
ពានរង្វាន់ និង ម្ចាស់ពានរង្វាន់សរុប នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023!
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី18 ខែមីនា ឆ្នាំ 2023 នេះ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards…
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី18 ខែមីនា ឆ្នាំ 2023 នេះ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards…
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី18 ខែមីនា ឆ្នាំ 2023 នេះ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata រៀបចំដោយ Pleng ត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គ្រេនហល ហ្គ្រេនបលរ៉ូម ។ ក្នុងយប់នោះដែរ សំណាក់តារា និង បុគ្គលល្បីៗចូលរួមជាច្រើននាក់ ជាមួយនឹងការរៀបចំខ្លួន ដ៏លេចធ្លោរអស់ស្ទះ !
នេះគឺជាឆ្នាំទី 2 ហើយនៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ ហើយពានរង្វាន់ពិសេសៗនៅឆ្នាំ 2023 នេះមានចំនួនសរុបដល់ទៅ 14 រង្វាន់ ឯណោះ! ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដំបូងនៅ ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្ត្រីគ្រប់ប្រភេទ ប្រចាំប្រទេសកម្ពុជា ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng ។
ចង់ដឹងថាបេក្ខភាពណាឈ្នះពានក្នុងឆ្នាំនេះ កុំភ្លេចអានឱ្យដល់ចប់ណា៎!
1. សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ បានទៅលើ TEY$
2. បទចម្រៀងរួមគ្នាប្រចាំឆ្នាំ បានទៅលើ KingChi និង Mc Sey បទ <<កាលុងឃុង>>
3. បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ បានទៅលើ ពូឃ្លាំង និង សំណាង សូរិយា បទ <<គ្រលាស់>>
4. បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ បានទៅលើ ខាត់ សុឃឹម បទ <<អូនលែងប្ដីហើយ>>
5. សិល្បករប្រចាំឆ្នាំ បានទៅលើ G-Devith
6. វីដេអូចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith បទ <<Goblin>>
7. សិល្បការិនីប្រចាំឆ្នាំ បានទៅលើ ទេព បូព្រឹក្ស
8. បទចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith បទ <<I’m Bored>>
9. បទចម្រៀងស្តាប់ច្រើនជាងគេ បានទៅលើ G-Devith បទ <<How About Now?>>
10. សិល្បករស្តាប់ច្រើនជាងគេ បានទៅលើ ខេម
11. សិល្បការិនីស្តាប់ច្រើនជាងគេ បានទៅលើ តន់ ចាន់សីម៉ា
12. ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត បានទៅលើ មាស សុខសោភា
13. សិល្បករ-សិល្បការិនីថ្មីដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ ដែលនាំមកជូនដោយ Vattanac Premium Beer & Dragon Premium Dark Beer បានទៅលើ G-Devith
14. អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ បានទៅលើ G-Devith <<Passion>>
គួរបញ្ជាក់ផងដែរថាសម្រាប់លទ្ធផលនៃពានរង្វាន់នីមួយៗ គឺត្រូវបានកំណត់ដោយការបោះឆ្នោតពីសាធារណជនក្នុង Pleng App និងសារ SMS, ការបោះឆ្នោតរបស់អ្នកជំនាញតន្ត្រី និងចំនួនដងនៃការស្ដាប់ក្នុង Pleng App ចាប់ពីថ្ងៃ 01 ធ្នូ 2021 ដល់ 30 វិច្ឆិកា 2022 ។
ឃើញថាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMA ឆ្នាំនេះគឺត្រូវបានប្រព្រឹត្តទៅយ៉ាងរលូន និង កក្រើកបានដោយសារតែការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់ម្ចាស់ឧបត្ថម្ភធំៗ ដូចជា ក្រុមហ៊ុនស្រាបៀរ Vattanac Premium Beer និង Dragon Premium Dark Beer ក្រុមហ៊ុនភេសជ្ជៈ Pepsi និង បុរី ប៉េងហួត សម្រាប់ការផ្ដល់ទីតាំង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ