក​ក្រុមហ៊ុន Attwood Import Export Co. Ltd. ។

«​ក្រុមហ៊ុន S-Liquor ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង និង​គាំទ្ រ​ចំពោះ​ការ​ដាក់​ឱ្យ​អនុវត្ត​ការ​កំណត់​អាយុ​អប្បបរមា ​សម្រាប់ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង នៅ​អាយុ ១៨ ឆ្នាំទៅ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នាម​ជា​អ្នក​ជួរ​មុខ ​សម្រាប់​អតិថិជន​របស់​យើង យើងខ្ញុំ​នឹង​អនុវត្ត​ ការ​កំណត់​អាយុ​អប្បបរមា ​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឱ្យ​បាន​ហ្មត់ចត់ ហើយ​យើងខ្ញុំ​នឹង​អនុ​វត្ត​ឱ្យ​ប្រាកដ​ ថា​នឹង​លក់​តែ​គ្រឿង​ស្រវឹង​ ដល់​អ្នក​ប្រើប្រាស់​ដល់​អ្នក​ ដែល​មាន​អាយុ​ប្រើប្រាស់​ស្របច្បាប់ (១៨​ឆ្នាំទៅ​) តែ​ប៉ុណ្ណោះ ​។ យើង​នឹង​ទាមទារ​ឱ្យ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ ប្រសិនបើ​អ្នក​ប្រើប្រាស់​របស់​យើង ​មើលទៅ​មាន​អាយុ​ក្រោម​១៨​ ឆ្នាំ ហើយ​យើងខ្ញុំ​នឹង​អនុវត្ត​វា ​ទាំង​នៅ​ក្នុង​ហាង​លក់រាយ និង​ការ​ចែកចាយ​ទាំងអស់​ ។ គ្មាន​អ្វី​សំខាន់ ​សម្រាប់​យើង​ជាង​សុខភាព ​នា​ពេល​អនាគត​របស់​មនុស្ស​ជំនាន់​ក្រោយ និង​ការ​ការពារ​អនីតិជន​មិន​ទាន់​គ្រប់​អាយុ ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ​» ។​ លោក Mike Vongsykeo នាយក​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន S-Liquor ។

« ​ក្នុង​នាម​ជា​ក្រុមហ៊ុន និង​ចែកចាយ​ផលិតផល​អាហារ និង​ភេសជ្ជៈ​ដ៏​សំខាន់​មួយ ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន Auskhmer គាំទ្រ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​កំណត់​អាយុ​អប្បបរមា​ សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង នៅ​អាយុ ១៨ ឆ្នាំ ​។ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើងខ្ញុំ ក្នុង​ការ​លើកទឹកចិត្ត និង​អប់រំ​អ្នក​ប្រើប្រាស់​ ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង ឱ្យ​ទិញ​គ្រឿង​ស្រវឹង​ ដោយ​មានការ​ទទួលខុសត្រូវ​ ។ តាម​រយៈ​ការ​កំណត់​អាយុ​ សម្រាប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង បុគ្គល​ម្នាក់​ៗ​នឹង​យល់​កាន់តែ​ច្បាស់​ អំពី​ផល​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​សាធារណៈ​ ។ វា​ជា​ការ​ចាប់ផ្តើម​ដ៏​សំខាន់ សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា និង​អប់រំ​ពួក​គាត់​ ពី​របៀប​ទទួលទាន​គ្រឿង​ស្រវឹង ​ក្នុង​កម្រិត​មធ្យម​» ។​ លោក សុធា រ៉ា​មី​សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Auskhmer Import Export ។

« ​ក្រុមហ៊ុន ABInBev ប្តេជ្ញា​ចិត្ត និង​គាំទ្រ​លើ​ការ​កំណត់​អាយុ​អប្បបរមា ​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដូចដែល​យើង​បាន​គាំទ្រនៅ​ទូ​ទាំង​ពិភពលោក ​។ អ្នក​ប្រើប្រាស់​គឺជា​ស្នូល​នៃ​អាជីវកម្ម​របស់​យើងខ្ញុំ ហើយ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​យើងខ្ញុំ​ ក្នុង​ការ​ធានា​ថា​សុវត្ថិភាព​របស់​សាធារណៈជន​ គឺជា​អាទិភាព​ចម្បង​របស់​យើង​ ។ ការ​កំណត់​អាយុ​អប្បបរមា​ សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ នឹង​នាំ​ឱ្យ​ឧស្សាហកម្ម​នេះ​ខិត​មួយ​ជំហាន​ ទៅ​ជិត​គោលដៅ​របស់​ខ្លួន ​ក្នុង​ការ​ផ្តល់​កិច្ច ការពារ​ដល់​អ្នក​ប្រើប្រាស់ ​នៅ​ពេល​ដែល​មានការ​ផ្គត់ផ្គង់ ការ​លក់ និង​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង» ​។ លោក Mr. Tomas Genenez អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ABInbev កម្ពុជា និង​ឡាវ ។

« នៅ​គ្រប់​ទីកន្លែង ​ដែល​យើង​ធ្វើ​ប្រតិបត្តិការ ការ​លើកកម្ពស់​ការ​ប្រើប្រាស់ ​កម្រិត​មធ្យម​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​ប្រកបដោយ​គ្រោះថ្នាក់ គឺជា​ផ្នែក​សំខាន់​មួយ​ នៃ​យុទ្ធសាស្ត្រ​រួម​របស់​យើង​ ។ អាយុ​អប្បបរមា​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើរតួ​នាទី​យ៉ាង​សំខាន់ ហើយ​ស្រប​តាម​ក្រិត​ក្រម​ទំនួល​ខុស​ត្រូវ ​ទីផ្សារ​របស់​យើង​ផ្ទាល់ ដែល​យើង​បាន​កំណត់​ សម្រាប់​ក្រុមហ៊ុនយើង ​។ យើងខ្ញុំ​រីករាយ​ចំពោះ​ការ​គាំទ្រ​យ៉ាង ​ទូលំទូលាយ​ពី​ឧស្សាហកម្ម​នេះ ហើយ​រង់ចាំ​ការ​បន្ត​កិច្ច​សន្ទនា ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ នៃ​ផលិតផល​របស់​យើងខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា» ​។​ លោក Samson Wong នាយក​គ្រប់គ្រង HEINEKEN Cambodia ។

« ​ក្រុមហ៊ុន Cambrew ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល ​ក្នុង​ការ​កំណត់​អាយុ​អប្បបរមា​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ យើងខ្ញុំ​ប្តេជ្ញា​លើកកម្ពស់​ការ​ទទួលទាន​ភេសជ្ជៈ​ដោយ​ទំនួល​ខុស​ត្រូវ តាម​រយៈ​កម្មវិធី​បរិស្ថាន​សង្គម និង​អភិបាលកិច្ច​របស់​យើងខ្ញុំ​ ។ ផ្នែក​មួយ​នៃ​កម្មវិធី​របស់​ក្រុមហ៊ុន យើងខ្ញុំ​នឹង​ដាក់​អាយុ​ស្របច្បាប់​ សម្រាប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង ​នៅ​លើ​ស្លាក​សញ្ញា​ផលិតផល​គ្រឿង​ស្រវឹង​ទាំងអស់​របស់​យើង មុន​ដំណាច់ឆ្នាំ ២០២៤ ​។ លើស​ពី​នេះ យើង​នឹង​អនុវត្ត​យុទ្ធនាការ​ទទួលទាន​គ្រឿង​ស្រវឹង​ ប្រកបដោយ​ការ​ទទួលខុសត្រូវ ទាំង​ផ្ទៃក្នុង និង​ផ្ទៃ​ក្រៅ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​យល់​ដឹង​អំពី​គ្រឿង​ស្រវឹង ដោយ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ហើយនឹង​បន្ត​សហការ​ជាមួយ​ដៃគូ​ផ្សេង​ទៀត ​ក្នុង​ជា​វិធីសាស្ត្រ​សំខាន់​របស់​យើង​» ។​ លោក Vladimir Vava នាយក​គ្រប់គ្រង​ក្រុមហ៊ុន Cambrew Ltd ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Carlsberg Group ។

« ​ក្រុមហ៊ុន Hanuman Beverages ប្តេជ្ញា​ចិត្ត ​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ។ ការ​កំណត់​ស្តង់ដារ​អន្តរជាតិ​ នៅ​ក្នុង​ឧស្សាហកម្ម​របស់​យើង​ សម្រាប់​ការ​ប្រើប្រាស់ និង​ការ​ផ្សព្វផ្សាយ​ប្រកបដោយ​ ការ​ទទួលខុសត្រូវ​មាន​សារៈសំខាន់ ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​នេះ ​។ យើងខ្ញុំ​ត្រៀមខ្លួន​ជា​ស្រេច ​ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​ស្តង់ដារ​ទាំងនេះ ហើយ​ការ​ចាប់ផ្តើម​កំណត់​អាយុ​អប្បបរមា​ សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​អាយុ ១៨​ ឆ្នាំ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ​ឆ្ពោះទៅ​មុខ​ក្នុង​ការ​អនុវត្ត​ការ​ប្រើប្រាស់​ គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។ លោក Charles Geschke នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hanuman Beverages ។

« ​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​ គាំទ្រ​ការ​កំណត់​អាយុ ១៨ ឆ្នាំ​ជា​អាយុ​ស្របច្បាប់​សម្រាប់​ការ​ទិញ​គ្រឿង​ស្រវឹង​ ។ យើង​ជឿជាក់​ថា​វា​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​កំណត់​អាយុ ព្រោះ​វា​តំណាង​ឱ្យ​ចំណុច​សំខាន់​មួយ ​នៅ​ក្នុង​ភាព​ចាស់ទុំ និង​ការ​ទទួលខុសត្រូវ ដែល​ជា​ធម្មតា​គឺ​អាយុ ១៨ ឆ្នាំ ​។ នេះ​ក៏​ព្រោះតែ​វា​ជា​រឿង​សំខាន់ ​ក្នុង​ការ​បែងចែក​រវាង​កុមារ និង​មនុស្ស​ពេញវ័យ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ព្រោះ​កុមារ​ដែល​ទទួលទាន​គ្រឿង​ស្រវឹង ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ នៃ​ស្ថានភាព​គ្រោះថ្នាក់​ផ្សេង​ៗ ដូច​ជា​ការ​ពុល​ស្រា ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត ​។ លើស​ពី​នេះ តាម​រយៈ​ការ​កំណត់​អាយុ​អប្បបរមា ១៨ ឆ្នាំ រាជរដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន ព្រោះ​មនុស្ស​អាយុ ១៨ ឆ្នាំ​មិន​អាច​ទិញ​គ្រឿង​ស្រវឹង​ ដោយ​គ្មាន​ជំនួយ​ពី​មនុស្ស​ពេញវ័យ​បាន​ទេ» ​។​ លោក Arnaud Darc ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា ។

« ​សមាជិក​បណ្តាញ​អង្គការ Asia Pacific International Spirits and Wines Alliance (APISWA)​ប្តេជ្ញា​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ប្រកបដោយ​គ្រោះថ្នាក់ និង​គាំទ្រ​ដល់​គោលដៅ​អន្តរជាតិ​ ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​ ការ​ធ្វើ​ទីផ្សារ ការ​ផ្សាយពាណិជ្ជកម្ម និង​ការ​លក់​ផលិតផល​គ្រឿង​ស្រវឹង ដល់​អនីតិជន​ដែល​ជា​ផ្នែក ​នៃ​អភិក្រម​សង្គម​ទាំងមូល ​។ យើងខ្ញុំ​ស្វាគមន៍​ចំពោះ​ការ​ដាក់​ឱ្យ​អនុវត្ត​អាយុ​អប្បបរមា ​សម្រាប់​ការ ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​អាយុ ១៨ ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​យុទ្ធនាការ​ដ៏​សំខាន់​មួយ​ក្នុង​ការ ការពារ​យុវជន​កម្ពុជា ​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ។ យើងខ្ញុំ​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការ​ សម្រេច​គោលដៅ​នេះ តាម​រយៈ​ការ​ចែករំលែក​ឧត្ត​មា​នុ​វត្ត​អន្តរជាតិ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ អនុវត្ត​នៅ​នឹង​មូលដ្ឋាន ។ លោក Vijay Subramaniam ប្រធាន​អង្គការ Asia Pacific International Spirits and Wines Alliance (APISWA) ។

ក្រុមហ៊ុន និង​សមាគម​បាន​សន្យា​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​លើកកម្ពស់​ការ​បរិភោគ​គ្រឿង​ស្រវឹង ប្រកបដោយ​ការ​ទទួលខុសត្រូវ ធ្វើការ​ជាមួយ​ស្ថាព​ន្យ ពាក់ព័ន្ធ​ទាំង​សាធារណៈ និង​ឯកជន និង​បន្ត​សហការ​ជាមួយ​ភាព​ជា​ដៃគូ​ផ្សេង​ទៀត​។ ពួក​គេ​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ ហើយ​ទន្ទឹងរង់ចាំ​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ ៕ អត្ថបទសហការ